ភាគទី58:គ្មានសំណាងដូចគេ!!

1.7K 101 9
                                    


អាន់ដ្រេយ៍នឹងថេយ៍ជជែកគ្នាលេងយ៉ាងចុះសម្រុងដល់ថ្ងៃត្រង់បន្តិចទើបគេត្រឡប់ទៅវិញដើម្បីទៅរៀបចំគ្រប់យ៉ាងសម្រាប់ថេយ៍។តែបើក្រលែកមកមើលថេយ៍វិញគេបែរជាមានទឹកមុចមិនល្អសោះមិនដឹងថាមកពីគេមិនស្រួលខ្លួនរឺមកពីអ្វីផ្សេងឡើយ។

+Namsan Tower🗼

ទម្រាំតែឃ្លាការងាររួចរាល់វាក៏ក្បាលព្រលប់ទៅហើយទើបអាន់ដ្រេយ៍មកយកថេយ៍ទៅខាងក្រៅ។ចៃដន្យមែនទែនថ្ងៃនេះស្រាប់តែមានព្រិលដំបូងធ្លាក់ធ្វើឲគ្រប់គ្នាដែលនៅក្នុងក្រុងមានភាពរីករាយនឹងរំភើបជាខ្លាំងព្រោះគេជឿថាគេអាចនឹងបួងសួងឲបំណងប្រាថ្នារបស់គេអាចក្លាយជាការពិតបាន។

មិនខុសគ្នាពីគូរស្នេហ៍ជាច្រើនគូរបណ្ដើរគ្នាខ្វាត់ខ្វែងពេញផ្លូវជាពិសេសកន្លែងដែលគេតែងតែហៅថាកន្លែងចាក់សោរបេះដូងសម្បូរទៅដោយគូរស្នេហ៍ដែលមកបន់ស្រន់ឲក្ដីស្នេហ៍ពួកគេនៅស្ថិតស្ថេរគង់វង់យូរអង្វែងដូចជាសោរដែលបានចាក់។

<<ថេយ៍រងារទេ?>>អាន់សួរទៅថេយ៍ដោយក្ដីបារម្ភព្រោះតែមេឃចុះត្រជាក់ខ្លាំង។

<<តិចតួចទេ!គិតតែបងចុះស្វាយបបូរមាត់អស់ហើយ>>ថេយ៍ថ្ងៃនេះក្នុងសម្លៀកបំពាក់រងារមានរួមជាមួយនិងកន្សែងបង់ករធ្វើឲគេកក់ក្ដៅលាយលំជាមួយនឹងការតែងខ្លួនបែបផ្កាឈូកស្រាលៗទៀតរឹតតែធ្វើឲគេកាន់តែស្រស់ស្អាត។

<<បងមិនអីទេ!ថេយ៍ចង់ចាក់សោរបេះដូងទេ?>>អាន់សួរទៅកាន់ថេយ៍ព្រមទាំងកាន់ដៃគេបបម្រុងនឹងឈានជើងទៅរកកន្លែងចាក់សោរព្រោះតែមិនឃើញថេយ៍និយាយអី។

<<.........>>ថេយ៍ស្គុបជើងមួយកន្លែង។

អាន់ដ្រេយ៍ត្រូវឈប់ជើងនៅនឹងមួយកន្លែងព្រោះទទួលបានអារម្មណ៍ថាអ្នកម្ខាងទៀតគ្មានសកម្មភាពភាពតាមការដឹកនាំរបស់ខ្លួន។

<<ការពិតអារម្មណ៍ខ្ញុំចំពោះបងគឺមិនអាចលើសពីពាក្យថាបងប្រុសទេ>>ថេយ៍ឱនមុខចុះព្រមទាំងពោលពាក្យប្រហារបេះដូងអាន់ដ្រេយ៍ឲដាច់ចេញជាច្រើនបំណែកមិនអាចផ្គុំបាន។

<<ថេ-ថេយ៍...>>អាន់បែរក្រោយយឺតៗអារម្មណ៍ទាំងប៉ុន្មានស្រាប់តែត្រូវបានជាប់គាំងដូចជាកន្រ្តកវិលដែលខូច។បេះដូងប្រាប់ថាឈឺ ភ្នែកប្រាប់ថាចង់ទម្លាក់សារធាតុរាវចេញមកតែខួរក្បាលចេះតែហាមឃាត់។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now