ពេលយប់នៅភូមិគ្រិះត្រកូលអូដេស៍សា :
ព្រះអាទិត្យបានអសុដ្ដុង្គតទៅហើយ ព្រះចន្ទក៏រះមកបំភ្លឺលោកនាពេលរាត្រីវិញម្តង ពេលយប់នឹងពេលថ្ងៃក៏ស្អាតដូចគ្នាគ្មានអ្វីចាញ់គ្នានោះឡើយ ។ វាក៏ដូចជាសព្វមួយដងដែល ទទួលទានអាហារពេលយប់ហើយក៏ចូលបន្ទប់ដើម្បីសម្រាកកាយពីភាពនឿយហត់ទាំងឡាយ ~~
" អ្ហាសស៎ ហូស៊កអ្ហាសស៎ "
" តឹចៗហូស៊ក អ្ហាសសស៎ អាសសស៎ "
" ហូស៊កឈឺណាស់ អាសស៎ "
" ទ្រាំបន្តិចអូនសម្លាញ់ ជិតហើយៗ ទ្រាំបន្តិច "
" អាសស៎ អូនឈឺ "
" រួចហើយ ហ្វូ !!! ចង់ដាច់ខ្យល់ " ហូស៊កព្រូសខ្យល់ដង្ហើមចេញក្រៅហើយក៏លើកដៃជូតញើសព្រោះមុននោះប្រពន្ធស្រែកខ្លាំងពេកគេភ័យឡើងហូរញើសឡើងជោគខ្លួន ...។
" អារមូលក្រពើរនឹងឈឺសាហាវ "
" ជើងអូនបែកសាច់ពេកអញ្ចឹងហើយឡើងកាធាត់ " ហូស៊កនិយាយហើយក៏សើច សម្លេងស្រែកកាលពីអម្បាញមិញនោះមិនមេនពួកគេទាំងពីរកំពុងឃុកឃាក់ពួនៗទេណា ការពិតទៅឡូរ៉េនក៏រមួលក្រពើរហើយហូស៊កក៏ជួយច្របាច់អោយនាង នាងឈឺខ្លាំងពិបាកទ្រាំទើបបានជាស្រែកថ្ងូចថ្ងូរចេញមកខ្លាំងៗបែបនេះ ...។
" និយាយម្តងទៀត "
" បងថាជើងអូនបែកសាច់កាធាត់ពេកទើបឧស្សាហ៍រមួលក្រពើរ "
" ជើងនឹងលើកមូលក៎ដាច់ឥឡូវហើយកុំរញ៉េរញ៉ៃ "
" រហ័សតែខឹង ម៉ែអាអូន " ហូស៊កញញឹមម្តងទៀតហើយក៏ច្របាច់ជើងអោយប្រពន្ធបន្តពួកគេទាំងពីរអ្នកសព្វថ្ងៃក៏បែកនឹង ទាស់ទែងសំដីគ្នាស្ទើរតែរាល់ថ្ងៃម្នាក់ពូកែញ៉ោះហើយម្នាក់ក៏ឆាប់មួម៉ៅតាំងពីពពោះមក តែសួរថាដែលទាស់ទែងគ្នាខ្លាំងដែលទេច្បាស់ណាស់ថាអត់ទេ ជីវិតប្តីប្រពន្ធទាល់តែបែបនេះខ្លះទើបក្តីសុខ ។ ជារាល់យប់ហូស៊កក៏តែងតែបែបនេះធ្វើសរសៃជើងធ្វើសរសៃខ្នងអោយប្រពន្ធជាប្រចាំ ធ្វើអោយប្រពន្ធដល់ថ្នាក់នឹងមិនមេនជារឿងស្តាប់ហើយគួរអោយចង់សើចទេតែគួរអោយកោតសរសើរវិញ ព្រឹកធ្វើការងារគ្រប់គ្រងមនុស្សរាប់រយពាន់អ្នកយប់ឡើងក៏មើលថែថ្នាក់ថ្នមប្រពន្ធ ! នាងនៅតែផ្ទះនាងមិនធ្វើអីនាងអង្គុយនៅតែមួយកន្លែងក៏ពិត តែសាកមកពពោះដូចជានាងទើបយល់អារម្មណ៍របស់នាងថាលំបាកខ្លាំងយ៉ាងណា ប្រាំបួនខែស្តាប់ទៅគឺយូខ្លាំងណាស់នាងត្រូវលំបាកគ្រប់សព្វបែបយ៉ាង ម្លោះហើយជាប្តីលះបង់ដើម្បីនាងខ្លះវាជារឿងមួយដែលប្រសើរបំផុត ...។
VOUS LISEZ
ដៃគូជីវិត (Complete ✔️ )
Roman d'amourចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
