ទ្រូងខាងឆ្វេងរបស់រៀងក្រាស់ដូចត្រូវគេចាប់ហែកទាំងរស់នាងពិតជាស្លុតចិត្តហើយក៏ឈឺចាប់ជាខ្លាំងណាស់កាលបើបានជួបនឹងស្ថានការណ៍មួយនេះពិតប្រាកដ ! កន្លងមកនាងត្រឹមតែចង់អោយគេតាមលួងនាងដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ពិតប្រាកដ តែនាងមិនបានមានចិត្តចង់អោយវាក្លាយជាការពិតឡើយ... ។
" លោកស្រី !!! " ខេស៍
" មិនអាចទេមិនអាចអោយទៅទាំងបែបនេះទេ "
ឡូរ៉េននិយាយរួចក៏ប្រញាប់លើកខ្នងដៃជួតវាសទឹកភ្នែកអោយស្អាតចេញពីផែនថ្ពាល់របស់នាង បន្ទាប់មកនាងក៏ប្រញាប់រត់តាមពីហូស៊កពេលនេះគេកំពុងតែខូចចិត្តគេកំពុងតែឈឺចាប់ហើយក៏កំពុងតែបាត់បង់សតិគេត្រូវការមានមនុស្សអោយនៅក្បែរអោយលួងលោមមិនអាចអោយគេទៅទាំងម្នាក់ឯងបែបនេះឡើយ ...។
" ហូស៊ក ! ហូស៊កឈប់សិនហូស៊ក "
" ហូស៊ក " ឡូរ៉េននៅតែបន្តស្រែកហៅហូស៊ក
" ហូស៊កអូនប្រាប់អោយឈប់តើបងលឺដែលទេ ? "
" អូនតាមមកធ្វើអី ? "
ទីបំផុតហូស៊កក៏ឈប់ហើយក៏បែរមកប្រសព្វមុខជាមួយនឹងឡូរ៉េនចំៗ ពេលនេះគេបានលឺសព្វនាមអូនបងដូចកាលពីមុនវិញហើយ ស្តាប់លឺពេញត្រចៀកតែគេបានតែត្រឹមញញឹមធម្មតាមិនមានចិត្តរំភើប ។
" បងទៅណា ? បងចង់ទៅណា ? "
" ហេតុអីក៏បោះបង់ ? គ្រប់យ៉ាងជារបស់បងដែលខំកសាងឡើងមកហេតុអីក៏បងចង់បោះបង់ដើរចេញដោយងាយៗបែបនេះ ? ហេតុអីក៏អោយស្រីបិសាចម្នាក់នោះវាឡើងចាងបែបនេះ ? ហូស៊កបងមានសតិខ្លះតើបានទេភាពរឹងមាំដូចកាលពីមុនបាត់ទៅណាអស់ហើយ ? "
ឡូរ៉េនស្រែកសួរទៅកាន់ហូស៊កខ្លាំងៗ នាងស្រែកក៏ព្រោះតែចង់អោយគេស្វាងអោយគេភ្ញាក់លែងទន់ខ្សោយដូចជាពេលនេះទៀត ។ ឡូរ៉េនស្រក់ទឹកភ្នែកដូចបាក់ទំនប់ក៏ព្រោះតែទប់លែងជាប់ ស្វាមីរួមដំណើរជាមួយគ្នាស្ទើរតែពាក់កណ្តាលជីវិតមានសុខក៏រួចសុខហើយមានទុក្ខក៏រួមទុក្ខកាលបើឃើញស្វាមីមានទុក្ខនាងក៏មិនអាចរស់នៅស្ងប់សុខដែល
" ហេតុអីក៏មិនឆ្លើយ ? បងឆ្កួតហើយមេនទេហូស៊ក "
" ហុឺៗៗៗបងចង់អោយអូនយំដល់ស្លាប់តើមេនទេ ? "
" អូនឆក់យកភាពរឹងមាំរបស់បងទៅអស់ហើយឡូរ៉េន "
" អូននិយាយត្រូវបងកំពុងតែឆ្កួតហើយ គឺឆ្កួតពិតប្រាកដមិនបានសម្តែងអូនឈប់តាមទៅឈប់រវល់ជាមួយមនុស្សឆ្កួតដូចជាបងទៅ "
ហូស៊កញញឹមស្រាលៗដាក់ឡូរ៉េនបន្ទាប់មកក៏ដើរថយជំហ៊ានថយក្រោយពីរបីជំហ៊ាន ។ ដូចដែលគេធ្លាប់បាននិយាយអញ្ចឹងតាំងពីចេះស្រលាញ់ងប់ងល់លើឡូរ៉េនមកគេបាត់បង់ភាពរឹងមាំអស់ហើយ បេះដូងទន់ជ្រាយដូចជាមនុស្សស្រីអញ្ចឹង ... តាំងពីថ្ងៃដែលឡួរ៉េនគម្រាមលែងលះគេបាត់បង់ជំនឿចិត្តអស់ទៅហើយ អស់កម្លាំង រាងកាយស្ពឹកបាត់បង់អស់ភាពរីករាយនូវថ្ងៃនេះជេយ៍សុីបានឆក់យករឿងមួយចំណែកធំប្រៀបដូចជាទាញគេទម្លាក់ចុះទៅក្នុងទឹកពិបាកនឹងស្រោចស្រង់បើជ្រុលជាបែបនោះទៅហើយហូស៊កក៏ចង់ដោះដៃច្រានរឿងគ្រប់យ៉ាងចោល ចាកចេញពីសម្ពាធផ្លូវចិត្ត ចង់ដើរលើដងវិថីម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ចង់ចាកចេញពីភាពឈឺចាប់មួយរយះ ។
" ហូស៊ក !!! "
" បងដោះលែងអូនអោយមានសេរីភាពហើយ "
" តែអូនមិនត្រូវការបែបនោះ !!! ចុះក- ហុឺៗៗៗ "
ឡូរ៉េនចង់និយាយរឿងកូននៅក្នុងផ្ទៃអោយគេបានដឹងតែនាងមិនអាចនិយាយបានក៏ព្រោះតែបំពង់ក៎នឹងសំឡេងមិនសហការណ៍ នាងអួលដើមក៎នាងថប់នៅក្នុងទ្រូងស្ទើរតែស្ទះស្លាប់មួយរំពេជទៅហើយ ។
" កុំខ្វល់ជាមួយមនុស្សឆ្កួតដូចជាបងអីណា "
" បងអស់អនាគតហើយបងមិនមានអ្វីអោយអូនមានមទនះភាពលើបងទៀតទេ សង្គមខាងក្រៅកំពុងតែចាំសើចចំអកពួកយើងអូនទៅចុះឡូរ៉េនអូននៅមានអនាគតល្អជាងបងនៅពេលនេះ "
" ហូស៊ក !!! " ឡូរ៉េនគ្រវីក្បាលញាប់ស្អេក
" បងស្រលាញ់អូន "
ហូស៊កញញឹមដាក់ឡូរ៉េនជាលើកចុងក្រោយស្នាមញញឹមស្រស់ស្អាតនឹងមានក្តីសុខនៅពេលដែលបានឃើញមុខរបស់នាង ! បន្ទាប់ពីគេបែរខ្នងហើយដើរចេញគឺលែងមានស្នាមញញឹមមួយនោះទៀតហើយ នៅពីក្រោយការដើរចេញពីមានទឹកភ្នែក ...
==========================
អូយយយយ៎ឈឺចាប់ 😭
✨ឆេមីន♡
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
