ជេយ៍សុីបន្ទាប់ពីឃើញឡូរ៉េនដើរទៅបាត់នាងក៏បញ្ចេញសំឡេងស្រែកជំទាលឡើងខ្លាំងៗលាន់លឺដូចកញ្ច្រែរដែលអ្នកណាៗក៏បិទត្រចៀក នៅមុខឡូរ៉េនខ្លាចឡូរ៉េនកាប់នឹងកាំបិទទើបនាងសំងំស្ងាត់
" នាងឆ្កួតអស់ចិត្តហើយរឺនៅ " ហូស៊កដកដង្ហើមញាប់ព្រោះខឹង
" ហេតុអីក៏និយាយដាក់ប្រពន្ធបែបនេះ "
" សណ្តាននាងនេះសមហើយដែលគេជេរ "
" តែឃើញនាងបង្ករឿងទៀតខ្ញុំអូសក្បាលនាងចូលគុកមិនខានទេ " គុំយូហើយពេលនេះដល់ពេលដែលត្រូវបញ្ចេញរិទ្ធម្តង កំពុងតែមានរឿងល្អក់ក៎ករជាមួយប្រពន្ធផងត្រូវស្រីឆ្កួតដូចជានាងតាមអុកឡុកតាមរំខានទៀតហូស៊កទប់លែងជាប់ ។
" ខេស៍មើលនាងអោយជាប់ បើនាងកើតឆ្កួតទៀត "
" ត្រូវវ៉ៃក៏វ៉ៃត្រូវទះក៏ទះទៅ ធ្លាក់កូនទៀតរឹតតែល្អ " ដល់កំណត់ពេកហូស៊កក៏និយាយបែបនេះ បន្ទាប់ពីនេះហូស៊កក៏ប្រញាប់រត់ទៅតាមឡូរ៉េននាងដើរចេញទៅដោយមិនប្រើអ្នកបើកឡានអោយជួនទៅច្បាស់ណាស់ថាមានអ្នកមកទទួលនាង ។ ហូស៊កចង់ដឹងតែម្យ៉ាងថាជាអាម្សៀរឈ្មោះព្រីនន័រម្នាក់នោះពិតមេនរឺមួយក៏អត់ ដែលជាអ្នកបញ្ចុះបញ្ចូលធ្វើអោយឡូរ៉េនអស់អារម្មណ៍បែកចិត្តពីគេ ...។
" លោកស្រីពួកឯងទៅបាត់ហើយរឺនៅ ? "
" នៅឈរចាំនៅមុខក្លោងទ្វារនៅឡើយទាន "
" ... " រត់ជិតដល់មុខក្លោងទ្វារហូស៊កក៏សួរអង្គរក្សបញ្ជាក់កុំអោយការរត់ទាំងត្រហេលត្រហបរបស់គេអាសារបង់ ! ដឹងថាឡូរ៉េននៅមិនទាន់ទៅនៅឡើយហូស៊កក៏បន្ថែមល្បឿនរត់ជាងមុន គេរត់ទៅដល់ញ៉ាច់ស្របពេលដែលឡានមកដល់ញាច់ដូចគ្នាល្មម ។
" ឈប់សិន ឡូរ៉េនឈប់សិន "
" កុំទាល់អាលទៅ " ហូស៊កចាប់ដៃរបស់ឡូរ៉េនជាប់មួយចំហៀងបង្អាក់ដំណើររបស់នាងមិនអោយចូលឡាន ។ ដូចការសង្ស័យអាមនុស្សពូកែឆ្មក់ម្នាក់នោះគឺជាព្រីនន័រក្លូវេនពិតមេន ពូកែចាប់ឱកាសណាស់ប្តីប្រពន្ធគេមិនត្រូវគ្នាក៏លេចមុខចេញមកតែម្តង ។
" ចង់យ៉ាងមិចទៀត ? ខ្ញុំអស់អីនិយាយហើយឆាប់លែង "
" ឆាប់ទៅចាត់ការមីប្រពន្ធថោកទាបរបស់លោកទៅ បោសសំអាតខាត់ដុសចរិកវាអោយស្អាតកុំអោយខ្ញុំចូលផ្ទះវិញដៃប្រឡាក់ឈាម " នាងចង់បានន័យថានៅពេលដែលចូលផ្ទះវិញកុំអោយនាងទ្រាំលែងបានព្រោះចរិកឆ្កួតឡប់របស់នាងនោះដល់ថ្នាក់វ៉ៃកាប់ចាក់នោះអី ។ ឡូរ៉េនលើកនេះគឺប៉ះមិនបាននោះទេតែរញ៉េរញ៉ៃបង្កជំលោះរំខានក្តីសុខរបស់នាងហើយកាប់មួយកាំបិទដើរចូលគុកនាងក៏ព្រមដែល ...។
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
