ភាគទី ៤៨ : ផែនការនាងបានសម្រេចហើយ !!!

766 35 0
                                        

នៅពេលយប់...!!!
ក្នុងបរិវេណអាងទឹកនៅក្នុងភូមិគ្រិះត្រកូលក្លូវេននាពេលនេះក៏មានរាងកាយស្តើងអង្គុយម្នាក់ឯងទម្លាក់ជើងចូលទៅក្នុងទឹកហើយក៏ទម្លាក់ទុក្ខកង្វល់អោយរសាត់ចោលទាល់តែអស់ ។

ជំនោរខ្យល់នាពេលយប់ត្រជាក់ផាត់ប៉ះកាយស្តើងធ្វើអោយនាងមានអារម្មណ៍ថាព្រឺរងារបាស់សម្បុលឡើងខ្ញាកៗញាក់ ! ប្រអប់ដៃស្រឡូនបានលើកអង្អែលផ្ទៃពោះដែលរាបស្មើរនាងខ្លួនឯងនាងប្រាកដជាដឹងថាខ្លួនឯងកំពុងតែកើតអីនៅពេលនេះ ...។

     " មកកើតនៅពេលនេះលំបាកកូនហើយណាកូនសម្លាញ់ "
     " តែមិនអីទេម៉ាក់ជឿថាបន្តិចទៀតនឹងល្អឆាប់ៗ "
     " កូនទ្រាំសិនណាយ៉ាងច្រើនបន្តិចទៀតម៉ាក់នឹងផ្តល់សុភមង្គល់ប៉ះប៉ូវសងទៅអោយកូនវិញ " ឡូរ៉េននិយាយម្នាក់ឯងព្រោះតែនាងនៅម្នាក់ឯងមិនបារម្ភថាខ្លាចអ្នកណាដឹងលឺ នាងបាត់រដូវនាងអារម្មណ៍ប្រែប្រួលនាងក្អួតអាការះអ្នកចាញ់កូនបើថាមិនចាញ់ទៀតជារឿងដែលមិនគួរអោយជឿពេកហើយ ...។

     " ឡូរ៉េន !!! " ព្រីនន័រហៅនាង
     " លោកទើបតែមកទេមេនទេ ? " ឡូរ៉េនសួរដើម្បីសុវត្ថិភាពនាងខ្លាចគេលួចស្តាប់លឺនាងនិយាយអស់ហើយទើបចេញមុខមក ។ ព្រីនន័រញញឹមហើយក៏ដាក់ខ្លួនអង្គុយចុះក្បែរនាង

     " ទើបតែមកទេ ! យ៉ាងមិចខ្លាចដឹងរឿងអីរឺ ? "
     " គ្មានទេ "
     " ហក៎ណេះយកទៅរបស់សំខាន់ ! ខ្ញុំចង់ដឹងលឺដែល "
ព្រីនន័រនិយាយហើយក៏ហុចប្រដាប់ពិនិត្យផ្ទៃពោះមួយអោយទៅឡូរ៉េនគេក៏ចង់ដឹងថានាងមានផ្ទៃពោះពិតរឺមួយក៏អត់ដែលបើឡូរ៉េនមានពិតប្រាកដមេនគេនឹងបានអបអរ តែឡូរ៉េនគ្រវីក្បាលហើយក៏ហុចទៅអោយព្រីនន័រវិញ ក្បាលរឹងដូចជាដែកមិនងាយបង្ខំបានទេ ។

     " ហេតុអី ? ខ្លាចហ្អេស៎ ? តែមុខនឹងមើលទៅក៏ដឹងថាមិនហ៊ានទទួលយកការពិតរឺក៏និយាយការពិតប្រាប់អ្នកណាដែល " ព្រីនន័រចាក់ដោតឡូរ៉េនទាំងស្រុងអោយនាងមានអារម្មណ៍ថាខឹងហើយបន្ទាប់មកនាងក៏ដាក់គេមួយកែងដៃរាងខ្លាំងបន្តិច ។

     " កុំនិយាយលេងច្រើនពេក "
     " ស្អប់ណាស់មនុស្សធំហើយមិនទទួលស្គាល់ការពិត "
     " ព្រីនន័រ !!! បានហើយឈប់នៅជាមួយលោកហើយខ្ញុំត្រឡប់ទៅផ្ទះវិញហើយខូចអារម្មណ៍ណាស់ " ឡូរ៉េនលើកជើងចេញផុតពីទឹកហើយក៏ដើរទៅយករបស់របររបស់នាងដែលដាក់លើប៉ៅអ៊ីរៀបចូលដាក់ក្នុងកាបូបទាំងអស់ ។ នាងចាប់ប៉ះទូរស័ព្ទហើយក៏ឈ្លាតបើកមើលបន្តិចឃើញថាហូស៊កមានផ្ញើរសារមកនាងច្រើនណាស់រាប់មិនអស់ទេហើយក៏សុទ្ធតែរូបអុីម៉ូជី«😭»បែបនេះទាំងអស់ ... គេស្រវឹងប្រហែលជាមើលមិនច្បាស់ទើបជ្រុលផ្ញើរមកបែបនេះ ឡូរ៉េនបិទចោលមិនខ្វាយខ្វល់ហើយបន្ទាប់មកនាងក៏ចាកចេញតែម្តងដោយមិនលាព្រីនន័រសូម្បីតែមួយម៉ាត់ ...។

