ព្រឹកនៃថ្ងៃថ្មី !!!
ត្របកភ្នែកទាំងគូបើកឡើងដំណាលគ្នាកាលបើទាំងពីរអ្នកមានអារម្មណ៍ថារាងកាយបានស្អិតរមួតដូចជាកំពុងតែអោបគ្នា ។ ម្នាក់មានការចងចាំល្អរីឯម្នាក់ទៀតបាបបាត់បង់សតិតែថាមុនពេលដែលម្ខាងទៀតមិនទាន់បាត់បង់សតិគឺនៅសល់អារម្មណ៍ស្នេហា នៅពេលដែលគេងលង់លក់ភ្លេចខ្លួនទាំងពីរអ្នករាងកាយទាំងពីរក៏រត់រកគ្នាទាំងមិនដឹងខ្លួនដូចកាលស្រលាញ់គ្នាយ៉ាងអញ្ចឹង ។
" អរុណសួស្តីលោកប្តីសម្លាញ់ "
" ហៃយ៉ាស្រីចាស់ខ្សែរលើទៀតហើយ "
ហូស៊ករហ័សដកដៃចេញពីរាងកាយរបស់ឡូរ៉េនលាចេញពីការអោបយ៉ាងស្អិតរមួតប្រៀបបីដូចជាខ្វះគ្នាមិនបាន ទាំងដែលការពិតដៃរឹងមាំរបស់គេមួយគូនោះសោះដែលអោបរាងកាយឡូរ៉េនយ៉ាងណែនជាប់
" អោបគេដោយខ្លួនឯងទេណា កុំមកបន្ទោស "
" ពូកែសម្តែងម្លេះស្មានមិនដឹងរឺថាទាញដៃគេយកទៅអោប "
" ប្រុសសោះអីក៏កំណាញ់ខ្លួនម្លេះ ? អោបប្រពន្ធតើ "
" ប្រុសក៏ដោយគេស្រលាញ់ខ្លួន "
ហូស៊កធ្វើទឹកមុខក្រម៉ូវបន្តិចស្មើរបន្តិចដូចជាស្ត្រីអារម្មណ៍មិនសូវជាល្អនៅពេលដែលមកប្រចាំខែយ៉ាងអញ្ចឹង >< ។ ហូស៊កកាន់តែធ្វើខ្លួនកំណាញ់ឃ្លាតឆ្ងាយឡូរ៉េនកាន់តែចង់សាក មនុស្សនេះដូចបម្លែងចរិកពីរផ្សេងគ្នាយ៉ាងអញ្ចឹងកាលនៅក្រោមស្ពានដូចជាមិនសូវពូកែនិយាយហើយខ្លាចៗដូចជាមនុស្សវិកលចរិកពិតប្រាកដយ៉ាងអញ្ចឹង តែនៅពេលនេះគឺថាត៎មាត់នឹងនាងឥតឈប់សោះតមិនបាត់មួយម៉ាត់ ពីរផ្សេងគ្នាយ៉ាងនេះដូចជាពិបាកជឿថាមិនប្រក្រដីណាស់ !?
" មិនថើបប្រពន្ធបន្តិចទេរឺ ? "
" រាល់ដងអោយតែក្រោកឡើងបងមានទម្លាប់ថើបប្រពន្ធណា "
" ថើបស្អីអត់ចាំស្អីសូម្បីតែមួយបៀកផង "
" អោយថើបក៏មិនថើបដែលស្អុយមាត់យ៉ាងនេះ អ៊ែកក "
" ហូស៊ក " ឡូរ៉េនហៅឈ្មោះរបស់គេដោយបង្អូសសំឡេង
មុខរបស់ហូស៊កឌឺណាស់គេដូចជាក្មេងស្ទាវយ៉ាងអញ្ចឹង គេញាក់ចិញ្ចើមដាក់ឡូរ៉េនហើយបន្ទាប់មកក៏ដើរចូលទៅបន្ទប់ទឹកបាត់ទៅ បានឡូរ៉េនទ្របែបនេះផងគេបានចិត្តសម្បើមណាស់ ។
" ចាំមើល ! ព្រមរឺមួយក៏មិនព្រម "
" លើកនេះនឹងធ្វើអោយតាមស្រលាញ់មុនម្តងហើយចាំមើល "
ឡូរ៉េននិយាយហើយក៏ទាញអាវក្រៅសាច់ក្រណាត់រលោងរបស់នាងយកមកស៊កពាក់ពីក្រៅហើយក៏ចុះទៅជាន់ខាងក្រោម ។
ជំហា៊នដំបូងដើម្បីធ្វើអោយស្វាមីស្រលាញ់គឺត្រូវយកចិត្តរបស់ស្វាមី ឡូរ៉េនបានរៀបចំអាហារពេលព្រឹករបៀបអាហារសម្រន់ជនជាតិបារាំងនិយមញាំមាននំបាំងសាច់បន្ទះផ្សេងៗថែមទាំងមានទឹកដោះគោជំនួយមួយកែវទៀតផង ឡូរ៉េនធ្វើដោយខ្លួនឯងជាមួយនឹងទឹកមុខញញឹមញញែមមើលទៅមានសេចក្តីសុខខ្លាំងណាស់ នៅពេលដែលរៀបចំហើយប្រហែលជាចំណាយរយះពេលអស់15នាទីឡូរ៉េនក៏រហ័សឡើងត្រឡប់ទៅកាន់បន្ទប់គេងវិញ ។
" ហូស៊ក !!! ហូស៊កអេ៎ធ្វើស្អីយូម្លេះ ? "
" ហូស៊កហា៎ងួតទឹកហើយរឺនៅនឹង ? អេ៎លឺហើយឆ្លើយផង "
ឡូរ៉េនស្រែកលោងៗនៅមុខបន្ទប់ទឹកព្រោះឃើញថាស្វាមីរបស់នាងនេះណាចូលទៅយូហើយមិនទាន់ឃើញចេញមកវិញសោះ នាងចេះតែព្រួយបារម្ភពេលឃើញគេស្ងាត់ខ្លាចគេដួលសន្លប់អីបែបនេះ ។
" ចូលមក " គេស្រែកចេញពីបន្ទប់ទឹក
" យី ! ស្អីអញ្ចេះ ? " ឡូរ៉េនបើកទ្វារចូលទៅ
" ជុះក៏ជុះទៅថីហៅអោយចូលទៅហិតមេន ? "
ឡូរ៉េនសួរដោយមុខស្មើរទៅកាន់ហូស៊ក មិនយល់ខ្លួនឯងកំពុងដោះទុក្ខបែរជាហៅប្រពន្ធអោយចូលទៅ រួចហៅធ្វើអី ? ហៅអោយចូលទៅជួយហិតមេនទេ >< ?!?
" ក្រែងបងសំអាងថាជាប្រពន្ធខ្ញុំ "
" ជួយលាងគូទអោយតឹចមក "
" អីគេ !? " ឡូរ៉េនភ្ញាក់ព្រើត
" បើស្រលាញ់គេខ្លាំងជួយលាងគូទអោយគេតឹចមក "
ហូស៊កធ្វើមាត់ Cute ដាក់ឡូរ៉េន ! ឡូរ៉េនគាំងអស់វាចាររលីងតែម្តងអាងួតទឹកអោយវាដូចជាមធ្យមទេងុំគឺអោយលាងគូទអោយនោះតែម្តង
=========================
កំពូលមនុស្ស 😭 ហិហិហិ 🤣
✨ថេយ៍ឆេមីន♡
STAI LEGGENDO
ដៃគូជីវិត (Complete ✔️ )
Storie d'amoreចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
