ប៉ុន្មានម៉ោងមុន !
បន្ទាប់ពីស្នាមថើបយ៉ាងជ្រាលជ្រៅមួយនោះបានបញ្ចប់ឡូរ៉េនក៏រុញរាងក្រាស់អោយមានគន្លាតឆ្ងាយពីខ្លួនប្រាណរបស់នាង ហើយបន្ទាប់មកនាងក៏ក្រោកចេញយ៉ាងលឿន
" ឡូរ៉េន " ហូស៊កចាប់ផ្តើមអស់សង្ឃឹម
" កុំជួបគ្នាអី "
" ខ្ញុំមិនទាន់សម្រេចចិត្តថាទទួលយកលោកវិញនោះទេក្នុងរយះពេលនេះយើងកុំជួបមុខគ្នាទៀតអីនៅឆ្ងាយពីគ្នា កុំព្យាយាមធ្វើហួសព្រុំដែនប្រយ័ត្នខ្ញុំទ្រាំលែងបានហុចលិខិតលែងលះអោយទៅលោក " ចិត្តឡូរ៉េនមិនស្ងប់ក្នុងខ្លួនរបស់នាងមានអារម្មណ៍ថាដូចជាមិនប្រក្រដីនាងប្រញាប់រើសខោអាវយកមកស្លៀកហើយក៏ប្រញាប់ចាកចេញទៅបាត់
" អូនស្អប់បងដល់ថ្នាក់នេះ ? " ហូស៊កសួរទៅកាន់ខ្លួនឯងគេហើយនឹងនាងមានឈ្មោះថាជាប្តីប្រពន្ធគ្រាន់តែមួយគ្រានេះមានរឿងយល់ទាស់មិនទាន់ត្រូវរ៉ូវគ្នា ស្វាមីមានអីៗជាមួយប្រពន្ធរួចបន្ទាប់មកប្រពន្ធស្រាប់តែខឹងព្រមានលែងអោយជួបមុខ អញ្ចឹងមានន័យថានាងស្អប់គេខ្លាំងណាស់ហើយទើបបានជានាងខឹងថ្នាក់នេះ ។
ត្រឡប់មកបច្ចុប្បន្នវិញ !!!
ហូស៊កនៅពេលនេះក៏ត្រឡប់មកភូមិគ្រិះរបស់ខ្លួនវិញមកដល់ភ្លាមក៏អង្គុយផឹកស្រាកាត់ព្រឹកមិនខ្វាយខ្វល់ពីក្រពះដែលកំពុងតែក្រហាយទាល់តែសោះ មនុស្សចេះស្រលាញ់ប្រពន្ធខ្លាំងស្របពេលដែលស្ថានការស្រោចស្រង់លែងបានអ្វីៗក៏មិនអាចកែខៃឡើងវិញបានច្បាស់ខ្លាំងណាស់ថាឈឺចាប់ខ្លាំង ហូស៊កលែងចង់ធ្វើអ្វីទៀតហើយក្រៅពីផឹកបែបនេះចង់ផឹកអោយស្រវឹងហើយបន្ទាប់មកក៏ដេកមិនដឹងមិនលឺរឿងគ្រប់យ៉ាងអ្វីដែលមិនចង់បំផុតគឺមិនចង់ឈឺចាប់ ...។
" ចៅហ្វាយ ! កុំផឹកជ្រុលបែបនេះបានទេចៅហ្វាយ ? "
" ខ្ញុំបារម្ភពីសុខភាពរបស់ចៅហ្វាយ " ខេស៍
" ឯងកុំរវល់ជាមួយយើង អោយយើងផឹកទៅ "
" យើងឈឺចាប់គ្មានអ្នកណាដឹងពីការឈឺចាប់របស់យើងទេ ហុឺៗៗៗ យើងបាត់បង់ប្រពន្ធទាំងមូលណាអោយយើងសប្បាយបានយ៉ាងមិច ? ចាំយើងកើតជាមនុស្សឆ្កួតសិនចាំអោយយើងដើរសើច " ហូស៊កដល់ដំណាក់កាលផឹកយំហើយគេស្រក់ទឹកភ្នែកមកមិនខ្មាស់អ្នកណាសូម្បីតែជេយ៍សុីក៏ឈរពេបជ្រាយដែលកាលបើឃើញហូស៊កប្រែទៅជាទន់ជ្រាយដូចច្នោះ ។ តាំងពីចេះស្រលាញ់ឡូរ៉េនមកចេះយំចេះឈឺចាប់ទន់ជ្រាយលែងរឹងមុាំ ហឹមមម ស្នេហាអាចធ្វើអោយមនុស្សជានាប្រែក្លាយជាមនុស្សឆ្កួតបានពិតមេន ។
