កំឡុងពេលដែលស្វាមីភរិយាគេកំពុងតែមានជម្រោះបន្តិចបន្ទួចសុខៗក៏ស្រាប់តែមានមនុស្សស្រីម្នាក់បើកទ្វារចូលមកដោយមិនបានសុំការអនុញ្ញាត ...
“ សំទោសផងដែលគ្មានការអនុញ្ញាត ”
“ ខ្ញុំមកដល់ហើយចៅហ្វាយ ”
ស្នាមញញឹមជាមួយបបូរមាត់ក្រហមសុិចសុីចេញពីនារីម្នាក់ដែលមានឈ្មោះ ជេយ៍សុី !!! រាងកាយក្រាស់គ្រាន់តែឃើញពីវត្តមានរបស់នាងក៏ដើរទៅរកភ្លាមៗ
“ នាងជាអ្នកណាហូស៊ក ? ”ឡូរ៉េន
“ ខ្ញុំជាលេខាផ្ទាល់ខ្លួនចៅហ្វាយ ”
“ ចៅហ្វាយអោយខ្ញុំមកជួយតែងខ្លួនអោយអ្នកស្រី ”
ជេយ៍សុីដើរទៅរកឡូរ៉េនជាមួយកាបូបដាក់គ្រឿងសំអាងរបស់នាង ឡូរ៉េនហាក់មិនពេញចិត្ត ទើបវាសកាបូបនោះចេញដោយដៃនាង
“ ខ្ញុំចេះហើយ មិនបាច់មកជួយ ”ឡូរ៉េន
“ ឡូរ៉េនលី !!! ”
ហូស៊កសង្គ្រឿតធ្មេញទាំងចំហាយកំហឹង នាយដើរទៅរកឡូរ៉េនហើយលើកដៃទះមួយកាំផ្លៀងលាន់លឺសូរតែផាច់ ដោយគ្មានចិត្តអាណិតនឹងមិនទុកមុខអោយឡូរ៉េន
“ អួយយ៎ ”
ឡូរ៉េនងាកទៅម្ខាងដោយកម្លាំងដៃហូស៊ក នាងមានអារម្មណ៍ថាដូចជាស្ពឹកៗ តែវាមិនឈឺប៉ុន្មានទេ ដែលឈឺបំផុតគឺហូស៊កបំបាក់មុខនាងនៅនឹងមុខស្រីផ្សេងនោះអី 🙂
“ កុំបញ្ចេញរឹកពារគួរអោយស្អប់អោយសោះឡូរ៉េន ”
“ ជេយ៍ ! បើនាងរឹងចចេសមិនស្តាប់ វ៉ៃនាងចុះ ”ហូស៊ក
ហូស៊កដើរចេញធ្វើព្រងើយ ជេយ៍សុីបានឱកាសនោះផងក៏ញញឹមញញែមឌឺដងឈរអោបដៃពើងទ្រូងដាក់ឡូរ៉េន
“ បើមិនចង់ឈឺខ្លួនព្រមតាមសម្រួល ”
“ ខ្ញុំមិនចង់ប្រើកម្លាំងបាយនោះទេ ”ជេយ៍សុី
ស្រីម្នាក់នេះតាមមើលទៅគឺនាងពិសពុលខ្លាំងណាស់ ស្និតស្នាលជាមួយហូស៊កដល់ថ្នាក់ហូស៊កហ៊ានលើកដៃទះឡូរ៉េនបែបនេះ មិនស្រួលនៅពីក្រោយខ្នងលួចសុីគ្នាស្ងាត់ៗផងក៏ថាបានដែល
“ នាងសំអាងអីមកបញ្ជារខ្ញុំ ”
“ ខ្ញុំជាប្រពន្ធហូស៊កពេញច្បាប់ណា ”ឡូរ៉េន
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
