ស្តាប់លឺនាងនិយាយពាក្យថាកូនពេញៗមាត់ឡូរ៉េនប្រែជាទន់ដៃអស់កម្លាំងកំហែងពីខ្លួនរលីង ឡូរ៉េនដឹងថាហូស៊កធ្លាប់លិបលរពីក្រោយខ្នងជាមួយជេយ៍សុីច្រើនលើកច្រើនដងណាស់តាំងពីមិនទាន់សម្រេចចិត្តនិយាយពាក្យថាស្រលាញ់នាង ! មនុស្សមានអីៗជាមួយគ្នាបែបនេះទោះដឹងថានាងមានចេតនាអាក្រក់ក៏គួរអោយជឿដែល
" នាងនិយាយអីជេយ៍សុី "
" កុំមកអុកឡុកហើយយកពាក្យអត់បានការទាំងនេះមកនិយាយណា " ហូស៊កលើកដៃចង្អុលមុខជេយ៍សុី ដំបូងថាចង់ទុកនាងព្រោះពាក់ព័ន្ធជាមួយផ្ទៃក្នុងការងារនាងដឹងច្រើនប្រសិនបើនាងមានគំនិតអាក្រក់គុំនឹងគេយករឿងរបស់ការងារទៅបង្ហើបប្រាប់អ្នកក្រៅគេខ្លាចក្រែងថានឹងមានផលអាក្រក់ តែនាងមកអុកឡុកដល់ថ្នាក់នេះគេសម្រេចចិត្តច្បាស់ថាបន្ទាប់ពីនេះគឺលែងទុកនាងទៀតហើយ
" អត់បានការយ៉ាងមិចលោកប្តី "
" លោកប្តីមើលសំបុត្រមួយច្បាប់នេះហើយ ហើយលោកប្តីមើលប្រដាប់ពិនិត្យទឹកនោមមួយនេះមើល ច្បាស់នឹងភ្នែករឺក៏អត់ " ជេយ៍សុីបើកកាបូបរបស់នាងហូតយកឯកសារមួយច្បាប់ហុចអោយទៅហូស៊កហើយនឹងប្រដាប់ពិនិត្យផ្ទៃពោះ ។ នាងលោតក្រហមដល់ទៅពីរកាំច្បាស់ណាស់ថាមានកូនហើយនៅក្នុងសំបុត្រពេទ្យបានសរសេរយ៉ាងច្បាស់ទៀតថានាងមានកូនមួយសប្តាហ៍ហើយ ។
" ខ្ញុំមិចដឹងថានាងលេងក្លែងក្លាយរឺក៏អត់ ? "
" អត់បានការទេយកចេញអោយឆ្ងាយទៅ អត់ប្រយោជន៍ណាស់ "
ហូស៊កគប់សំបុត្រមួយច្បាប់នោះចំកណ្តាលមុខរបស់នាង ហើយប្រដាក់ពិនិត្យមួយនោះត្រូវហូស៊កបោះទៅលើការ៉ូនឹងយកជើងជាន់ៗៗ ជាន់ឡើងបាក់ខ្ទឹចខ្ទីអស់ទៀត ! គេគឺហូស៊កអូដេស៍សាមិនថានាងសាហាវកម្រិតណាក៏គេមិនខ្ចីខ្លាចមនុស្សដូចជានាងដែល ។
" លោកប្តី " ជេយ៍សុីគំហកស្រែកខ្លាំងៗទាំងខឹង
" ឈប់ហៅខ្ញុំថាប្តីទៀត "
" លោកប្តីចង់ដល់គោលដៅហើយដោះដៃចោលអូនមេនទេ ? លោកប្តីចង់ធ្វើអោយអូនមានកូនហើយលោកប្តីមិនទទួលខុសត្រូវតើមេនទេ ? ពេលនេះលោកប្តីងប់ងល់នឹងប្រពន្ធដើម តែអូនក៏ជាស្រីម្នាក់ដែលអូនខូចខាតដឹងដែលទេ " ជេយ៍សុីគំហកឡើងសំឡេងកាន់តែខ្លាំងទៅៗនាងគំហកចប់ហើយក៏បែរភ្នែកទៅសម្លក់ឡូរ៉េនជាមួយនឹងកំហឹងចង់ចងកម្មចងពារអញ្ចឹង ។
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
