ភាគទី ៦៥ : ស្រីកីឡាកាសអើយស្រាំឆ្អឹងដៃប្តីបាត់ហើយ

868 35 0
                                        

បួនខែបានកន្លងផុតទៅជាបន្ត :
ម៉ោង2រំលងអាធ្រាតយប់ :
ថ្មើរនេះទៅហើយគ្រប់គ្នាកំពុងតែគេងលង់លក់ស្រួលលើកលែងតែឡូរ៉េនប៉ុណ្ណោះដែលត្រូវភ្ញាក់កណ្តាលយប់ព្រោះតែមានអារម្មណ៍ថាពោះរបស់នាងដូចជាកំពុងតែឈឺ ! ខណះពេលដែលឡូរ៉េនក្រោកងើបចេញពីពូកហើយក៏ឈរឡើងនាងក៏ស្រាប់តែមានអារម្មណ៍ថាដូចជាមានទឹកអីហូរចេញមកដូចគ្នាមើលទៅដូចជាទឹកនោមយ៉ាងអញ្ចឹង

     " អូយយយ៎ ឈឺពោះណាស់ "
រំពេជនោះដែលពោះរបស់ឡូរ៉េនក៏ស្រាប់តែឈឺឡើង ឈឺពីអាចទ្រាំបានរហូតដល់ឈឺខ្លាំងត្រូវស្រែកលឺៗចេញមក

     " អ្ហឹកកកអ្ហឹកកក ហូស៊ក "
     " ហូស៊កអូនឈឺពោះណាស់ហូស៊ក "
     " ហូស៊កអូនឈឺពោះ " ឡូរ៉េនស្រែកចេញមកខ្លាំងៗ ធ្វើអោយអ្នកដែលជាស្វាមីត្រូវភ្ញាក់ទាំងកន្ត្រាក់ខ្លួនស្វាងដេកអស់រលីង ហូស៊កសម្លឹងទៅកាន់ប្រពន្ធទាំងបើកភ្នែកធំៗប៉ិនពងមាន់ ។

     " ឡូរ៉េន ! នេះអូន អូនឈឺនោមហេស៎ ? " ហូស៊កឃើញថាដូចជាមានទឹកអីហូរចេញមកច្រូចៗទើបគេសួរប្រពន្ធថាឈឺនោម មិនបានចាប់អារម្មណ៍ឡើយថាប្រពន្ធកំពុងតែបែកទឹកភ្លោះជិតសម្រាលនោះ

     " អូយយ៎ អាប្តីល្ងីល្ងឺអើយ ឈឺនោមឆ្កួតយ៎អី ? "
     " ឈឺពោះ ! ឈឺជិតកើតកូនយល់ដែលទេ ? "
មនុស្សឈឺជិតដាច់ខ្យល់ចង់ធ្លាយចេញកូនមកក្រៅហើយបែរជាសួរថាឈឺនោមហេស៎អ្នកណាមិនក្តៅនោះ នេះកុំតែឈឺលើកជើងមិនរួចទេ បើលើកជើងរួចច្បាស់ជាធាក់ប្តីហេងស៊យនេះអោយហោះធ្លុះជញ្ជាំងទៅម្ខាងទៀតហើយ -,- ។ 

     " អូន ! អូនជិតកើតកូន អូយ៎ស្លុតបេះដូង "
     " អូយ៎ឈឺពោះណាស់ នៅស្លុតរកងាប់អីទៀត "
     " ឈឺជិតកើតហើយ អ្ហឹកកអ្ហឹកក អាប្តីឆ្កួតឈឺពោះណាស់ "
     " បង-បងជួយ ជួយអូន "
ជាលោកប៉ាថ្មីថ្មោងមិនធ្លាប់ឆ្លងកាត់ប្រវត្តិមានកូន ប្រវត្តិប្រពន្ធសម្រាលកូនអ្វីៗសុទ្ធសឹងតែថ្មីទាំងអស់ទើបធ្វើអោយហូស៊កសម្របខ្លួនមិនទាន់ភ័យញ័រត្រជាក់ដៃត្រជាក់ជើងធ្វើអ្វីក៏មិនត្រូវ ។

     " អូយយ៎ឈឺពោះណាស់អាកញ្ចាស់ "
     " បងបីអូន " ហូស៊កក៏លើកបីឡូរ៉េនតែម្តងហើយក៏ប្រញាប់ចាកចេញពីបន្ទប់យ៉ាងលឿនមុនពេលដែលឡូរ៉េនទ្រាំលែងបានកើតកូននៅពាក់កណ្តាលផ្លូវមុនពេលទៅដល់មន្ទីរពេទ្យ ។ 

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now