ពេលយប់ !
ភ្លើងលំអភ្លឺពាសពេញភូមិគ្រិះ មើលទៅស្រស់ស្អាតចង់គយគន់នឹងចង់រស់នៅ តែនៅពេលមកដឹងពីធាតុពិតរឿងរ៉ាវលាក់បង្កប់ក៏ឃោឃៅក្នុងភូមិគ្រិះនេះហើយប្រាកដជាស្អប់ខ្ពើមមិនចង់មកជួបជាក់ជាមិនខាន ។
ឡូរ៉េនអង្គុយអោបជង្គង់ម្នាក់ឯងនៅក្នុងបន្ទប់យ៉ាងសោកសៅ ជាមួយនឹងដបស្រាពីរបីដប ។ នៅពេលអស់ជំហរបាត់បង់អ្វីគ្រប់យ៉ាងទាំងជំនឿចិត្តក៏ធ្វើអោយមនុស្សប្រែប្រួល ធ្លាក់មកនៅក្នុងសភាពឡប់ឡែជាមួយស្រាយ៉ាងវេទនា ...។
“ ទោះជាបងអាក្រក់យ៉ាងណា ហេតុអីក៏បេះដូងមួយនេះមិនអាចដកបងបានអញ្ចឹង ? ជាតិមុនពួកយើងបានសាងកម្មអ្វីជាមួយគ្នា ហេតុអ្វីក៏ជាតិនេះមកជំពាក់ដកមិនចេញអញ្ចឹង ? ”
“ ពិភពលោកមួយនេះហាក់អយុត្តិធម៍ដាក់ខ្ញុំពេកហើយ ខ្ញុំស្អប់ ស្អប់ជីវិតមួយនេះ ស្អប់នឹងរស់ក្នុងសភាពស្រលាញ់គេតែម្ខាងបែបនេះ អ្ហឹកក អ្ហឹកកក ”
ស្រែកយំយ៉ាងណាក៏គ្មានអ្នកលឺ ឈឺចាប់ប៉ុណ្ណាក៏គ្មានអ្នកដឹង អ្នកដែលដឹងនឹងឈឺគឺមានតែខ្លួនឯងប៉ុណ្ណោះ ...។
នាងក្រោកឈរឡើង ហើយដើរចុះទៅជាន់ក្រោកដូចជាមនុស្សគ្មានវិញ្ញាណ ... អ្នកបម្រើកេះគ្នានិយាយពីអាការះរបស់ចៅហ្វាយស្រី ហើយក៏នាំគ្នាជួយហៅ តែនាងមិនងាកក្រោយអោយទាល់តែសោះ ?
ឡូរ៉េន ដើរទៅក្រោយផ្ទះហើយហើយមកឈរនៅពីក្រោមដើរឈើធំមួយ នាងយកខ្សែរមកចងយ៉ាងខ្ពស់នៅដើមឈើមួយនោះហើយយកកៅអីមកដាក់ពីក្រោម ។
“ ខ្ញុំហត់ហើយ ”
ឡូរ៉េនឡើងឈរលើកៅអីហើយក៏កាន់ខ្សែរទាំងពីរបន្ទាប់មកក៏ស៊កក្បាលចូល ការរស់នៅរបស់នាងប្រៀបដូចជាស្លាប់ប្រសិនបើនាងស្លាប់គ្រប់យ៉ាងប្រហែលជាល្អមួយជាតិនេះនាងលះអស់បេះដូងចិត្តកាយអោយទៅហូស៊កអស់ហើយមិនមានប្រុសណាផ្សេងអាចចូលមកជំនួសហូស៊កបានទេ ហើយនាងក៏គ្មានសង្ឃឹមដែលនៅក្នុងជាតិនេះថាអាចមានសំណាងបានស្វាមីមកថ្នមថែស្រលាញ់ដូចជាស្រីដទៃ ។ រស់នៅក៏ប្រៀបដូចជាស្លាប់នៅពេលនេះនាងព្រមចាញ់ចុះនាងជ្រើសយកផ្លូវស្លាប់ក៏ព្រោះតែហត់ចំពោះគ្រប់យ៉ាង
