គ្រប់គ្នាស្រឡាំងកាំងអស់រលីងក៏ព្រោះតែឡូរ៉េនកាចហួសស្មានធ្លាប់តែឃើញស្រលាញ់ប្តីថ្នាក់ថ្នមប្តីដល់មកឃើញលើកជើងទាត់ពងប្តីម្តងធ្វើអោយគ្រប់គ្នាស្លុតបាត់មាត់ឈឹង ...។
" អូយយ៎ ហួលណាស់ "
ហូស៊កហូរទឹកភ្នែកក៏ព្រោះតែឈឺពងពេកនេះមិនមេនជាលើកទីមួយនោះទេជាលើកទីពីរហើយដែលជើងស្រីប្រហារពងរបស់ប្តី ខេស៍ដែលជាកូនចៅឃើញចៅហ្វាយដេកដួលលើដីក៏ប្រញាប់រត់មកមើលទាំងអារម្មណ៍ភិតភ័យព្រោះមើលពីចំងាយឃើញទឹកមុខចៅហ្វាយមិនល្អ
" ចៅហ្វាយ " ខេស៍
" ចៅហ្វាយឯងអត់កែចរិក "
ឡូរ៉េនសម្លក់មុខហូស៊កហើយបន្ទាប់មកក៏ដើរចូលទៅក្នុងផ្ទះវិញព្រោះបានបញ្ចេញកំហឹងបានបន្តិចរួចហើយ ។ លីឌៀរ៍ក៏ប្រញាប់ដើរទៅតាមមិត្តចូលទៅក្នុងផ្ទះវិញដែល ។
" មួម៉ៅម្លេះឯង !? "
" ចង់តែលែងចោលអោយបាត់ៗទេ "
" មានកូនរឺទើបបានជាអរម៉ូនប្រែប្រួលយ៉ាងនេះ "
លីឌៀរ៍ទៅក្រៅប្រទេសយូហើយទើបមិនទាន់ដឹងដំណឹងថាមិត្តមានកូន ណាមួយទៀតឡូរ៉េនក៏មិនទាន់ប្រកាស់ជាសាធារណះថាខ្លួនឯងមានកូនដែលរឿងមានកូននេះដឹងតែប៉ុន្មានអ្នកប៉ុណ្ណោះ ។
" គឺមាននឹងឯង "
" ហៃយ៉ាសម្លាញ់ !!! ហេតុអីក៏ទើបតែប្រាប់យើង "
" កុំខឹងពេកណាលឺទេ ទប់ៗខ្លះទៅ "
លីឌៀរ៍អោបដៃមិត្តភក្តិផងអោបពោះផងធ្វើគ្រប់សព្វបែបយ៉ាងអោយឡូរ៉េនបានញញឹមឈប់មុខក្រញ៉ូវ ! ឡូរ៉េនដកដង្ហើមបន្ធូអារម្មណ៍ហើយបន្ទាប់មកក៏ព្រមញញឹមឡើងវិញ ។
skip :
បន្ទាប់ពីនិយាយគ្នាអស់ជាច្រើនម៉ោងលីឌៀរ៍ក៏បានត្រឡប់ទៅវិញជាមួយនឹងប្អូនស្រី ! ឡូរ៉េនវិញក៏មិនចង់នៅផ្ទះដូចគ្នាបន្ទាប់ពីមិត្តទៅបាត់នាងក៏នឹកឃើញចង់ចេញទៅខាងក្រៅ ។
" ទៅ ! ទៅណា "
ហូស៊កដើរមកបាំងមុខរបស់ឡូរ៉េនបន្ទាប់ពីឃើញឡូរ៉េនដើរចេញមកខាងក្រៅតម្រង់ទៅចំណតឡាន ។ មនុស្សកំពុងតែខឹងមិនចង់ជ្រលក់និយាយជាមួយឡើយទើបឡូរ៉េនដើរគេចចេញ
" ឈប់សិន និយាយគ្នាសិនមើល "
" បងស្រីចង់ទៅណា "
" កុំចេះ "
ឡូរ៉េននៅតែចង់ដើរគេចតែហូស៊កនៅតែដើរតាមឡូរ៉េន ដើរតាមរហូតដល់ចំណតឡានដោយឃើញថាឡូរ៉េនរៀបនឹងចូលឡានហើយហូស៊កក៏ចាប់ដៃឡួរ៉េនជាប់រុញឡូរ៉េនទៅផ្អឹបនឹងទ្វារឡានថែមទាំងដាក់ដៃទ្រានទាំងសងខាងមិនអោយឡូរ៉េនគេចរួចទៀត
" ធ្វើអី ? ដកដៃ "
" ងរមេន ចង់អោយលួងនិយាយអោយត្រង់មក "
" ប្រាប់អោយលែង " ឡូរ៉េនស្រែក
" គេសំទោស ឈប់ខឹងគេបានអត់ "
ហូស៊កធ្វើមុខមាត់កំសត់ដឹងកំហុសដាក់ឡូរ៉េន តែថាឡូរ៉េនរឹងណាស់មិនទាំង ទាំងសម្លឹងមុខរបស់ហូស៊កផង ! មនុស្សនេះបើលេងទាល់តែលេងអោយដល់អោយរៀងទើបថ្ងៃក្រោយឈប់ហ៊ានហើយខ្លាច ។
" ធុញឆាប់លែង "
" គេសំទោសខ្លួនឯង ឈប់ខឹងគេមើល "
" ខ្ញុំជាប្រពន្ធ ខ្ញុំមិនមេនឧបករណ៍លេងសើចទេ "
" ដឹងខុសហើយកុំចឹងបានអត់ "
ហូស៊កឃើញថាឡូរ៉េនដូចជាខឹងពិតប្រាកដហើយក៏ខឹងខ្លាំងទៀតថែមទាំងមិនចិត្តទន់ទៀត អស់វិធីនឹងលួងអង្វរអូនហើយហូស៊កក៏ធ្វើជាថើបលួងលោមឡូរ៉េនមួយខ្សើត ។
" ជៀសផ្លូវប្រញាប់ទៅណាស់ "
" ទៅណា "
" ទៅរកប្រុស ត្រូវការមនុស្សមកថ្នម "
" ចេញអោយឆ្ងាយលោកអន់ណាស់ ខ្ញុំត្រូវការមនុស្សខ្លាំង "
ម្តងនេះហូស៊កចាប់ផ្តើមខឹងហើយបន្ទាប់មកក៏លើកបីឡូរ៉េនរត់សំដៅចូលទៅក្នុងផ្ទះវិញ ! ពូកែថាអន់ហ្អេស៎ចាំមើលម្តងនេះហ៊ានកម្រើកមាត់ថាអន់ទៀតអត់ ...។
============================
ឈុតក្រោយដាក់យកភ្លោះ 😂 ហិហិហិ 😂
✨ថេយ៍ឆេមីន♡
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