" ស្នេហាគួរអោយខ្លាចពិតមេន " ខេស៍គ្រវីក្បាល
|| ត្រឡប់ទៅឡូរ៉េន ||
ឡូរ៉េនពេលនេះកំពុងតែស្ថិតនៅជាមួយព្រីនន័រ ដោយហេតុមិត្តល្អរបស់នាងម្នាក់ទៀតគឺលីឌៀរ៍ត្រូវបានស្វាមីនាំហោះហើរទៅក្រៅប្រទេសដើម្បីមើលរបួសជើងបន្ថែមម្លោះហើយនៅពេលដែលមានរឿងស្មុគស្មាញគឺមានតែព្រីនន័រនេះឯងជាអ្នកកំដរ ។
" យ៉ាងមិចហើយឡូរ៉េន ? "
" ទៅមុខរួចរឺមួយក៏អត់ ? " ព្រីនន័រសួរទាំងបារម្ភ
" មិនអីទេ ! ប្រហែលក្រពះរើឡើងទៀតហើយ " ឡូរ៉េនតាំងពីមកដល់ផ្ទះរបស់ព្រីនន័រនាងក៏ក្អួតឥតឈប់សូម្បីតែផឹកទឹកក៏ក្អួតចេញមកវិញយ៉ាងចម្លែកអស់ៗពីខ្លួនដែល ។
" ក្រែងញាំអីជាប់លាប់ល្អតើ "
" មិចក៏មានជំងឺក៏ក្រពះវិញ ? ទៅពេទ្យល្អទេ ? "
" កុំអីអស់អីហើយ "
" ទន់ខ្លួនហើយនៅថាមិនអីទៀត " ព្រីនន័រគ្រវីក្បាលព្រោះតែនាងមាត់រឹងពេកក្អួតហើយក្អួតទៀតក្អួតមិនឈប់យ៉ាងនេះហើយនៅនិយាយថាខ្លួនឯងមិនអីទៀតខ្លួនវិញក៏ទន់ល្អៀកទៅហើយ ។
" អោយខលទៅស្វាមីអោយល្អដែលទេ ? "
" កុំអី ឈ្លោះគ្នាហើយបែកពីគេមួយរយះមិនជួបមុខគ្នា "
" ចិត្តដាច់ណាស់ " ព្រីនន័រនិយាយហើយក៏ហុចទឹកសូដាមួយកែវអោយទៅឡូរ៉េនផឹកនាងក្អួតឡើងបែកទឹកប្រម៉ាត់ហើយផឹកសូដាក្រែងជួយលាងមាត់កុំអោយល្វីងបានខ្លះ ។
" អេ៎ធ្វើអី ? " ព្រីនន័រធ្វើមុខឆ្ងល់ ?
" ជូមាត់នេះទំនងណាស់ " ឡូរ៉េនឃើញក្រូចឆ្មាចំណិតៗលំអរក្នុងកែវទំនងពេកហើយនាងក៏មានអារម្មណ៍ថាចង់ញាំអីជូៗដែលទើបនាងស្រង់ក្រូចឆ្មារយកមកញាំ មាត់របស់នាងញាំក្រូចឆ្មារទំនងខ្លាំងណាស់ព្រីនន័រស្រគារធ្មេញជូរជំនួស ...។
" ចាញ់កូនទេដឹង "
" អត់មានទេ ឈប់និយាយទៅ " ជាសំណូមពររបស់នាងព្រីនន័រក៏ឈប់និយាយចាញ់រឺមិនចាញ់បន្តិចទៀតដឹងហើយមនុស្សមាត់រឹងដូចជានាងនេះទាល់តែអង្ករក្លាយជាបាយហើយទើបជឿ ។ ព្រីនន័រក៏ដើរទៅរកអុីជូៗមកអោយនាងញាំទៀត
============================
យីអោយចំហាយហើយនេះ 😂 ឈុតក្រោយជេយ៍សុីចេញសកម្មភាពហើយគោលបំណងនាងជាអ្វីស្អែកដឹងទាំងអស់គ្នា 😘
✨ឆេមីន♡
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
