ភាគទី ២៦ [ បើរាំងរដូវនាងទៅពេទ្យពិនិត្យទៅ ]

1K 50 3
                                        

ព្រឹកថ្ងៃថ្មី !

កាលពីយប់មិញបន្ទាប់ពីបានត្រូវរ៉ូវផ្អែមល្ហែមជាមួយនឹងគ្នាវិញហើយឡូរ៉េននឹងហូស៊កក៏ដេកអោយគ្នាពេញមួយយប់ ស្នេហាពិតប្រាកដពេលបានស្គាល់រសជាតិបែបនេះពិតជាមានក្តីសុខខ្លាំងណាស់ ។ ព្រឹកនេះឡូរ៉េនជាអ្នកក្រោកមុខហូស៊កតែនាងមិនបានដាស់គេនោះទេព្រោះចង់មើលមុខគេជិតៗបែបនេះអោយបានយូៗ

       រីង | រីង | រីង | រីង ...
     " អេ៎អ្នកណាខលមកទាំងព្រឹកនឹង " លេខក៏មិនបានសេវឈ្មោះឡូរ៉េនមិនដឹងថាជាអ្នកណានោះទេតែនាងក៏មិនចង់ដឹងដែលទើបបិទសម្លេងហើយទុកអោយទូរស័ព្ទរោទិ៍ចោល ដៃគូការងារក៏មិនសាកសម្យព្រោះនេះព្រលឹមណាស់មិនទាន់ដល់ពេលធ្វើការទេអ្នកធ្វើការងារដូចគ្នាប្រហែលយល់ពីសុជីវធម៍មានតែអ្នកមិនយល់ពីសុជីវធម៍រឿងគ្មានប្រយោជន៍ប៉ុណ្ណោះដែលខលមករំខានថ្មើរនេះ ។

     " ជាសត្វឈ្លើងច្បាស់ណាស់ យប់មិញក៏ដូចគ្មា " ឡូរ៉េនលួចរអ៊ូតឹចៗកាលពីយប់មិញក៏ដូចគ្នាណាខលមករំខានរកតែប្តីប្រពន្ធគេនៅជាមួយគ្នាមិនបានសោះកុំតែហូស៊កកែប្រែចិត្តគំនិតហើយមិនអញ្ចឹងទេយប់មិញច្បាស់ជារត់ទៅរកស្រីនោះជាមិនខាន ។ សំឡេងទូរស័ព្ទលេងរំខានឡូរ៉េនក៏ដេកសម្លឹងមុខរបស់ហូស៊កសារជាថ្មី សម្លឹងយូទៅឡូរ៉េនក៏កាន់តែកៀកទៅៗរហូតដល់ហូស៊កបើកភ្នែកមកងក់

     " បងសង្ហារណាស់មេនទេ  ទើបអូនសម្លឹងបងយ៉ាងនឹង "
     " ហូស៊ក ! បងភ្ញាក់ហើយហេស៎ "
     " ភ្ញាក់តាំងពីប្រពន្ធសម្លាញ់ចុចបិទសំឡេងទូរស័ព្ទបងម្លេះ " ហូស៊កនិយាយរួចឡូរ៉េនក៏ក្រោកអង្គុយ ហូស៊កវិញក៏ក្រោកអង្គុយតាមនាងដែលឃើញថានាងមុខមិនស្រស់ទើបគេទាញនាងយកមកអោប

     " អ្នកណាធ្វើអោយប្រពន្ធសម្លាញ់បងអារម្មណ៍មិនល្អ "
     " អត់មានទេ ! មុខមិនស្រស់អូនខ្លាចបងខឹងអូន "
     " បងខឹងអូនរឿងអី "
     " អូនចុចបិទសម្លេងទូរស័ព្ទបង "
     " ទោះបើកក៏បងមិនលើកដដែលនឹង " និយាយរួចក៏បង្វែររាងកាយរបស់នាងមកនៅចំពីមុខរបស់គេហើយក៏ឈ្មុលទៅថើបត្រង់បបូរមាត់ក្រេបរសជាតិស្នេហាអត់ទាន់ដុះធ្មេញទាំងពីរអ្នក >< ។

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now