ភាគទី43:កំសាក!!

1.7K 96 7
                                    


<<បងទ្រាំលែងបានហើយ!បើសន្លប់
កុំបន្ទោសបងឲសោះ>>ជុងហ្គុកស្រាប់តែបន្លាស់ទីឲថេយ៍នៅក្រោមទ្រូងថែមទាំងពោលទាំងដង្ហក់ បើបណ្ដោយឲថេយ៍ធ្វើបែបនេះទៀតគេប្រាកដជាផ្ទុះមិនខានតែគេមិនចង់ឲវាខាតទទេរៗគេចង់ឲវាចូលទៅក្នុងខ្លួនថេយ៍។

សង្គ្រាមទាំងព្រឹកក៏កើតឡើងម្ដងទៀតតែវាមិនខ្លាំងក្លាប៉ុន្មានទេគ្រាន់តែមានរយៈពេលយូរជាងរាល់លើកវាទាំងផ្អែមល្ហែមនឹងកក់ក្ដៅធ្វើឲជុងហ្គុកកាន់តែដកចិត្តមិនរួចតែក៏ត្រូវបញ្ចប់ព្រោះថេយ៍ដង្ហើមចង្រឹតទៅហើយ។

#ផ្ទះបាយ

សម្លេងកាំបិតទង្គិចនឹងជ្រុញលាន់ឡើងដោយស្នាដៃជុងហ្គុក គេងើបមកចម្អិនអាហារពេលថ្ងៃត្រង់ព្រោះដឹងថាថេយ៍ប្រាកដជាឃ្លានមិនខាន។ការងារផ្ទះបាយអីនេះគេមិនសូវប្រសព្វប៉ុន្មានទេតែអាចធ្វើញាំបានព្រោះភាគច្រើនគេមិនសូវធ្វើវាពេលឃ្លានច្រើនតែ
កម្មុងម្ហូបស្រាប់ តែលើកនេះចង់ធ្វើវាជាពិសេសជូនថេយ៍។អាហាររួចរាល់ភ្លាមគេចាប់ផ្ដើមរៀបចំដាក់ចានអាលនឹងបានយកទៅឲថេយ៍ញាំព្រោះគេមិនទាន់បានអ្វីចូលពោះមួយគ្រាប់នៅឡើយទេតាំងពីព្រឹក។

មកដល់ក្នុងបន្ទប់ហើយនៅតែឃើញថេយ៍គេងដដែលមិនទាន់ក្រោកទៀតទាំងដែលស្មើរនេះម៉ោង11ថ្ងៃត្រង់ទៅហើយ។

<<ថេយ៍!ក្រោកឡើងញាំអាហារសិន>>ជុងហ្គុកដាក់អាហារទុករួចឡើងមកដាស់តែថេយ៍បែរជាបម្រាស់ខ្លួនដេកតទៀត

<<ថេយ៍!ថ្ងៃហើយក្រោកឡើង>>

<<កុំរំខានអូនគេងមិនទាន់ឆ្អែត>>ថេយ៍ឆ្លើយទាំងមិនបើកភ្នែកទាំងមិនដឹងថាអ្នកខាងនោះបើកភ្នែកធំៗថែមទាំងញញឹម ទាំងព្រឹកថែមទៀត។

<<និយាយថាមិច?>>ជុងហ្គុកដាក់ជិតកញ្ចឹងក ថេយ៍រួចសួរបញ្ជាក់ម្ដងទៀត។

<<អូនគេងមិនទាន់ឆ្អែតទេ អ្ហឹកៗៗ >>ថេយ៍ពេបមាត់យំហ៊ូយព្រោះតែម៉ួម៉ៅរឿងដេកមិនឆ្អែតផងហើយត្រូវជុងហ្គុករំខានទៀតអារម្មណ៍តប់ប្រមល់ជ្រៀតចូលពេញទ្រូងស្ទើរតែស្រែកចេញមកក្រៅ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now