ភាគទី ៣៦ [ មនុស្សបង្រៀនមនុស្ស ]

879 43 0
                                        

ពេលវេលាដើរលឿនខ្លាំងណាស់យប់ហើយក៏ព្រឹក ព្រឹកហើយក៏យប់ចំណែកឯពេលនេះព្រះអាទិត្យអសុដ្ឋង្គត់ព្រះច័ន្ទក៏មកបំភ្លឺលោកនាពេលរាត្រីតែម្តង ។ តាំងពីដោះស្រាយរឿងរ៉ាវរញ៉េរញ៉ៃមួយនោះរួចហើយឡូរ៉េនក៏បានចាកចេញពីផ្ទះទៅធ្វើការដូចសព្វដង នាងបានតាំងខ្លួនធ្វើជាមនុស្សស្រីដែលរឹងមាំហើយដូច្នេះរឿងមួយណាដែលមិនគួរធ្វើគឺនាងមិនប៉ះពាល់តែម្តងចំណែកឯមនុស្សណាដែលមិនគួរនិយាយគឺនាងមិននិយាយរកដូចគ្នា ។

ខណះមនុស្សជាទីស្រលាញ់ដែលមាននាមថាជាប្រពន្ធចាប់ផ្តើមឃ្លាតឆ្ងាយបុរសដែលជាស្វាមីពិតជាមានអារម្មណ៍ថាខ្លួនឯងឯកោរខ្លាំងណាស់វាប្រៀបបីដូចពិភពលោកមួយនេះកំពុងរស់នៅតែម្នាក់ឯងអញ្ចឹង ពេញមួយថ្ងៃហូស៊កបន្ទោសខ្លួនឯងមករហូតបន្ទោសព្រោះតែរឿងដែលឡូរ៉េនចាត់ការបានហើយចាត់ការបានយ៉ាងងាយស្រួលទៀតក្នុងនាមគេជាមនុស្សប្រុសហើយក៏ជាស្វាមីម្នាក់បែរជាអង្គុយទុយម៉ុយម៉ង់ៗអោយប្រពន្ធជាអ្នកដោះស្រាយ គឹតហើយគឹតទៀតពិតជាអាម៉ាស់ខ្លាំងណាស់អាម៉ាស់ជាទីបំផុត

     " ចៅហ្វាយឈប់បានហើយទាន "
     " បើចៅហ្វាយស្រវឹងតឹចពិបាកនិយាយជាមួយលោកស្រី " ខេស៍ដាស់តឿនដោយបំណងល្អឡូរ៉េនកំពុងតែមាំទាំមិនចង់មាត់រកបើហូស៊កផឹកស្រាស្រវឹងនិយាយឡប់ឡែមិនដឹងរឿងទៀតក្លាយតែមានរឿងហើយឡូរ៉េនកាន់តែមានចិត្តចង់ឃ្លាតឆ្ងាយជាងនេះ

     " អោយយើងផឹកទៅ យើងចង់ផឹក "
     " យើងខូចចិត្តយើងឈឺចាប់ យប់ស្មើរនេះហើយមិនដឹងថាឡូរ៉េនទៅដល់ទីណាទៅជាមួយអ្នកណា យើងបារម្ភយើងមិនចង់អោយនាងបែបនេះ " ភ្លាមៗបែបនេះគឺធ្វើចិត្តមិនទាន់ឈឺចាប់ណាស់

     " ហឹមមមចៅហ្វាយយ "
     " ពិបាកដែលកាលពីលើកមុនលោកស្រីក៏ធ្លាប់ជួបបែបនេះចៅហ្វាយព្រងើយកន្តើយដើរចោលមើលទៅលើកនេះលោកស្រីប្រហែលជាកំពុងតែសងមកអោយចៅហ្វាយវិញហើយទាន " ខេស៍ជួយរំលឹកឆ្អឹសឆ្អៀលរឿងអតីតកាលអោយចៅហ្វាយដឹងថាកាលពីមុនចៅហ្វាយធ្លាប់ធ្វើបែបណាដាក់លោកស្រីកុំអោយពេលវេលាមានក្តីសុខចូលមកតែបន្តិចហើយភ្លេចរឿងរ៉ាវដែលធ្វើអោយឈឺចាប់កាលពីមុន

     " ហើុយយ ! យើងធុញថប់យើងតឹងទ្រូង " ធ្លាប់តែធ្វើដាក់គេ ព្រងើយកន្តើយមិនរវីរវល់តែនៅពេលដែលគេធ្វើដាក់វិញក៏ឈឺចាប់ខ្លាំងបើអាចបង្វិលពេលវេលាបានគេមិនអោយវាក្លាយជាបែបនេះទេ

