ចូលមកដល់ក្នុងបន្ទប់ឡូរ៉េនក៏យកផ្កាទៅដាក់លើតុហើយនាងក៏ដើរទៅទម្លាក់ខ្លួននៅលើពូកទាំងអារម្មណ៍ហត់នឿយ ! ធ្វើមនុស្សចិត្តដាច់បែបនេះក៏ហត់ម្យ៉ាងដែលហត់នឹងសម្តែងធ្វើជារឹងមាំទាំងដែលចិត្តទន់ខ្សោយហត់នឹងបង្ខាំងទឹកភ្នែកមិនអោយហូរ ។ ពេលវេលាសម្រាប់នាងចំពោះរឿងមួយនេះគឺខ្លីពេកខ្លីដល់ថ្នាក់នាងទម្លាប់មិនទាន់បានតែនាងក៏ជឿថាក្នុងពេលមួយដែលឆាប់រហ័សនាងនឹងដាច់ចិត្តហើយក៏រឹងមាំពិតប្រាកដព្រោះនាងបានអស់ជំនឿលើគេហើយ
" ហើុយយ !!! "
" ហត់ ហត់ចំពោះគ្រប់យ៉ាង " ឡូរ៉េនយកដៃច្បួតមុខខ្លួនឯងនាងត្រឡប់ខ្លួនទៅវិញទៅមកនៅលើពូកជាច្រើនលើកច្រើនសារ នៅពេលលឺសំឡេងគោះទ្វារនាងក៏ឈប់
" អ្វីទៀតហើយ ? " ឡូរ៉េនខាំមាត់ហើយក៏ដើរទៅបើកទ្វារ
" អ្វី ? មានការអីទៀតហើយ ? " ឡូរ៉េន
" សុំនិយាយជាមួយអូនបន្តិចបានដែលទេ ? " ហូស៊កមិនទាន់អស់ចិត្តនៅឡើយគេចង់និយាយជាមួយនាង ចង់និយាយអោយដឹងរឿងច្បាស់ចង់សុំឱកាសចង់អោយនាងវិញមកដូចកាលពីមុន
" និយាយមក ងងុយណាស់ " ឡូរ៉េន
" បងស្រលាញ់អូន "
" ស្រលាញ់ខ្លាំងណាស់ " ហូស៊កនិយាយរួចក៏លូកដៃម្ខាងអោបចង្កេះឡូរ៉េនជាប់ហើយដៃម្ខាងទៀតក៏លូកចូលទៅប៉ះសក់របស់ឡូរ៉េនពីក្រោយហើយក៏រុញយឿតៗមកផ្អឹបនឹងបបូរមាត់របស់គេ ។ ហូស៊កបើុតជញ្ជក់មាត់របស់នាងហើយក៏ខាំតឹចៗអោយនាងមានអារម្មណ៍អោយនាងភ្ជាក់ខ្លួននឹកឃើញស្នេហារបស់គេទាំងពីរសារឡើងវិញ
នៅពេលដែលឃើញរាងស្តើងមិនប្រតិកម្មអីបណ្តោយអោយគេបើុតជញ្ជក់តាមសម្រួលគេក៏ស្រាប់តែឈប់ ។ នាងស្ងៀមៗបែបនេះគេឈឺចាប់ណាស់ពេលនេះសូម្បីតែការថើបនាងក៏លែងមានអារម្មណ៍ទៅហើយចុះទៅរំពឹងអីថានាងនឹងស្រលាញ់ដូចកាលពីមុននោះ
" ឡូរ៉េន ? បេះដូងអូនលែងមានបងទៀតហើយមេនទេ ? "
" កុំនៅស្ងៀមអូនឆាប់ឆ្លើយនឹងបងមក បងសូមអង្វរ "
" ត្រូវហើយលែងមានលោកទៀតហើយ " ឡូរ៉េនឆ្លើយទាំងបង្ខំ វិធីដែលជម្រុញអោយនាងកាន់តែដាច់ចិត្តច្បាស់លាស់ពិតប្រាកដគឺមានតែម្យ៉ាងនេះហើយឆ្លើយដាច់ៗដាក់គេរៀនធ្វើអោយគេឈឺចាប់ដោយសារនាងដូចនាងធ្លាប់ឈឺដោយសារគេ ។
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