       ភូមិគ្រិះត្រកូលអូដេស៍សា !!! 
ហូស៊កនៅពេលនេះដែលក៏ផឹកស្រវឹងម្នាក់ឯងឡើងលិចថ្លើមតែម្តងផឹកទាល់តែផឹកលែងចូលដេកបើកភ្នែកមិនចង់រួចសភាពដូចមនុស្សជិតស្លាប់យ៉ាងអណោចអធមអញ្ចឹង ...។

     " លោកប្តីបងយ៉ាងមិចហើយ ? "
     " កុំ...កុំមករវល់ " ហូស៊ករុញជេយ៍សុីមិនអោយមករវល់ជាមួយ
     " លោកប្តីបងកុំធ្វើដាក់អូនបែបនេះអីណា "
     " យ៉ាងណាក៏ពួកយើងជាប្តីប្រពន្ធនឹងគ្នាហើយអូនក៏កំពុងតែកូនជាមួយបងទៀតបងថ្នមអូនបន្តិចទៅណាហូស៊ក " ជេយ៍សុីនិយាយដោយសម្តីផ្អែមហើយក៏ទាញបាតដៃរបស់ហូស៊កប៉ះលើផ្ទៃពោះរៀបស្មើររបស់នាងតែក៏ត្រូវហូស៊ករុញចេញម្តងទៀត ។

     " បងស្អប់អូនដល់ថ្នាក់នេះរឺហូស៊ក ? "
     " មេន- មេនហើយខ្ញុំស្អប់នាងណាស់ "
     " ណ្ហើយបើដល់ដំណាក់កាលមួយនេះហើយអូនចុះចាញ់ក៏បាន "
     " បងសុីញ្ញេលើក្រដាសមួយនេះអោយអូនមក " ជេយ៍សុីបញ្ចេញក្រដាស់មួយសន្លឹកដែលមានតម្លៃចំពោះនាងយ៉ាងខ្លាំងតម្លៃលើសពីអ្វីៗទាំងអស់ ផ្ទៃមុខរបស់នាងញោចនូវស្នាមញញឹមបន្ទាប់ពីឃើញក្រដាស់មួយនោះហើយបន្ទាប់មកនាងក៏សំដែងប្រែទឹកមុខធ្វើជាសោកសៅវិញបន្ទាប់ពីហុចក្រដាស់មួយសន្លឹកនោះហើយនឹងបិចមួយដើមអោយទៅហូស៊ក ...។

     " អ្វី ? "
     " សំបុត្រលែងលះបងសុីញ្ញេមកអូននឹងដើរចេញ "
     " ល្អ " ផឹកស្រវឹងជ្រុលពេកការចាំក៏មិនសូវជាល្អភ្នែកក៏ព្រឹលមើលអ្វីលែងច្បាស់មិនបានពិនិត្យពិច្ច័យអោយបានត្រឹមត្រូវថាក្រដាស់មួយនោះបានសរសេរចារអ្វីខ្លះ ? ខណះពេលដែលគេកំពុងតែស្អប់នាងខ្លាំងដែលកាលបើលឺថានាងនឹងដើរចេញបន្ទាប់ពីហូស៊កសុីញ្ញេលើក្រដាស់មួយនោះហើយហូស៊កក៏យល់ព្រមសុីញ្ញេដោយងាយៗជាទីបំផុត ។

     " ចេញ- នាងឆាប់ចេញទៅ អឹកក "
     " ល្អថែខ្លួនណាអតីតប្តី ហាហាហា " ជេយ៍សុីសើចយ៉ាងសប្បាយចិត្តហើយក៏ងើបដើរក្រឡងលើហូស៊កធ្វើព្រងើយគ្រប់យ៉ាងបានសម្រេចតាមផែនការរបស់នាងបានកំណត់ទុកហើយថ្ងៃស្អែកនឹងមានកំណែរប្រែយ៉ាងពិសេសមួយចាំតែមើលទៅ ...។

=============================
ឈុតក្រោយតួប្រុសក្លាយជាមនុស្សឡប់សតិនិយាយលែងដឹងរឿង 😬

✨ឆេមីន♡

ដៃគូជីវិត (Complete ✔️ ) Место, где живут истории. Откройте их для себя