ជេយ៍សុីខាំមាត់ខ្លួនឯងឡើងចេញឈាមព្រោះតែកំហឹង ដឹងដែលទេមនុស្សកាន់តែឆ្កួតកាន់តែគួរអោយខ្លាច ជេយ៍សុីក្រោកឈរឡើងនាងក្តាប់ដៃយ៉ាងណែនហូស៊កធ្វើដល់ថ្នាក់នេះហើយនាងច្បាស់ជាមិនលើកលែងអោយគេនោះទេមិនលើកលែងជាដាច់ខាត ។ ជេយ៍សុីរុញទ្វារមួយទំហឹងចូលបន្ទប់របស់ហូស៊ក
" នាង ! នាងនៅចង់ត្រូវទៀតមេនទេ ? "
" ចុះបងចង់ត្រូវរបស់អូនម្តងវិញដែលទេ ? "
" នាងឆ្កួតស្អីជេយ៍សុី ? " ហូស៊កសម្លក់ជេយ៍សុី
" ខ្ញុំនៅជាមួយបងយូឆ្នាំមកហើយ អ្វីក៏ខ្ញុំដឹងអ្វីក៏ខ្ញុំលឺទាំងអស់ មួយរយះនេះភាគហ៊ុនបងឡើងមិនប្រាកដថាភាគហ៊ុនខែក្រោយបងនៅតែឡើងទៀតទេ ខាងគូប្រជែងបងធ្លាក់ទាក់ទងមកខ្ញុំដែល មកជឿដែលទេថាគ្រាន់តែខ្ញុំម្នាក់អាចធ្វើអោយបងដួលក្រោកលែងរួចបាន ? "
ជេយ៍សុីនិយាយដោយជឿជាក់ក៏ព្រោះតែនាងដឹងថាលេសប៉ុន្មានឃ្លាដ៎សែនវែងមួយនេះអាចចងហូស៊កជាប់ដោយមិនខ្លាចថាគេនឹងចាត់ការនាង ការងារក្រុមហ៊ុនសំខាន់បំផុតមិនបែករឿងផ្ទៃក្នុងឯកសារច្បាប់ការងារទៅខាងក្រៅ ? ចុះប្រសិនបើទិចនិចនឹងផ្ទៃក្នុងបែកការបាត់ទៅហើយអោយឈរនឹងនរបានយ៉ាងមិច ? ទោះជាឈរជើងយូប៉ុណ្ណាក៏អាចរលំរលាយព្រោះសព្វថ្ងៃកំពុងតែប្រជែងគ្នាខ្លាំងសម្បើមណាស់
" នាងហ៊ាន ? " ហូស៊កសឹងតែសម្លាប់ជេយ៍សុីអោយស្លាប់
" មិនហ៊ានក៏ត្រូវតែហ៊ាន "
" មិនទទួលស្គាល់កូនខ្ញុំ ដេញខ្ញុំចេញពីការងារខ្ញុំយល់ព្រមតែខ្ញុំមិនព្រមអោយខ្ញុំហើយនឹងកូនដាច់ពោះស្លាប់ទេ បើបងមិនទទួលខ្ញុំទៅរស់នៅក្នុងភូមិគ្រិះរបស់បងទេខ្ញុំនឹងយករឿងដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនទាំងអស់ប្រាប់ទៅដៃគូប្រគួតប្រជែងបង " ពាក្យសំដីដែលនាងនិយាយចេញមកគឺផ្តាច់ផ្លូវរស់របស់ហូស៊កទាំងស្រុង អោយគេបាត់បងក្រុមហ៊ុនយ៉ាងមិចប្រសិនបើវាជាទ្រព្យសម្បត្តិតាំងពីជំនាន់លោកប៉ាមក ? តើអោយគេមានមុខមាត់បែបណានៅពេលមនុស្សដែលធ្លាប់តែឡើងធំប្រែជាធ្លាក់ទាបដល់ដីអោយគេសើចចំអក ។
" នាងទៅផើមជាមួយគេហើយនាងអោយយើងទទួលខុសត្រូវផង ? នាងអីក៏សន្តានថោកអាក្រក់ខ្លាំងម្លេះ ? "
" នៅចង់មករស់នៅក្នុងភូមិគ្រិះយើងធ្វើជាលោកស្រីធំទៀត សន្តានថោកដូចជានាងឯងនេះទោះជាស្លាប់100ជាតិក៏គ្មានវាសនាបានធ្វើជាលោកស្រីធំម្តងផង " ហូស៊កជេរស្តីប្រមាថនាងចំៗក៏ព្រោះតែទ្រាំលែងបានទាំងថោកទាំងមុខក្រាស់ទាំងសណ្តានអាក្រក់ ហើយថែមទាំងចិត្តគំនិតឬស្យាទៀតមនុស្សដូចជានាងនេះកុំថាឡើងស្រមៃធ្វើលោកស្រីក្នុងផ្ទះទោះធ្វើជាកញ្ជះទៀតក៏មិនអោយមកជាន់ផង ។
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
