ភាគទី ៤ [ ឈឺចាប់ ]

1K 56 0
                                        

ឡូរ៉េន ដើរអោបដៃម្ខាងញ័ររណ្តំកាយ ដោយដៃម្ខាងទៀតកាន់ពិលទូរស័ព្ទបញ្ចាំងមើលផ្លូវត្រឡប់ទៅផ្ទះវិញ !!!

នាងស្លេកស្លាំងមុខជាខ្លាំងប្រៀបដូចជាសាកសព្វ វាពិតជារងារ សែនរងារខ្លាំងណាស់ មិនដឹងថានេះជាទណ្ឌកម្មអ្វីក្នុងជីវិតរបស់នាងនោះទេ គេឃោឃៅណាស់ ចេះយកប្រពន្ធមកទុកចោលកណ្តាលផ្លូវបែបនេះទៅកើត 😭

ឡូរ៉េន ចាប់ផ្តើមខ្សោយកម្លាំងរីឯជើងក៏ឈឺខ្លាំងព្រោះបណ្តាលពីស្បែកជើងកែងចោទរបស់នាង ទើបនាងត្រូវបង្ខំចិត្តដើរដោះស្បែកជើងជាន់កំទឹចថ្មកំទឹចអំបែង ឈឺពើតផ្សារបាតជើងជាខ្លាំង
        
         “ អ្ហឹកក អ្ហឹកក ជួយខ្ញុំផង ”
ឡូរ៉េន ទន់ជង្គង់ដួលចុះព្រុះដោយគ្មានមូលហេតុ នាងលើកដៃគក់ទ្រូងព្រោះតែនាងដកដង្ហើមមិនចេញ

អាកាសធាតុចុះត្រជាក់ខ្លាំង ចង្វាក់នឹងសម្ពាធបេះដូងចាប់ផ្តើមលោតខុសប្រក្រដី គូបផ្សុំនឹងខ្សោយកម្លាំងឌ្រុតឌ្រោមធ្វើអោយឡូរ៉េនដុនដាបជាខ្លាំង 😞
        
         “ អ្ហឹកក អ្នកណាក៏បានដែល ... ”
         “ មេត្តា ជួយ!ជួយ ខ្ញុំផង ”ឡូរ៉េន

ឡូរ៉េន ដេកសំប៉ាបៗនៅនឹងដីឃើញហើយគួរអោយសង្វេងចិត្ត នាងព្យាយាមស្រែកដង្ហោយតាមកម្លាំងដែលមាននៅក្នុងខ្លួន ក្រែងថាអាចមានព្រះប្រទាននរណាម្នាក់មកជួយប្រោសជីវិតនាង 😞 ? តើវាអាចកើតឡើងដែលទេ ?

ទីបំផុតក៏បែបនោះពិតមេន ភ្លើងហ្វាឡានបើកបញ្ចាំងពីចំងាយហាក់កំពុងបើកបោះពួយយ៉ាងលឿនមករកឡូរ៉េន ...

         “ អ្នកស្រី !!! ”
         “ អ្នកស្រីកើតអ្វីទាន ? ”ខេស៍

ខេស៍ លើកត្រកងឡូរ៉េនមកក្នុងដៃ វាដូចវាការគឹតរបស់គេពិតមេន ហូស៊កប្រាកដជាធ្វើបែបនេះដាក់ឡូរ៉េន , ទើបខេស៍បង្ការជាមុខសុខចិត្តមិនបើកឡាននឹងដើរតាមហូស៊កថ្ងៃនេះ ...

         “ ខេស៍!ខេស៍ ជួយខ្ញុំផង ”
         “ ខ្ញុំដកដង្ហើមមិនចេញនោះទេ ”ឡូរ៉េន

និយាយតែប៉ុន្មានម៉ាត់ចុងក្រោយក៏សន្លប់ស្តូកស្តឹងបាត់សំឡេងបាត់ 🙂 ខេស៍ ភិតភ័យជាខ្លាំង ស្ទុះម្នីម្នារលើកបីឡូរ៉េនទាំងរញីរញ័រដៃឡើងឡាន បើកចេញទៅមន្ទីរពេទ្យយ៉ាងលឿន ...

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now