#បន្ទប់របស់ហូស៊ក
ក្រោយពី ឡូរ៉េនលី ចាកចេញទៅបាត់ ខេស៍ក៏សម្រេចចិត្តចូលទៅនិយាយជាមួយចៅហ្វាយនៅក្នុងបន្ទប់ ! នាយឈរចាំប្រហែលជាប្រាំនាទីទម្រាំតែចៅហ្វាយចេញពីសំអាតខ្លួនវិញ ...
“ អូ៎ !!! ខេស៍ ឯងមានការអីមេនទេ ? ”
ហូស៊កសួរទៅខេស៍បណ្តើរ ដើរទៅយកកូនកន្សែរបណ្តើរ ដើម្បីជួតសក់របស់គេ ...
“ អត់មានការអីទេចៅហ្វាយ គ្រាន់អ្នកស្រីឡូរ៉េនផ្តាំខ្ញុំអោយមកជួយមើលថែចៅហ្វាយ ”
ខេស៍មិនដឹងថាគួរផ្តើមសួរសំនួរនៅក្នុងចិត្តយ៉ាងណា ? អញ្ចឹងអ្វីដែលអាចនិយាយបានក៏និយាយសិនទៅ
“ យើងឈឺអីទើបត្រូវមើលថែ ? ”
ហូស៊កដាក់ខ្លួនអង្គុយលើពូកទាំងមិនទាន់ស្លៀកខោអាវនៅឡើយ គឺត្រឹមរុំកន្សែងនៅល្វែងក្រោម ចំហល្វែងលើ
“ អត់ ! អត់ទេទានអ្នកស្រីគ្រាន់បារម្ភពីចៅហ្វាយ ”
“ ចៅហ្វាយដឹងរឺអត់ កាលពីយប់មិញអ្នកស្រីមើលថែចៅហ្វាយដល់ពាក់កណ្តាលយប់សឹងមិនបានគេងណាទាន ”
ត្បិតតែមិនបាននៅមើលហេតុការណ៍ កាលពីយប់មិញតែខេស៍ក៏អាចទាញដឹង ព្រោះតែរឿងទាំងនេះវាកើតឡើងរាល់ថ្ងៃឡើងក្លាយជាទម្លាប់ទៅហើយ 🙂
“ ហើយយ៉ាងមិច ? ក្រែងនេះជាតួនាទីប្រពន្ធ ? ”
“ ឯងរៀបរាប់ធ្វើអី ”ហូស៊ក
ហូស៊កនិយាយទាំងគ្មានអារម្មណ៍អាណិតអីទៅលើប្រពន្ធដែលខំអត់ងងុយមើលថែគេ ដឹងតែត្រឹមថារាល់ថ្ងៃនេះជីវិតគេសប្បាយនៅក្រៅផ្ទះ ចង់ប្រពន្ធកើតអីក៏កើតទៅ គេមិនខ្វល់ ។
“ អ្នកស្រីឡូរ៉េនល្អយ៉ាងនេះហេតុអ្វីចៅហ្វាយមិនស្រលាញ់ ”
“ បើមិនស្រលាញ់ហេតុអីមិនដោះលែងគ្នាអោយទៅរកសេចក្តីសុខពិតប្រាកដទៅទាន ? នៅគ្រាំគ្រាចិត្ត វេទនាផ្លូវអារម្មណ៍នៅពេលបានឃើញមុខគ្នាធ្វើអី ? ”ខេស៍
ទើសភ្នែក ធុញថប់អារម្មណ៍ពេកខេស៍ក៏និយាយលើកសួរនូវរឿងរ៉ាវដែលកប់នៅក្នុងចិត្ត ? បើមិនស្រលាញ់គ្នាហេតុអីក៏មិនដោះលែងគ្នា បន្តធ្វើអីជាមួយនឹងក្តីសុខក្លែងក្លាយ 😞 ?
ESTÁS LEYENDO
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
