ភាគទី2:ចម្ងល់?....

2.1K 101 0
                                    

#បច្ចុប្បន្ន

     ក្រោយពេលភ្ញាក់ខ្លួនពីអតីតកាលបន្តិចលោកចន បានត្រឹមលួចគិតក្នុងចិត្តម្នាក់ឯងថាថ្ងៃណាមួយ គេនិងចេះកែប្រែចិត្តគំនិតអាក្រក់នេះ។

     ព្រឹកឡើង សកម្មភាពដែលយើងបានឃើញមុនគេនោះគឺអ្នកបម្រើនៅក្នុងភូមិគ្រិះទាំងអស់ រួសរាន់បំពេញកិច្ចការរាងៗខ្លួន ។ក្នុងនោះក៏មានថេហ្យុងដែរ ព្រោះគេតែងតែក្រោកពីព្រលឹមដើម្បីជួយរៀបចំម្ហូបអាហារជាមួយអ្នកបម្រើ បន្តិចបន្តួចមុននិងទៅរៀន។ឆ្នាំនេះថេហ្យុងមានអាយុ19ឆ្នាំហើយគេរៀនឆ្នាំទីពីរ នៅក្នុងសកលវិទ្យាល័យដ៏ល្បីល្បាយមួយស្ថិតនៅណ្ដាលទីក្រុងសេអ៊ូលតែម្ដង។

   ថេហ្យុងជាមនុស្សស្ងៀមស្ងាត់ និងពោរពេញដោយមនោសញ្ជេតនាដ៏ ជ្រាលជ្រៅ គេគ្មានមិត្តភក្តិទេព្រោះគេតែងតែគិតថាខ្លួនឯងគឺមិនអាចចុះសម្រុងនិងនរណាម្នាក់ដោយសារតែខ្លួនគឺមិនពូកែនិយាយនិង ស្ងៀមស្ងាត់។រាល់ថ្ងៃនេះគឺគេគ្មានចំណូលចិត្តលើអ្វីទេ បំណងតែមួយគត់ របស់គេគឺរស់នៅដើម្បី សងគុណដល់អ្នកដែលមានគុណលើខ្លួន នោះគឺ លោក ដេ សាន់ចន ដែលត្រូវជា ប៉ាចិញ្ចឹមរបស់គេនោះឯង។

តាំងតែពីតូចមកគេតែងតែឆ្ងល់រហូតមកថាហេតុអ្វីបានជាបងប្រុសមិនចូលចិត្តគេ ទាំងដែល គេនិងបងប្រុសមិនសូវបានជួបគ្នាញឹកញាប់នោះទេ ព្រោះពេលបងប្រុសចូលរៀនអនុវិទ្យាល័យគាត់គាត់ក៏ ទៅរៀននៅបរទេសពេលត្រឡប់មកវិញក៏មិនសូវបានមកឃើញមុខគ្នា ព្រោះបងប្រុសគេមិនដែលសូវនៅផ្ទះ មួយអាទិត្យអី មកតែម្ដងប៉ុណ្ណោះយ៉ាងច្រើន។ហើយគេក៏មិនដែលបាននិយាយគ្នាដែរ ពេលជួបមុខគ្នាគេ បានត្រឹមតែឱនមុខចុះព្រោះដឹងថាបងប្រុសមិនពេញចិត្តនិងខ្លួន ទើបមិនចង់ឲគាត់ទើសទាល់។

ថ្វីត្បិតតែថេហ្យុងមានឋានៈជាអ្នកប្រុសតូចក្នុងគ្រួសារមែនតែគេមិនដែលប្រកាន់ខ្លួនទេ ការងារក្នុងផ្ទះបាយគេតែងតែជួយជានិច្ចព្រោះ តែខ្លួនមិនអាចជួយកិច្វការអ្វីធំដំបានទើបមិនចង់ធ្វើអោយខ្លួនឯងអត់ប្រយោជន៍

បន្តិចក្រោយមកលោក ចន ក៌ចុះមកដល់
<<អា៎ ថេយ៍មិនទាន់ទៅសាលាទេហេ៎ស កូន>>

<<កូនគិតថាបន្តិចទៀតនិងទៅហើយលោកប៉ា តែកូននៅចាំរៀបចំអាហារឲប៉ាសិន>>

<<មិនអីទេថ្ងៃក្រោយឲម៉ែដោះជាអ្នកចាត់ចែងចុះ កូនមិនចាំបាច់ធ្វើដោយខ្លួនឯងនោះទេក្រែងទៅសាលាមិនទាន់>>

  <<បាទ លោកប៉ាចឹងកូនលាទៅសាលាសិនហើយ>>បន្ទាប់ពីលាលោក ចន ហើយថេហ្យុងក៏ឡើងឡានជាមួយនិងអ្នកបើកឡានជាប្រចាំរបស់លោកប៉ាគេ បាត់ទៅ។

    បន្ទាប់ពីថេហ្យុងចេញទៅបាត់ លោកចន ក៏ចាប់ផ្ដើមទទួលទានអាហារតែម្នាក់ឯង វាជាទម្លាប់ហើយព្រោះ ជុងហ្គុក គេងើបមិនដែទាន់អាហារពេលព្រឹកនោះទេ ទោះបីជាងើបទាន់ក៏គេមិនដែលញាំបាយរួមតុជាមួយគាត់ដែរគេ ញាំតែខាងក្រៅរហូតមកតាំងតែពីគេត្រឡប់មកពីបរទេសវិញមកម្លេះ។

ងាកមកមើលជុងហ្គុកវិញ គឺគេមិនទាន់ក្រោកពីគេងទេនៅដេកអោបខ្នើយយ៉ាងមានក្ដីសុខ តែបន្តិចក្រោយមកក៏មានសំឡេងទូរស័ព្ទរោទ៍

តឺត តឺត ! !
<<យ៉ាងម៉េចមានការអី>>នេះហើយជាទម្លាប់គេគឺបែបនេះមិនដែលចេះសាំញាំច្រើនទេគឺនិយាយចេញមកគ្មានគិតពិចារណាអ្វីឡើយ

<<អឺ គ្មានយ៉ាងម៉េចទេ ចង់បួលឯង មកក្លឹប អា យ៉ុន ទំនេរទេល្ងាចនេះ>>ជុង ហូសុក

<<យើងមិនស្រួលខ្លួនទេ ចង់នៅផ្ទះមួយថ្ងៃម្យ៉ាងប៉ាយើងមាន ការទៅខាងក្រៅហើយដូចនេះយើងគ្មានអារម្មណ៍ទៅទេ ចង់នៅផ្ទះម្ដង>>ប៉ាមិននៅគេនិងមិនចាំបាច់ស្ដាប់គាត់រអ៊ូរ ម្យ៉ាយមិនសូវស្រួលខ្លួនផង

<<បើចឹងយើងបបួលអា យ៉ុនទៅផ្ទះឯងយ៉ាងមិចដែរ>>ហូសុក

<<អឺ ចឹងចុះ>>តឺត តឺត !!
ក្រោយពីនិយាយទូរស័ព្ទរួចគេក៏ក្រោកទៅងូតទឹកបាត់។

Tobe continues...

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now