៥ឆ្នាំបានកន្លងផុតទៅ :
មួយថ្ងៃមានរយះពេល២៤ម៉ោងតែក្នុង២៤ម៉ោងពិតជាដើរលឿនខ្លាំងណាស់រហូតឈានដល់រយះពេល៥ឆ្នាំបានកន្លងផុតយ៉ាងរហ័ស ។ ពិភពលោកបានវិវត្តន៍ទៅរករបបគំហើញថ្មីៗជឿនលឿន អាយុកាលរបស់មនុស្សក៏បានតម្លើងរយះពេលមួយឆ្នាំទៅមួយឆ្នាំ បើប្រៀបផ្ទឹមនឹងស្នេហាដែលបានចាប់ដៃដើរលើវិថីគូជីវិត៥ឆ្នាំកន្លងមកនេះគ្មានអ្វីដែលថាផ្លាស់ប្រែនោះទេមានតែស្រលាញ់គ្នាលើសដើមទៅទៀត ...។
ដៃគូជីវិតមួយរូបៗទម្រាំតែបានជួបគ្នាសាងសម្ព័ន្ធស្នេហាបង្កើតបានជាគ្រួសារគឺសុទ្ធតែជាគូគាប់មាននិស្ស័យព្រហ្មលិខិតកំណត់មកក្លាយជាគូតាំងពីអតីតជាតិមកម្លេះ បើជ្រុលជាព្រហ្មលិខិតកំណត់មកហើយក៏ត្រូវតែរក្សាចំណងមួយនេះអោយបានរឹងមាំ មិនថារង្គោះរង្គើរយ៉ាងណាក៏ត្រូវតែកាន់ដៃគ្នាអោយជាប់ ...។
" ប្រុសស៊ក ! ប្រុសសុី ! ប្រុសសុីង ! ប្រុសសុីន ! "
សម្លេងនៃការស្រែកហៅល្វើយៗចេញពីបរិវេណសួរច្បារធ្វើអោយសមីខ្លួនអ្នកដែលបានលឺឈ្មោះហើយក៏រត់ចេញមកដំណាលគ្នា ។
" បាទម៉ាមី " ប្រុសភ្លោះទាំងបីដែលមានវ័យ៥ឆ្នាំចេះដើរយ៉ាងស្ទាត់ហើយក៏និយាយបានច្បាស់ខ្លះៗក៏បានឆ្លើយនឹងម៉ាមីជាមួយនឹងសម្តីផ្អែមស្រទន់ស្នាមញញឹមមានជាប់មាត់ទាំងបីតែម្តង កម្ពស់កម្ពរប៉ិនៗគ្នាបើមិនមេនជាមនុស្សក្នុងគ្រួសារទេប្រហែលជាត្រូវវង្វេងស្លាប់ដោយសារអាល្អិតភ្លោះបីអ្នកនេះហើយ >< ។
" បាទម៉ាមី " ចុងក្រោយនេះមិនមេនអាល្អិតតូចៗស្អីទេ គឺអាល្អិតធំនោះតែម្តង ឡូរ៉េនក៏សើចព្រោះតែស្វាមីនាងនេះចូលចិត្តធ្វើចរិកក្មេង ចេះតែបន្លំជាមួយអាភ្លោះបីនោះរហូត >< ។
" កែងបកឥឡូវហើយអាចុងក្រោយនឹង " ឡូរ៉េន
" ហុហុ ម៉ាមីកុំឆ្នាស់ពេក " ហូស៊ក
" ស្រីរី ! ស្រីរីន នៅទីណាកូន ? " ឡូរ៉េនស្រែកហៅកូនស្រីរបស់នាងដែលឡូរីមានអាយុ៤ឆ្នាំហើយ ចំណែកឯឡូរីនក៏ទើបតែមានអាយុ៣ឆ្នាំតែប៉ុណ្ណោះ មួយឆ្នាំកូនមួយៗឥឡូវនេះក៏ពេញផ្ទះហើយ
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
