ភាគទី53:ចម្រៀងសោកសៅ

1.5K 91 7
                                    

<<ទោះឯងឈ្នះគ្រប់គ្នាបាន តែឯងមិនអាចឈ្នះខ្លួនឯងបានទេឯងរឹតតែមិនអាចធ្វើឲនរណាម្នាក់មានអារម្មណ៍ថាមានសុវត្ថិភាពពេលបាននៅក្បែរឯងសូម្បីតែមនុស្សដែលឯងស្រឡាញ់>>លោកចនបោះសម្ដីមួយម៉ាត់ឲទៅជុងហ្គុកមុនពេលគេដើរចេញចេះគាត់ក៏និយាយពាក្យនេះធ្វើឲគេទច់ដំណើរបន្តិច។

<<........>>ជុងហ្គុកឈប់ស្ងៀមបន្តិចតែមិនបានបញ្ចេញសកម្មភាពក្រៅពីដើរតម្រង់ទៅបន្ទប់ថេយ៍តែម្យ៉ាង។

+ក្នុងបន្ទប់

ជុងហ្គុកបើកទ្វារយឺតៗចូលក្នុងបន្ទប់ព្រោះទ្វារមិនបានជាប់សោរ។គ្រាន់តែបានមកដល់បន្ទប់ភ្លាមភាពខឹងសម្បារនិងភាពភ័យខ្លាចទាំងអម្បាលមាណត្រូវបានរលាយទៅតាមខ្យល់អស់ព្រោះតែបានឃើញអាល្អិតដេកផ្កាប់មុខលើពូកទាំងសក់នៅសើមតិចៗព្រមទាំងដុតទានក្រអូបឲក្រអូបឈ្ងុយឈ្ងប់ពេញបន្ទប់ទៀតផង។

<<if you go I'll stay~~ if you come back I'll be right here ~~~
Like a barge at sea in the storm,I stay clear~~~
'Cause I got my mind on you
I've got my mind on you~~
Say yes to heaven~~
Say yes to me~~
Say yes to heaven~~
Say yes to me~~>>សំឡេងច្រៀងបន្លឺឡើងតិចៗក្នុងក្រអូមមាត់មានមន្តស្នេហ៍តែបើយើងផ្ទៀងស្ដាប់ឲច្បាស់ទៅទើបយើងដឹងថាវាជាបទសោកសៅតែថេយ៍ហាក់បីដូចជាច្រៀងបានយ៉ាងពិរោះនឹងគួរឲចង់ស្ដាប់ទៅវិញតែអ្នកដែលស្ដាប់មិនបានចាប់អារម្មណ៍នឹងអត្ថន័យវាឡើយ។

<<ផឹប~>>សំឡេងជុងហ្គុកទ្រោបពីលើពូកឲទ្រុឌបង្ករជាភាពភ្ញាក់ផ្អើលដល់ម្ចាស់បន្ទប់។

<<បងប្រុស!មិចក៏ចូលមកបន្ទប់ខ្ញុំ>>ថេយ៍

<<បងរើអីវ៉ាន់មកគេងជាមួយថេយ៍ដែរ>>ជុងហ្គុកតបទាំងទាញគេមកជិតព្រមទាំងអោបគេណែនរង្វង់ដៃ។

<<ហេតុអី?បន្ទប់បងគេងមិនកើតហេ៎ស?>>ថេយ៍

<<គេងកើតទាល់តែអូនគេងជាមួយ>>

<<ពាក់ព័ន្ធអីនឹងខ្ញុំ?>>

<<ព្រោះបងនឹកអូន>>ជុងហ្គុកឆ្លើយយ៉ាងខ្លីតែបញ្ជាក់ថាគេនិយាយជាការពិត។

<<លែងដៃសិនទៅខ្ញុំគេងមុនហើយបងទៅងូតទឹកសិនទៅ>>ថេយ៍រុញគេចេញព្រមទាំងតឿនគេឲទៅងូតទឹក។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now