ជំនិតពិសេសកាលបើបានឃើញបុរសដែលចៅហ្វាយគុំគួនចាកចេញទៅវិញទាំងមានសភាពបែកមាត់គេក៏អាចដឹងខ្លះថាចៅហ្វាយប្រាកដជាខឹងខ្លាំងកំហឹងមួយនោះខ្លាំងក្លាសម្បើមណាស់ល្មមៗអាចស្ទះសរសៃឈាមស្លាប់បាន ដោយខ្លាចចៅហ្វាយធ្លាក់ដល់ដំណាក់កាលមួយនោះខេស៍ក៏ប្រញាប់រត់ទៅយកថ្នាំហើយរត់យកទៅអោយចៅហ្វាយយ៉ាងលឿនសូម្បីតែទ្វារបន្ទប់ក៏មិនបានគោះជាការគួរសមដែល បើកចូលទៅក៏ឈប់ងក់នៅមាត់ទ្វារព្រោះឃើញពេញៗភ្នែកថាចៅហ្វាយទាំងពីរកំពុងតែមានគម្រោងការក្តៅសាច់ ។
" អឹមមម ! អឹមមម " ឡូរ៉េនរុញទ្រូងរបស់ហូស៊កចេញ ហូស៊កបែរខ្នងដាក់ទ្វារមិនដឹងថាមានមនុស្សចូលមកនោះទេ រំពេជនោះហូស៊កអៀននឹងខេស៍ឡើងរឹងខ្លួនធ្លាប់តែមិនត្រូវគ្នាឈ្លោះគ្នានៅមុនអោយកូនចៅឃើញសុខៗក៏ស្រាប់តែមកឃើញចំពេញថើបគ្នាក្តៅគគុក
" យ៉ាងមិច ? ថើបជាមួយប្តីមិនឆ្ងាញ់ហ្អេស៎ ? "
" ខេស៍ ! ខេស៍មកឃើញហើយ " ឡូរ៉េនបោះភ្នែកទៅមាត់ទ្វារអោយហូស៊កសម្លឹងតាម ។ ហូស៊កសម្លក់ខេស៍ចង់ជ្រុះគ្រាប់ភ្នែកចេញមកក្រៅកុំតែអាកូនចៅមករំខានខ្វះតែបន្តិចទៀតបានឡើងឋានសួគ៍ជាមួយនឹងឡូរ៉េនដល់ជាន់ទី100បាត់ទៅហើយ
" មានការស្អី ? " ហូស៊ក
" យកថ្នាំលើសឈាមមកអោយទាន "
" ខ្ញុំខ្លាចចៅហ្វាយខឹងខ្លាំងដល់សម្ពាធឈាមបុកឡើងខុសប្រក្រដីទាន បន្តទៀតចុះខ្ញុំដាក់ថ្នាំលើតុរួចចេញទៅវិញហើយចៅហ្វាយ " ខេស៍សើចស្ញេញរួចក៏ប្រញាប់រត់យកថ្នាំទៅដាក់លើតុ ហូស៊ករើសខ្នើយពីលើសាឡុងហើយក៏យកទៅគប់ក្បាលខេស៍មួយទំហឹង
" អួយយយ៎ ចៅហ្វាយ "
" អាណាឡើងឈាមហាស៎អាណាឡើងឈាម "
" ឆាប់យកថ្នាំទៅវិញអាខេស៍ " បញ្ជារទាំងមុខក្រញ៉ូវ
" គេបារម្ភសោះ ... " ខេស៍នៅរអ៊ូង៉ូវៗ
" នៅទៀត លើកនេះស្បែកជើងមិនខានទេអាខេស៍ " ហូស៊កគម្រាមដោះស្បែកជើងដេញគប់ហើយខេស៍ក៏ប្រញាប់យកថ្នាំដែលគេយកមកអម្បាញមិញនឹងយកចេញទៅវិញយ៉ាងលឿនហើយក៏បិទទ្វារវិញយ៉ាងស្អាត ។ ឡូរ៉េនរួចផុតពីក្រញាំដៃឃើញកូនចៅហើយនឹងចៅហ្វាយឈ្លោះគ្នាមិនឈប់នាងក៏លួចសើច សើចភ្លេចខ្លួនរហូតដល់ហូស៊កចាប់បានសម្លក់មុខនាងវិញម្តង
" សើចស្អីក៏សើចសម្បើមម្លេះ ? រឿងកំប្លែង ? "
" បងចង់រករឿងខ្ញុំម្នាក់ទៀតរឺ ? "
