ក្រោយពីដាក់រាងកាយស្តើងរបស់ប្រពន្ធអោយដេកលើគ្រែមានរបៀបហើយហូស៊កក៏ប្រុងនឹងដើរចេញព្រោះចង់សំអាតខ្លួនតែឡូរ៉េនក៏ចាប់ដៃរបស់គេជាប់ ! ឡូរ៉េនបេះដូងបុកភ័យមួយរំពេជដែលខ្លាចត្រូវហូស៊កគ្រវាសដៃចេញដូចជាលើកមុនៗទៀត តែអត់ទេលើកនេះគេក៏សម្លឹងមុខនាងហើយថែមទាំងសួរទៀត
" កើតអី ? ខ្ញុំរំខាននាងដេកហេស៎ ? "
" អត់ទេ យប់មិញក្រែងបងថាមកផ្ទះមិនថាអញ្ចឹង ? " ឡូរ៉េនចង់សួរថាគេមកពីណានៅជាមួយអ្នកណាកាលពីយប់មិញតែនាងក៏មិនហ៊ានសួរទើបជ្រើសសំនួរផ្សេងមកជំនួសតែក៏មិនរំពឹងថាហូស៊កឆ្លើយតបនឹងនាងនោះដែល ហូស៊កជ្រឹមចិញ្ចើមបន្តិច
" នាងល្ងង់ដោយខ្លួនឯង "
" ងងុយដេកហើយក៏ដេកទៅនៅចាំធ្វើអី "
" សម្រាប់បងទោះជាយ៉ាងណាក៏អូនចាំ "
ពាក្យសំដីរបស់នាងធម្មតាតែក៏ធ្វើអោយបេះដូងរបស់ហូស៊កហេងហាងគេសម្លឹងមុខរបស់នាង សម្លឹងក្រសែរភ្នែករបស់នាង អ្វីគ្រប់យ៉ាងរបស់នាងក៏បញ្ជាក់អោយគេឃើញស្តែងៗថាគេពិតជាសំខាន់ខ្លាំងណាស់ ។
" ដេកទៅខ្ញុំទៅងួតទឹក " ហូស៊កកាន់កន្សែរដើរទៅបន្ទប់ទឹកបាត់ គេទម្លាក់គូទអង្គុយលើចានបង្គន់ហើយក៏នឹកឃើញដល់ទឹកមុខរបស់នាងសារជាថ្មីហើយក៏លួចសួរខ្លួនឯងថា ! អាត្មានិយមដាក់នាងដល់ណា ? ធ្វើបាបនាងដល់ពេលណា ? នាងធ្លាប់ធ្វើអីទើបបានជាខ្លួនឯងនេះដាក់ទណ្ឌកម្មទៅលើនាងយ៉ាងនេះ ? ត្រឹមជាប្តីដែលមិនដែលអោយតម្លៃមិនដែលផ្តល់ក្តីស្រលាញ់ បើមិនស្រលាញ់នាងហេតុអីក៏ឃុំនាងទុកមិនដោះលែងអោយនាងមានសេរីភាពឃុំនាងយូឆ្នាំទុកធ្វើអី ? នៅពីក្រោយភាពព្រងើយសោះអង្គើយមួយនេះតើលួចបង្កប់ដោយក្តីស្រលាញ់មេនទេ ? ហូស៊កសួរទៅកាន់ខ្លួនឯងតែក៏មិនមានចម្លើយឆ្លើយតបមកវិញ ! ដឹងតែម្យ៉ាងប៉ុណ្ណោះគឺអារម្មណ៍របស់គេចម្លែក
#SKIP
ហូស៊កអង្គុយញាំអាហារពេលព្រឹកលឺសំឡេងស្បែកជើងកែងតឹបៗចុះពីខាងលើមកគេក៏រហ័សងាកទៅមើល ម្នាក់នោះជាប្រពន្ធរបស់គេសោះនាងតែងខ្លួនស្លៀកពាក់ស្អាតបាតប្រហែលជាចេញទៅខាងក្រៅ
" ប្រាប់ហើយថាយ៉ាងមិច ? ខួរក្បាលមានបញ្ហា "
ហូស៊កស្រែកដាក់ម្ចាស់កាយដែលដើរលឿនប្រញាប់នោះ ឡូរ៉េនលឺសំឡេងហូស៊កស្រែកហើយនាងក៏ឈប់ ។ ហូស៊កប្រាប់នាងអោយនៅផ្ទះមិនអោយទៅធ្វើការអីទេអោយនាងដេកអោយបានច្រើនព្រោះគេជាអ្នករំខានធ្វើអោយនាងភ្ញាក់តែថាបើមិនដេកក៏គួរតែនៅផ្ទះហេតុអីក៏នាងចេញទៅខាងក្រៅ ? សំដីរបស់គេលែងមានប្រសិទ្ធភាពហើយ ?
