ភាគទី ៣៤ [ ហេតុអីយើងមកមិនបាន ផ្ទះយើងប្តីយើងនៅទីនេះ ]

860 39 0
                                        

ដោយសារមិត្តជិតស្និតរបស់នាងដេកពេទ្យមិនទាន់ចេញមិនអាចកំដរនាងបានទើបនាងត្រូវបង្ខំចិត្តអោយអ្នកផ្សេងមកទទួលនាងចាកចេញពីទីនេះ ! ព្រីនន័រក៏បានមកទទួលតាមការសុំរបស់នាងគ្រាន់តែចូលដល់ក្នុងឡានទឹកភ្នែកដែលបានបង្ខាំងក៏ហូរចេញមកដូចជាបាក់ទំនប់

     " យកប្រើសិនទៅ " ព្រីនន័រហុចកូនកន្សែងអោយទៅឡូរ៉េន

     " ... " ឡូរ៉េននិយាយលេងចេញព្រោះនាងចេញតែទឹកភ្នែក នាងទទួលកូនកន្សែងពីដៃរបស់គេហើយយកមកជួតទឹកភ្នែកអោយស្អាត តែជួតមិនចេះអស់ទេកាន់តែជួតកាន់តែហូរចេញមក ។ នាងពិបាកចិត្តណាស់នាងដើរចេញមកទាំងចិត្តស្រលាញ់មនុស្សកំពុងតែពេញស្រលាញ់បែរជាត្រូវអោយបែកគ្នាព្រោះតែស្រីចង្រៃម្នាក់ ។ ហូស៊កមិនយល់ចិត្តនាងសោះ ? នាងមិនយល់ ? មិនយល់ហេតុអីក៏គេទន់ខ្សោយម្លេះគេល្ងង់យ៉ាងនេះ ? គេជាមនុស្សប្រុសហេតុអីក៏គេទន់ខ្សោយហេតុអីក៏គ្មានដំណោះស្រាយហេតុអីក៏អោយអ្នកផ្សេងចូលក្នុងជីវិត ? នាងបែងចែកមិនត្រូវមិនយល់ពីអារម្មណ៍ហើយនឹងចិត្តរបស់គេទាល់តែសោះតើគេនៅមានចិត្តលើស្រីនោះមេនទេហេតុអីក៏ស្រួលយ៉ាងនេះ ? នាងនិយាយបែបណាក៏គេញ័រជឿខ្លាចនាង ?

     " ហេតុអីព្រមចាញ់គេ ? " ព្រីនន័រ
     " ហេតុអីលោកដឹងថាខ្ញុំព្រមចាញ់គេ ? "
     " ទឹកភ្នែកបែបនេះហើយស្រួលទាយខ្លាំងណាស់ "
     " អ្នកនាងចង់ទៅកន្លែងណាដែល ? ខ្ញុំជួនអ្នកនាងទៅ "
     " ជួនខ្ញុំទៅផ្ទះរបស់ខ្ញុំទៅ " នាងនិយាយរួចព្រីនន័រក៏ឈប់ឡានងក់អែបគៀនផ្លូវលែងបន្តទៀត ! សូម្បីតែព្រីនន័រដែលធ្លាប់លួចស្រលាញ់ចង់បាននាងទាំងដែលដឹងថានាងមានម្ចាស់ហើយ គេក៏មិនយល់ស្របចំពោះមតិអ្វីដែលនាងបានសុំដែលជួនទៅផ្ទះនាងទាំងដែលស្ថានភាពនាងបែបនេះមានតែចិត្តគំនិតនាងលះបង់អស់ហើយ ?!?

     " ហេតុអីក៏ឈប់ ? "
     " រឹងមាំបន្តិចបានអត់ ? បើប្តីអ្នកនាងអន់ហើយអ្នកនាងខ្លាំងបន្តិចទៅ ចំណងអាពាហ៍ពិពាហ៍អ្នកនាងហើយនឹងគេមិនមេនពីរខែទេណា ? ពីរឆ្នាំហើយហេតុអីក៏ងាយចប់បែបនេះ ? ហេតុអីអោយស្រីមកពីណាមកអង្គុយតំណែងរបស់អ្នកនាង ? ខ្ញុំដឹងថាពេលនេះគឺអ្នកនាងខូចចិត្តអ្នកនាងគ្មានជំនឿចិត្តតែអ្នកនាងអាចនឹងត្រូវគេសើចអស់មួយជីវិត ? ក្រែងជាប្រពន្ធដើមហេតុអីក៏មិនប្រើដំណែងនេះអោយសាកសម ? "

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now