ភាគទី ៥២ : ទោះបងទៅជាយ៉ាងណាក៏បងនៅតែជាប្តីរបស់អូន

821 36 1
                                        

មួយសប្តាហ៍បានកន្លងផុតទៅ : 
នៅក្នុងសាវនាការកាត់ក្តីមួយកន្លែងក្នុងទឹកដីនៃប្រទេសកូរ៉េពេលនេះមានមនុស្សកំពុងតែរងចាំអង្គុយស្តាប់ចម្លើយចុងក្រោយយ៉ាងត្រៀបត្រាបន្ទាប់ពីរឿងក្តីឆ្លងកាត់ការតវ៉ាអស់រយះពេល1អាទិត្យទៅហើយ ។ នៅក្នុងនោះក៏មានឡូរ៉េនលីម្នាក់ដែលកាត់ក្តីស្រីមេធ្មប់អាក្រក់ជូជាតិយ៉ាងនេះរឿងអីដែលថានាងមិនចូលរួមអង្គុយស្តាប់នឹងសើចចំអកទៅកាន់នាងជាលើកចុងក្រោយមុនពេលដែលជាប់គុកទៅ !!!

     " អស់លោកអ្នកជំនុំជំរះក្តីទាំងឡាយរឿងក្តីមកទល់នឹងពេលនេះហើយតើអស់លោកមានចម្លើយហើយរឺនៅ ? " លោកចៅក្រម

     " លោកចៅក្រមជាទីគោរពគឺឪមានចម្លើយហើយទាន "
     " ពួកយើងទាំងអស់គ្នាបានមូលមតិដូចៗគ្នាថា អ្នកនាងឡូរ៉ាជេយ៍សុីគឺកាត់ទោសពីបទឆបោកបានសម្រេចពិតមេនទាន " 
     " សេចក្តីប្រកាសសាលក្រមជាលើកចុងក្រោយ "
     " ជនជាប់ចោទឈ្មោះឡូរ៉ាជេយ៍សុីគឺប្តឹងពីបទឆបោកបានសម្រេចតុលាការចេញដេការអោយចាប់ខ្លួនចាប់ពីថ្ងៃនេះតទៅនឹងជាប់ព័ន្ធធនាគារតាមមាត្រានៃច្បាប់រយះពេល10ឆ្នាំ បិទសាវនាការ "
គ្រប់គ្នានាំគ្នាគោរពលោកចៅក្រមជាលើកចុងក្រោយហើយសាវនាការក៏បានបិត មុនពេលបញ្ចប់រឿងក្តីបានលឺថាជេយ៍សុីជាប់គុកបានសម្រេចឡូរ៉េនទឹកភ្នែកហូរតក់ៗព្រោះតែរំភើបតែម្តងទីបំផុតមនុស្សអាក្រក់ដូចជានាងជេយ៍សុីបានទៅនៅកន្លែងមួយដែលគួរតែទៅហើយជាប់គុកអោយរយះពេល10ឆ្នាំពិតជាសាកសម្យនឹងទង្វើររបស់នាងខ្លាំងណាស់ ។ ឡូរ៉េនញញឹមឌឺដងទៅកាន់នាងជេយ៍សុីជាលើកចុងក្រោយហើយបន្ទាប់មកប៉ូលីសក៏នាំនាងជេយ៍សុីទៅធ្វើការបន្តតាមនិតិវិធីនៃច្បាប់ ...។ 

     " ជឿខ្ញុំដែលទេ ! ខ្ញុំនិយាយបែបណាគឺបែបនោះហើយ "
     " អរគុណលោកណាស់ព្រីនន័រ "
     " ទីបំផុតបំណងរបស់ខ្ញុំបានសម្រេចហើយ "
     " នៅមួយទៀតដែលមិនទាន់សម្រេចណា !!! ឆាប់មក " ព្រីនន័រញញឹមហើយក៏ប្រញាប់កាន់ដៃឡូរ៉េនអូសចេញពីសាវនាការកាត់ក្តី តម្រង់ទៅរកឡានហើយក៏បើកចេញទៅកន្លែងមួយដែលឡូរ៉េនគួរតែទៅបំផុតបន្ទាប់ពីមានដំណឹងល្អហើយ ...។ 

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now