" មានភ្ញៀវអោយអូនជួយណែនាំឡាន "
" អូនត្រូវប្រញាប់ទៅ " ឡូរ៉េន
" ប្រុសរឺស្រី ? " សួរបែបច្រឡោត
" ចាស៎ ? "
" សួរថាប្រុសរឺក៏ស្រី ? " ហូស៊កច្រឡោតម្តងទៀត
" ប...ប្រុស "
" ទៅ ! ទៅ " ទឹកមុខរបស់ហូស៊កមាំណាស់ឡូរ៉េនមិនហ៊ានលួចគឹតនោះទេថាគេកំពុងប្រច័ណ្ឌនាង ! បានឱកាសហើយណាមួយក៏ប្រញាប់ណាស់ដែលទើបឡូរ៉េនដើរចេញទៅ ។
" ខ្លាំងណាស់ " រអ៊ូម្នាក់ឯងទាំងមិនពេញចិត្ត
" អាខេស៍ទៅពួនក្បាលដល់ណាហើយ " ហូស៊កច្រឡោតឡើងខ្លាំងៗខេស៍នៅក្បែរៗនេះកាលបើបានលឺសំឡេងចៅហ្វាយស្រែកឡូឡាហើយក៏រត់មកទាំងត្រដាបត្រដួស
" អត់បានទៅពួននៅទីណាទេទាន មកហើយ "
ខេស៍រាងញ័រៗខ្លាចចៅហ្វាយដាក់ទោស ហើយក៏ឆ្ងល់ដែលអត់ហ៊ានទាំងចូលក្បែរអ្នកស្រីឡូរ៉េនផងមិចក៏ហៅច្រឡោតខ្លាំងៗបែបនេះ ?
" ទៅតាមឡូរ៉េន "
" ទៅមើលអាភ្ញៀវណាវាហ៊ានណាត់នាងតែពីរអ្នក " ហូស៊កស្រែកខ្លាំងៗដាក់ខេស៍រឹកពារមួយនេះណាឈួលកំហឹងឡើងខ្លាំងមេនទេន ខេស៍ចង់សើចតឹចរំភើបតឹច មុននោះក៏ចេះផ្អែមល្ហែមហើយលើកនេះក៏ចេះប្រច័ណ្ឌប្រពន្ធទៀត ><
" អតិថិជនសោះចៅហ្វាយ " ខេស៍បំណងល៎លេង
" អញអោយទៅតាមក៏ទៅតាមទៅ " កាន់តែខឹងឡើង
" តែចៅហ្វាយអត់អោយខ្ញុំចូលជិតអ្នកស្រីផង " កាន់តែក្តៅខេស៍កាន់តែបញ្ឆេះអោយខឹងឡើងលើសដើម
" អាខេស៍ចាននេះបើគប់ក្បាលឯងខុសកុំហៅយើងអោយសោះ "
" ទទួលបញ្ជារទាន " ខេស៍ស្ញេញបន្តិចហើយក៏ដាក់មេផាយរត់បាស់ក្រញាំមុនពេលចានចេះហោះចេះហើរ ហូស៊កក្រោកឡើងដោយភ្លើងទោសះក្តៅសម្បាគ្រប់គ្រងអារម្មណ៍មិនបានក៏ធាក់នេះធាក់នោះអ្នកបម្រើរត់ចេញព្រៀត ឡូរ៉េនលីជាប្រពន្ធពេញច្បាប់របស់គេណាជាភ្ញៀវក៏ដោយក៏គ្មានសិទ្ធណាត់និយាយតែពីរអ្នកជាដាច់ខាត ...។
========================
អាហ៊ាគាត់ខឹងហើយ ❤
ChaeMin_ឆេមីន🥀
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