" មិនបាច់រករឿងក៏ត្រូវតែមានរឿងជម្រះជាមួយគ្នាដែលឡូរ៉េនលីស្កាល់ឡេ នាងអោយអាម្នាក់នោះចូលក្បែរស្និតស្នាលជាមួយនាងអម្បាញមិញខ្ញុំមិនទាន់បានដាក់ទោសនាងទេណា " ហូស៊កខាំធ្មេញក្រតៗកំហឹងមួយពេលនេះមិនអាចរលត់នោះទេប្រសិនបើឡូរ៉េនមិនដោះដូរមិនរកអ្វីមកបន្សាបអោយគេបាត់ខឹង ។
" បងយ៉ាងមិចនឹង ? តាំងពីដើមមកអូនក៏ជួបអតិថិជនផ្ទាល់បែបនេះវាជារឿងធម្មតាទៅហើយ ចុះម៉េចពេលនេះទើបមករករឿង ? "
" តែអាម្នាក់នោះវាមិនធម្មតាទេ វាចង់ញ៉ែនាងដឹងដែលទេ "
" អោយគេញ៉ែទៅយ៉ាងមិច ? " ដូចជាគ្មានរឿងអីដែលខូចខាតផង មនុស្សស្រីមានប្តីរួចហើយមានមនុស្សតាមស្រលាញ់ទៀតចាប់ទុកថាជារឿងដែលល្អប្រសើរហើយ ព្រោះនាងមានប្តីទៅហើយសម្រស់នៅតែអាចទាក់ទាញ់ក្រសែរភ្នែកមនុស្សប្រុសអោយចាប់អារម្មណ៍មកលើនាងទៀត ណាមួយនាងក៏មិនមេនព្រមតាមគេឯណា ? រកចំណុចដែលខុសមិនឃើញសោះនេះ ?
" ឡូរ៉េនលី " ហូស៊កសង្កត់ធ្ងន់លើឈ្មោះរបស់នាង
" នាងហ៊ាននិយាយបែបនេះនៅចំពោះមុខប្តីរបស់នាង បើយប់នេះខ្ញុំមិនអោយនាងដេកញ័រជើងនៅលើគ្រែព្រោះតែខ្ញុំទេ មិនបាច់ហៅឈ្មោះខ្ញុំថាហូស៊កអូដេស៍សាទេប្រាប់អោយហើយ " នៅចំពោះមុខប្តីនាងបែរជាឆ្លើយថាអោយគេញ៉ែទៅយ៉ាងមិច ? បែបនេះចង់ថាអោយប្តីច្បាស់ៗហើយថាអត់បានការចំពោះនាង បើជ្រុលជាបែបនេះទៅហើយយប់នេះប្រដៅនាងអោយដឹងស៎ខ្មៅម្តងទៅចុះ ។
" យប់នេះ អូនមិនចូលផ្ទះទេ "
" ក៏សាកមើលទៅឡូរ៉េន " ហូស៊កកញ្ឆក់ចាប់ទាញរាងកាយរបស់ប្រពន្ធមកជិតហើយទម្លាក់ក្បាលប្រើរឹកពារច្រឡើមព្រាននារីអោនស្រង់ក្លិនកាយក្រអូបចេញពីខ្លួនរបស់ឡូរ៉េន ។
" បងធ្វើអី ! លែងទៅ "
" យប់នេះបានដឹងគ្នាហើយ " ហូស៊កលូកដៃទៅច្របាច់គូទឡូរ៉េននឹងព្រិចភ្នែកដាក់នាងបែបប្រុសព្រានបន្ទាប់មកក៏ដើរចេញបាត់ទៅព្រោះបានរំសាយកំហឹងបានបន្តិចហើយ ចេញទៅរករបស់ប៉ូវព្រោះយប់នេះត្រូវមានឈុតឆាកធំ ! គេប្តូររសជាតិមកចាប់អារម្មណ៍នឹងប្រពន្ធវិញហើយលែងហ៊ានប្រហែសព្រោះឥឡូវនេះមានចោរចាំឆ្មក់យកគ្រប់ពេល... ។
========================
បងចង់ចាប់ 🌚 យប់នេះអូនគេច 😹
ChaeMin-ឆេមីន🥀
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
