ហូស៊កចំណាយពេលមិនដល់ដប់នាទីទេដែលបើកឡានមកដល់ក្រុមហ៊ុនរបស់ឡូរ៉េន ! មកដល់មិនខ្វល់ជាមួយអ្នកណាសូម្បីតែខេស៍ដែលជាកូនចៅជំនិតក៏ហូស៊កមិនមើលមុខផង ។ គេខឹងគេពិតជាខឹងខ្លាំងដែលមានមនុស្សមកស្និតស្នាលជាមួយប្រពន្ធគេបែបនេះ
ផាំងងងង !
ទ្វារត្រូវបានរបើកដោយកម្លាំងជើងរបស់ហូស៊ក រំពេជនោះដោយកំឡុងពេលដែលឡូរ៉េនកំពុងអោនមុខចង្អុលបង្ហាញពីឡានរបស់នាងហើយព្រីនន័រអោនទៅជាមួយដែលរូបភាពរបស់គេទាំងពីរអ្នកដូចជាប្រកិតប្រកៀកនឹងគ្នាខ្លាំងណាស់ ។
" ចង្រៃយ៎ " ហូស៊កសង្គ្រឿតធ្មេញ
" ហូស៊ក ! មកបានយ៉ាងមិច " ឡូរ៉េនប្រហោងពោះភ័យណាស់ដែលសុខៗស្វាមីរបស់នាងស្រាប់តែស្ទុះចូលមកទាំងបែបនេះ ។ ព្រីនន័រអង្គុយគងទាក់ខ្លាសម្លឹងមើលឥរិយាបទរបស់ហូស៊ក គេក៏ដឹងខ្លះៗដែលពាក់ព័ន្ធជាមួយនឹងនាងហើយនឹងស្វាមីគឺថាជះលុយសុើបសម្បើមណាស់ទម្រាំតែសឹងរឿងមិនល្អរបស់ប្តីប្រពន្ធមួយគូនេះ ។
" ភ្ញៀវស្អីស្និតស្នាលម្លេះ ? "
" បងយ៉ាងមិចនឹងអូនកំពុងនិយាយការងារណា "
" ការងារយ៉ាងមិច ? ការងារអោនមុខចង់ថើបគ្នាអញ្ចឹង "
ហូស៊កមិនស្តាប់អីទាំងអស់ឃើញបែបណាក៏ច្រឡោតយកៗ ព្រីនន័រសើចដែលឃើញមនុស្សខ្វះសតិហើយបន្ទាប់មកគេក៏ដើរទៅរកហូស៊កដើម្បីសម្រួលគ្នា ...។
" លោកនៅតែរក្សាទម្លាប់ឆេវឆាវដូចឆ្នាំមុនអញ្ចឹង " ព្រីនន័រ
" ឯង ! ជាឯង " ហូស៊កចង្អុលមុខព្រីនន័រ កាលពីឆ្នាំមុនគេធ្លាប់បានប៉ះពាល់ឡានជាមួយនឹងព្រីនន័រនេះឯងហើយកាលនោះក៏មានការឈ្លោះទាល់សំដីគ្នាធ្ងន់ធ្ងរណាស់ដែល មិននឹកស្មានទាល់តែសោះថាឆ្នាំនេះអាកម្លោះម្នាក់នេះមកបង្ហាញខ្លួនម្តងទៀតក្រោយពីចាញ់បាត់មុខទៅ ។ បែបនេះហូស៊កកាន់តែមានទំនុកចិត្តថាព្រីនន័រត្រឡប់មកវិញគឺដើម្បីសងសឹកគេដែលចាញ់កាលពីឆ្នាំមុន
" មកល្អទេលោកកុំឆេវឆាវ "
" ខ្ញុំគ្រាន់តែជាអតិថិជនមិចក៏លោកខឹងសម្បើមម្លេះ " ព្រីនន័រនិយាយរួចក៏ញាក់ភ្នែកដាក់ហូស៊ក សម្រាប់ឡូរ៉េនប្រហែលជាមើលមិនដឹងនោះទេតែសម្រាប់ចិត្តមនុស្សប្រុសដូចគ្នាគឺមើលដឹង មើលដឹងថាព្រីនន័រកំពុងតែកាច់កុងជាមួយគេដោយចិត្តត្រជាក់ស្រេប ។
ESTÁS LEYENDO
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
