- ក្រុមហ៊ុន !
ហូស៊កដើរចូលក្រុមហ៊ុនដោយមិនមើលមុខអ្នកណា មកដល់ក៏តម្រង់ឡើងទៅបន្ទប់ធ្វើការផ្ទាល់ខ្លួនតែម្តង វាជាទម្លាប់ទៅហើយដែលគេមុខមិនរីកមុខងាប់ដាក់រាល់គ្នា លើកលែងតែមនុស្សពិសេសៗប៉ុណ្ណោះដែលអាចកែប្រែទឹកមុខអោយមានស្នាមញញឹមបានខ្លះ ។
" អរុណសួស្តីចៅហ្វាយ " ជេយ៍សុីញញឹមស្រស់ដាក់ហូស៊ក នាងស្លៀកពាក់លិចលើលិចក្រោមបញ្ចេញគល់ដោះយ៉ាងទ្រលុកទ្រលន់ បបូរមាត់មិនដែលជ្រះក្រែមពណ៍ក្រហម ព្រោះតែនាងជាលេខាផ្ទាល់ខ្លួនហើយក៏សំណព្វទើបគ្មានអ្នកណាហ៊ាននិយាយអីពីនាងពាក់ព័ន្ធនឹងការស្លៀកពាក់នឹងទំនាក់ទំនងផ្សេងៗជាមួយចៅហ្វាយ ។
" ថ្ងៃនេះស្អាតប្លែកដល់ហើយ "
" ចូលទៅក្នុងបន្ទប់ខ្ញុំបន្តិច "
ហូស៊កខាំមាត់ពីភាពសុិចសុីរបស់នាង ! ជេយ៍សុីញញឹមដែលការតុបតែងខ្លួនរបស់នាងវាមិនខាតបង់អាចចងចិត្តលោកអគ្គនាយកមិនអោយបែកចិត្តពីនាងបាន បន្ទាប់មកនាងក៏ប្រញាប់ចូលទៅក្នុងបន្ទប់តាមហូស៊កហើយក៏ចាក់សោរយ៉ាងជាប់មិនអោយមានអ្នកមករំខាន ។
" ចៅហ្វាយមានការសំខាន់ជាមួយខ្ញុំមេនទេ ? "
" ឆាប់មកនេះមក "
ហូស៊កបក់ដៃហៅនាងអោយមកអង្គុយលើភ្លៅរបស់គេ ជេយ៍សុីញញឹមហើយក៏ដើរទៅអង្គុយច្រកគៀវលើភ្លៅរបស់ហូស៊ក ! ហូស៊កឈ្មុលមុខទៅរកកញ្ចឹងក៎របស់នាងស្រង់ក្លិនទឹកអប់ដែលក្រអូបភាយៗពេញច្រមុះរបស់គេ ហើយក៏ថើបបង្អូសយ៉ាងរោលរាលពេញដើមទ្រូងរបស់នាង
" ចៅ... ចៅហ្វាយ " ជេយ៍សុីស្រើបស្រាលដល់រមួលខ្លួន
" នៅអោយស្ងៀម "
ហូស៊កវីសតែប្រលែងតណ្ហារបស់គេចេញមកតែនៅពេលដែលខួរក្បាលរបស់គេនឹកដល់ផ្ទៃមុខរបស់ឡូរ៉េន នឹកឃើញដល់ពាក្យសំដីដែលនាងបាននិយាយ នឹកដល់កាយវិការគ្រប់យ៉ាងដែលឡូរ៉េនបានធ្វើមកលើគេ រំពេជនោះគេក៏ស្រាប់តែឈប់សកម្មភាពដែលកំពុងធ្វើទៅលើលេខាស្រីភ្លាមៗ
" ចៅហ្វាយ ! ចៅហ្វាយយ៉ាងមិចនឹង ? "
" មិនពេញចិត្តខ្ញុំត្រង់ណាមេនទេ ? រឺក្លិនទឹកអប់ ? "
ជេយ៍សុីទទួលបានអារម្មណ៍ចម្លែកក្រោយពីហូស៊កបញ្ឈប់សកម្មភាពមួយនោះជាមួយនឹងទឹកមុខស្មើរដែលមិនធ្លាប់បែបនេះដាក់នាងពីមុនមកទេ ។ គ្រប់ពេលដែលគេប៉ះពាល់ខ្លួននាងហើយគឺវាតែងតែបានសម្រេចចុះហេតុអីពេលនេះ ? ហេតុអីក៏ស្រាប់តែឈប់នៅពាក់កណ្តាលផ្លូវ ? នាងមិនយល់ ! មិនយល់ទាល់តែសោះ ។
" អត់ទេ ! នាងទៅធ្វើការវិញចុះ "
" ខ្ញុំមិនសូវស្រួលខ្លួន " ហូស៊កជ្រើសចម្លើយងាយៗ