“ អូនស្រលាញ់បងណាហូស៊ក ”
“ ប្រពន្ធគ្មានតម្លៃម្នាក់នេះលាបងហើយ ”
ឡូរ៉េននិយាយរួចក៏ធាក់កៅអីនោះចោលជើងនាងផាត់ផើយៗខ្សែរក៏រួតក៎តឹងដងដង្ហើមលែងបានតែបន្តិចទៀតនាងអាចស្លាប់តាមបំណងហើយ
“ ស្លាប់ហើយ ! ”
“ អ្នកស្រីកុំកើតអីណាអ្នកស្រី ”
ខេស៍ភ័យស្លន់ស្លោប្រញាប់រត់លើលើកកៅអីអោយទ្រកំពស់ឡូរ៉េនធ្វើអោយនាងលែងស្លាក់ខ្យល់ទៀត បន្ទាប់មកក៏ប្រញាប់ផ្តាច់ខ្សែរទាញឡូរ៉េនអោយដេកលើស្មៅយ៉ាងលឿន
“ អ្នកស្រី ហេតុអីក៏គឹតខ្លីបែបនេះ ”
“ អ្នកស្រីពូកែណាស់ហេតុអីក៏គឹតខ្លី ”
ខេស៍ពិតជាសោកស្តាយនឹងខកចិត្តខ្លាំងណាស់ដែលឃើញមនុស្សស្រីរឹងមាំជាភរិយាដ៎ល្អដូចជាឡូរ៉េនមកគឹតខ្លីបែបនេះ ! ទាំងដែលទ្រាំរាប់ឆ្នាំមកហើយបែរជាមកបញ្ចប់ត្រឹមរយះពេលដ៎ខ្លី
“ ខ្ញុំឈឺចាប់ណាស់ អ្ហឹកកអ្ហឹកកក ” ឡូរ៉េន
“ ហ៊ានមកលួចសាហាវស្មន់ជាមួយនឹងគ្នាផង ? មិនចេះខ្មាស់សោះនាងចង់យកអាខេស៍បញ្ឈឺខ្ញុំេមនទេឡូរ៉េន ? ”
ហូស៊កចេះពីត្រង់ណាមិនដឹងជាមួយនាងរឹកពារខឹងសម្បាឡូរ៉េនខ្លាំងណាស់ រំពេជនោះចង់ចូលទៅហែកសាច់ខេស៍សុីផងដែលហ៊ានស្និតស្នាលប្រកិតប្រកៀកជាមួយនឹងប្រពន្ធរបស់គេ
“ ចៅហ្វាយយល់ច្រឡុំទេ អ្នកស្រីចង់ចងក៎សម្លាប់ខ្លូនទាន ” ខេស៍
“ នាងហ៊ានស្លាប់ដើម្បីគេចមុខយើងទៀត ឡូរ៉េននាងកាន់តែខ្លាំងជាមួយយើងហើយឆាប់មកនេះភ្លាម ”
ហូស៊កចាប់ទាញរាងកាយឡូរ៉េនចេញពីខ្លួនខេស៍ដោយឃើញនាងទន់ដៃទន់ជើងល្អៀកគេក៏លើកបីនាងឡើង រូបភាពមួយនេះធ្វើអោយខេស៍បើកភ្នែកធំៗសឹងមិនជឿថាចៅហ្វាយចេះខឹងប្រច័ណ្ឌប្រពន្ធជាមួយអង្គរក្សបែបនេះ
“ ទៅដល់បន្ទប់ដឹងគ្នាហើយ ” ហូស៊ក
===========================
ChaeMin_ឆេមីន🥀
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
