ភាគទី41:ចាំបាច់ដៀលខ្ញុំ អ្ហឹក....

1.8K 89 2
                                    

#Skip

លោកចនឯនេះវិញកំពុងអង្គុយសំកុកពិបាកចិត្តតែម្នាក់ឯងព្រោះតែគាត់បានដឹងរឿងគ្រប់យ៉ាងរបស់ជុងហ្គុកតាមរយៈសុងហ៊ីវតាំងពីរឿងសម្ព័ន្ធភាពរវាងថេយ៍និងជុងហ្គុកទាំងរឿងដែលជុងហ្គុកកំពុងបង្កើតអំណាចនៅអាមេរិកបន្ថែម។ក្នុងទ្រូងស្ទើរតែប្រះពេលដឹងថាជុងហ្គុកញាំញីលើរាងកាយថេយ៍តែគាត់បានត្រឹមតែធ្វើជាមិនដឹងព្រោះមិនចង់មានជម្លោះកាន់តែធំនាំឲមានការអាម៉ាសជាពិសេសគាត់ខ្លាចថេយ៍រងការសើចសំអកពីមនុស្សជុំវិញខ្លួនទើបគាត់សុខចិត្តរើសគូរអនាគតដែលល្អឲមើលថែរគេ។

<<វាដល់ពេលហើយមែនទេ?ដែលយើងត្រូវទទួលស្គាល់ការពិត>>

<<ពេលនោះមកដល់ប៉ាជាអ្នកប្រាប់រឿងគ្រប់យ៉ាងទៅកាន់ថេយ៍មិនឲថេយ៍ពិបាកដូចពេលនេះទេ>>លោកចននិយាយតិចម្នាក់ឯងគាត់និងព្យាយាមតម្រង់រឿងគ្រប់ឲល្អប្រសើរជាងនេះមិនឲថេយ៍លំបាកទៀតទេ។

#back tae & jk

<<ខេកដែលបងទិញមកនៅឯណាខ្ញុំសុំមួយដំបានទេ>>មកដល់អាផាតមិនរបស់ជុងហ្គុកបានមួយសន្ទុះថេយ៍ក៏ចាប់ផ្ដើមនឹកឃើញខេកដែលជុងហ្គុកកម្មុងបុគ្គលិកក្នុងហាងមុននេះទើបចាប់ផ្ដើមសួររកព្រោះចង់ញាំ។

<<ចង់ញាំទាំងយប់មែនទេ?>>ជុងហ្គុកជូតសក់បណ្ដើរសម្លឹងមកកាន់ថេយ៍បណ្ដើរដែលគិតតែអង្គុយលើពូកឱនមុខចុះសម្លឹងមើលចុងជើងខ្លួនឯងដូចជាកូនក្មេងដែលត្រូវឪពុកស្ដីឲ។

<<ខ្ញុំឃ្លាន!>>អាល្អិតនិយាយតិចៗតែច្បាស់ៗល្មមឲអ្នកម្ខាងទៀតស្ដាប់បាន។

<<ឃ្លាន?ក្រែងក្នុងភោជនីយដ្ឋានអម្បិញមិញញាំយកៗដូចជាជ្រូកហេ៎សអីឡូវស្រែកថាឃ្លានទៀត?>>មិនមែនគម្រិះមិនចង់ឲញាំទេដែលគេទិញមកច្រើនគឺដើម្បីទុកឲញាំព្រោះឃើញថាបើកភ្នែកម៉ក់ៗសម្លឹងនំនៅក្នុងទូរ រហូតគេទ្រាំមើលមិនបានក៏ទិញយកទាំងអស់តែម្ដង តែនេះយប់ហើយញាំរបស់ផ្អែមក៏មិនល្អដល់សុខភាពដែរ។

<<បើមិនឲញាំក៏ហីទៅចាំបាច់និយាយថាខ្ញុំដូចជ្រូក អ្ហឹកៗ... អ្ហឹកៗ...>>ក្រពេញតូចចិត្តចាប់ផ្ដើមដំណើរការខុសពីធម្មតាធ្វើឲអ្នកដែលត្រូវគេដៀលថាញាំដូចជ្រូកចាប់ផ្ដើមអន់ចិត្តយំខ្សឹកខ្សួលដូចត្រូវគេវ៉ៃធ្វើឲអ្នកឈរមើលចាប់ផ្ដើមធ្វើខ្លួនលែងត្រូវក្រែងរាល់លើកមុខតាន់ណាស់ហេ៎សថាឲយ៉ាងណាក៏មិនចេះឈឺដែរតែលើកនេះគ្រាន់តែនិយាយប៉ះពាល់បន្តិចទឹកភ្នែកហូរមកដូចភ្លៀង។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now