" ចៅហ្វាយមិនស្រួលត្រង់ណាចាំខ្ញុំមើលអោយ "
" ខ្ញុំមិនអីទេ ! ចេញសិនទៅ "
នៅពេលដែលហូស៊កដេញទៅហើយជេយ៍សុីក៏មិនអាចបដិសេធបានក្រៅពីចេញទៅដោយស្ងប់ស្ងាត់ជាទីបំផុត តែនាងមិនសុខចិត្តនោះទេ ។ មកដល់ក្រៅដែលជាតុធ្វើការរបស់នាង នាងក៏ទម្លាក់ខ្លួនលើកៅអីមួយទំហឹងហើយក៏ក្តាប់ដៃយ៉ាងណែនរួចក៏ដុំតុមួយដៃ
" គាត់កើតអីអញ្ចេះ ? "
នាងសែនខឹងដែលខ្លួនឯងគ្មានបានការណ៍ ពេលនេះដំណែងលោកស្រីអូដេស៍សាបានអណ្តែតចេញទៅឆ្ងាយបាត់ បាត់ហើយថ្ងៃនេះមិនសម្រេចព្រោះហូស៊កចាប់ផ្តើមមានអារម្មណ៍ចម្លែក អញ្ចឹងថ្ងៃក្រោយទៀតនាងអាចជួបរឿងបែបនេះដដែលៗ ។
" ព្រះអើយ ! នាងមករំខានសរសៃប្រសាទខ្ញុំធ្វើអី ? "
" ឆាប់ចេញទៅ ឡូរ៉េនលីស្កាល់ឡេ "
ហូស៊កដកដង្ហើមញាប់ពិបាកនៅក្នុងខ្លួននៅពេលដែលរូបភាពនឹងសម្លេងរបស់ឡូរ៉េនឈ្លេចឡើងពេញខួរក្បាលរបស់គេ ! នៅពេលនេះដង្ហើមចេញចូលរបស់គេគឺមានតែនាងប៉ុណ្ណោះ មិនយល់ទាល់តែសោះថាវាកើតឡើងបែបនេះដោយរបៀបណាទាំងដែលតាំងពីដើមគឺមិនអីសោះ តែគ្រាន់តែបណ្តោយអោយនាងចូលក្បែរគេមួយថ្ងៃក៏ស្រាប់តែមានអាការះនឹកឃើញនាងឡើងពេញខួរក្បាល ។
ត្រឡប់ទៅឡូរ៉េនវិញតាំងពីហូស៊ករៀងមានចិត្តផ្អែមល្ហែមដាក់នាងបន្តិចមកនាងក៏ស្តាប់តាមសម្តីរបស់គេគឺមិនទៅធ្វើការនោះទេ ! តែដោយសារតែយប់នេះគេទទួលការស្នើរសុំរបស់នាងមកញាំអាហារពេលយប់ជាមួយគ្នាទើបនាងត្រូវចេញទៅខាងក្រៅទៅរកមើលឈុតដែលសាកសមស្លៀកនៅយប់នេះ ។ តែក៏មិនទៅម្នាក់ឯងនោះទេគឺបបួលលីឌៀរ៍ទៅជាមួយគ្នា ។
" បើមិនចេញពីមាត់ឯងយើងមិនជឿទេណាសម្លាញ់ "
" មនុស្សដូចជាគេនេះអាចផ្អែមល្ហែមដាក់ឯង "
លីឌៀរ៍សឹងតែទះខ្លួនឯងអោយបែបមុខបែកមាត់នៅពេលដែលលឺថាហូស៊កចូលជិតឡូរ៉េន លីឌៀរ៍នាងដើរជាមួយឡូរ៉េនសឹងមួយជីវិតទៅហើយលើកនេះវាជាលើកទីមួយហើយដែលបានឃើញឡូរ៉េនទទួលសុភមង្គល់ពីស្វាមីបែបនេះ
" យើងក៏ចម្លែក ! តែសប្បាយចិត្តច្រើនជាង "
" នៅពេលដែលមានឱកាសហើយត្រូវតែស្រវាទុកមិនថាអញ្ចឹង "
" អើ ! ជួនពរឯង "
មិត្តទាំងពីរក៏កៀកក៎គ្នាហើយក៏ដើរមើលពីនេះពីនោះរហូតដល់រើសបានអ្វីដែលខ្លួនឯងស្រលាញ់ ។
===========================
យប់នេះគេបាន ឆ្វីតៗ ពីរអ្នកប្រពន្ធគេទៀតហើយ 😘
ChaeMin_ឆេមីន🥀
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
