ភាគទី ១២ [ បងនឹងថើបអូនដែលទេ ? អ្ហឹមម ! ជុប៎ ]

1.2K 60 0
                                        

_ ពេលយប់ !
ឡូរ៉េនផ្ទៀងម៉ោងត្រឹមត្រូវល្អណាស់ហូស៊កបានប្រាប់នាងថានឹងមកញាំបាយជាមួយនាងនៅម៉ោង8 ! ទ្រនិចនាឡិកាលោតដល់លេខ8ភ្លើងហ្វាឡានរបស់គេពីចម្ងាយក៏ចាំងចូលមក ។ ឡូរ៉េនញញឹមដែលអ្វីដែលនាងរំពឹងវាបានក្លាយជាការពិតម្តងនេះហូស៊កមិនគេចវេរទៀត ។

    " ចៅហ្វាយ ! នេះគ្រឿងពេជ្ររបស់ចៅហ្វាយ " ខេស៍ហុចប្រអប់កាំមីញ៉ៃពណ៍ប្រាក់ហុចទៅអោយហូស៊ក ! ហូស៊កបង្ហើបបើកមើលម្តងទៀតនឹងលើកដៃអង្អែលបន្តិចហើយក៏បិទវាវិញ ។ គេប្រឡេះឡេវអាវគ្រ័ហ្សេបន្ទាប់មកក៏ដើរចូលផ្ទះយ៉ាងហុំហាន

    " ប្រហែលជាអស់ឈុតឆាតទឹកភ្នែកហើយ "
    " អ្នកស្រីមានក្តីសុខវិញហើយ "
ខេស៍អររំភើបជាងម្ចាស់ខ្លួនគេទៀតវាជាលើកទីមួយសម្រាប់ខេស៍ដែលរស់នៅការពារចៅហ្វាយនៅទីនេះដែលបានឃើញប្តីប្រពន្ធរបស់ចៅហ្វាយគេបានញាំអាហារពេលយប់ជុំគ្នា ។ លើសពីនោះទៀតចៅហ្វាយថែមទាំងទឹញកាដូអោយអ្នកស្រីរបស់គេទៀត

    " បងមកហើយហ្អេស៎ "
    " ទៅងួតទឹកសិនដែលទេ ? "
ចូលមកដល់ហូស៊កសឹងតែភ្លឹកនឹងឡូរ៉េន នាងនៅពេលនេះប្រៀបដូចជាពន្លឺពេជ្រដែលកំពុងចែងចាំងនាងស្រស់ស្អាតកែវភ្នែកស្រទន់ថែមទាំងបញ្ចេញដងខ្លួនរាងរ៉ូវនឹងដើមទ្រូងបន្តិចទៀតផង មិនសុិចសុីពេកតែថ្លៃថ្នូរទាក់ភ្នែក ។ ចំហាយខ្យល់បក់មកនាំយកក្លិនទឹកអប់ក្រអូបស្រទន់ដែលជាក្លិនផ្កាមិនឈួលចេញពីកាយរបស់ឡូរ៉េន ធ្វើអោយហូស៊កតាមស្រង់ក្លិននោះដោយអារម្មណ៍មានក្តីសុខមួយដែលពិបាកនឹងនិយាយចេញមក

    " ហូស៊ក ! បងយ៉ាងមិចនឹងមិនអីទេមេនទេ ? "
    " មិន ! មិនអីទេ "
ហូស៊កភ្ញាក់ខ្លួនលែងស្ថិតនៅវាលនៃក្តីសុខនោះទៀត ខួរក្បាលរបស់គេច្របូកច្របល់ខ្លាំងណាស់ថ្នាក់មិនយល់ថាវាបែបនេះបានយ៉ាងមិច ? រឺមួយក៏គេកំពុងមានស្នេហាជាមួយប្រពន្ធរបស់គេទេដឹង ? ទេ អត់ទេ មិនអាចកើតឡើងបែបនោះទេ ។ ហូស៊កព្យាយាមបញ្ជារចិត្តខ្លួនឯងអោយនឹងនរមិនអោយគឹតរឿងដែលមិនអាចទៅរួច ។

    " ទើបតែមកដល់អូនថាបងទៅងួតទឹកសិនល្អទេ ? "
    " មិនអីទេញាំបាយហើយទៅងួតទឹកក៏បាន ! ស្ពឹកខ្លួនខ្លាំងណាស់យប់នេះធ្វើសរសៃអោយផង " មាត់មិនចង់តែចិត្តបញ្ជារទើបជ្រុលនិយាយចេញមក ឡូរ៉េនលួចសប្បាយចិត្តអោយនាងធ្វើសរសៃអោយទៀតយប់នេះសង្ស័យតែមានសំណាងបានដេកក្បែរម្តងទៀតទេ

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now