     " ឡូរ៉េន ហឹមមម " ហូស៊កច្បូតមុខអង្គុយដូចជាមនុស្សអស់សង្ឃឹមទឹកមុខស្តែងនូវភាពទុក្ខកង្វល់ត្រឹមតែមួយថ្ងៃគេក៏រសេសរសស់នៅមិនសុខចុះទម្រាំតែបន្តជារៀងរាល់ថ្ងៃទៀតមិនដាច់ខ្យល់ស្លាប់ហើយទេ

     មួយសន្ទុះធំក្រោយមកស្នូរសម្លេងស្បែកជើងកែងចោទក៏បានបន្លឺឡើងច្បាស់ណាស់ម្នាក់នោះគឺជាឡូរ៉េននាងត្រឡប់មកវិញហើយ ។ វត្តមានរបស់នាងបង្ហាញមកភ្លាមហូស៊កក៏ស្ទុះទៅរកទាំងតក់ក្រហល់

     " ឡូរ៉េន ! អូនទើបមកពីណា ? "
     " បងបារម្ភអីអូនណាស់ "
     " ចាំបាច់រាយការណ៍អោយដែលមេនទេ ? "
     " ឡូរ៉េន ! " ហូស៊កទម្លាក់ទឹកមុខចុះទឹកមុខគេក្រៀមក្រុំខ្លាំង
     " អូខេ ទើបមកពីញាំអាហារពេលយប់ចៃដន្យយប់នេះមានណាត់ទើបចូលផ្ទះយប់ជ្រៅប៉ុណ្ណឹងពេញចិត្តដែលរឺទេ ? " ឡូរ៉េនលើកចិញ្ចើមដាក់ហូស៊កចំណែកឯដៃរបស់នាងវិញក៏អង្អែលបាច់ផ្កាកុលាបពណ៍ក្រហមមួយនោះជាប់ក្នុងបាច់ផ្កាក៏មានសរសេរកូនផ្លាកតូចមួយដាក់ថា « ជូនមនុស្សស្រីសំណព្វ » ហូស៊កកាលបើបានឃើញបែបនោះក៏រឹងធ្មឹងមួយកន្លែងទ្រូងខាងឆ្វេងហាក់ដូចជាហេងហាងថាមិនត្រូវ

     " បាច់ផ្កាមួយនេះ "
     " មិនគួរណារាយការណ៍គ្រប់សព្វទាំងអស់ទេព្រោះកាលពីមុនលោកដូចជាមិនដែលរៀបរាប់ប្រាប់ខ្ញុំដូចបែបនេះផង " ទង្វើរដែលគេធ្លាប់ធ្វើមកកាន់នាងពេលនេះកំពុងតែវិលទៅរកគេវិញបណ្តើរៗហើយ អោយយល់ពីការឈឺចាប់របស់នាងហើយគេចេះឈឺចាប់ចេះទឹកភ្នែកដូចកាលដែលនាងធ្លាប់ឆ្លងកាត់កន្លងមក

     " ឡូរ៉េន ! អូនដាច់ចិត្តធ្វើបែបនេះពិតមេនរឺឡូរ៉េន ? "
     " ហេតុអីក៏អូនស្រាប់តែប្រែជាបែបនេះឡូរ៉េន ? "
     " លោកធ្លាប់លឺគេនិយាយដែលទេថាមនុស្សបង្រៀនមនុស្ស "
     " កន្លងមកលោកជាអ្នកបង្រៀនខ្ញុំដោយខ្លួនឯង ហើយលោកក៏ធ្វើអោយខ្ញុំឆ្អែតចិត្តដោយខ្លួនឯងហូស៊កអូដេស៍សា ! ធ្វើអោយខ្ញុំស្រលាញ់គឺខ្ញុំស្រលាញ់ណាស់តែបើធ្វើអោយខ្ញុំដាច់ចិត្តហើយគឺពិបាកនឹងកែខៃណាស់លោកជាអ្នកសាងលោកកុំបាច់បន្ទោសអ្នកណាទេ " ឡូរ៉េននិយាយតែប៉ុណ្ណឹងចប់ហើយនាងក៏បោះជំហ៊ានដើរចេញ ឈឺចាប់ទេបេះដូងកំពុងតែចុកទេ ទឹកភ្នែកកំពុងតែចង់ស្រក់ដែលទេនៅពេលដែលគេដើរចេញ ? ធ្វើអោយគេឆ្អែតចិត្តហើយគេលែងរវីរវល់ប្រៀបបីដូចជាវត្ថុដែលគ្មានតម្លៃបោះចោលមិនស្តាយអញ្ចឹង ...។

============================
ចុកអត់បងប្តីសួរថាចុកអត់ 😂

✨ឆេមីន♡

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now