ភាគទី ៤៣+៤៤ : អូន- អូនសាហាវណាស់ឡូរ៉េន !!!

865 38 0
                                        

នៅក្នុងឡានម៉ាកLimousineយ៉ាងទំនើបនៅពេលនេះព្រីនន័របានបើកស្រាក្រហមឆ្នាំ2008មួយដបដែលមានតម្លៃខ្ទង់មុឺនដុល្លាដើម្បីអបអរថ្ងៃខួបកំណើតរបស់ឡូរ៉េន បើថាមិនអាចទៅរួចក្នុងន័យស្នេហាក៏អាចត្រឹមមិត្តភាពល្អរបស់គេកាលពីអតីតកាល 

     " Cheerមួយ " ព្រីនន័រ
     " អូខេCheer " ទាំងពីរអ្នកក៏ជល់កែវជាមួយគ្នាហើយក៏លើកស្រាក្រហមមួយនោះក្រេបបន្តិចដំណាលគ្នា ។

     " ចង់ទៅកន្លែងណាពិសេសដែលទេ ? "
     " ជិះឆ្វែលទីក្រុងដល់យប់ប៉ុណ្ណឹងគឺបានហើយ " ឡូរ៉េនមានបំណងគេចមិនចង់ចូលផ្ទះព្រោះមិនចង់អបអរជាមួយហូស៊ក នាងដឹងថាគេរៀបចំSurpriseនាងតែមិនដឹងថាទ្រង់ទ្រាយបែបណានោះទេដឹងតែត្រឹមថានាងធ្វើអោយគេឈឺហើយក៏ខកចិត្តប៉ុណ្ណឹងទៅបានហើយ

     " មិនគឹតចង់ទៅអបអរជាមួយប្តីទេ ? " 
     " អត់ទេបើគេចផុតប្រហែលល្អ យប់នេះខ្ញុំមានបំណងមិនចូលផ្ទះផងគឺទៅគេងផ្ទះជាមួយលោកប៉ាហើយនឹងអ្នកម៉ាក់ល្អជាង "
     " ហឹសហឹស ពូកែសងសឹកបែបនេះជល់មួយទៅ " ព្រីនន័រគ្មានបំណងអាក្រក់អ្វីទេក្រៅពីឈរនៅខាងឡូរ៉េនជួយចាត់ការមនុស្សអាក្រក់អោយឡូរ៉េនតែប៉ុណ្ណឹងឯង ដូចពាក្យចាស់ពោលថាអញ្ចឹងមនុស្សល្អតែងតែមានមនុស្សតាមជួយជានិច្ច ។

     " កាន់តែឈឺកាន់តែពូកែមិនថាអញ្ចឹង " ឡូរ៉េនជល់កែវជាមួយគេហើយក៏ក្រេបស្រាបន្តទៀត ជីវិតនាងស្រស់ស្រាយជាងមុខខ្លាំងសម្បើមណាស់គឹតចុះគឹតឡើងក៏ស្តាយដែលមិនគួរណាពីរឆ្នាំបណ្តោយអោយគេធ្វើបាបសោះ ? ដេករងទុក្ខប្រឹងអោបក្រសោបគេទាំងដែលគេមិនដែលចាក់ទុកនាងក្នុងក្រសែរភ្នែក បើអាចខារពេលវេលាថយក្រោយបានពីរឆ្នាំនោះឡូរ៉េននឹងធ្វើខ្លួនឯងអោយរឹងមាំហើយកាត់ការហូស៊កចេញពីបេះដូងដូចជាពេលនេះអញ្ចឹង ...។

              || SKIP ||
ម៉ោង8យប់អាធាត្រទៅហើយនៅឡើយតែរងចាំវត្តមានអូនមកតាំងពីល្ងាចរហូតដល់យប់ផ្កាដែលមានបំណង Surpriseក៏ប្រែជាស្រពោនតាមស្រទាប់ម្តងមួយៗហើយចំណែកឯនំ9ជាន់នោះវិញក៏ស្ទើរតែរលាយប័រទៀត ។ អ្នកអង្គុយចាំក៏ស្ទើរតែនឹងស្ងាបម្តងៗលទ្ធផលអង្គុយចាំគេវាយូអើយសែនយូបែបនេះពិតមេន...

ដៃគូជីវិត (Complete ✔️ ) Donde viven las historias. Descúbrelo ahora