ភាគទី37+38:កុំមកពាលនៅទីនេះ!

1.7K 93 3
                                    

 

  <<បើគេរៀបការហើយកូនកម្លោះមិនមែនជាខ្ញុំគេនិងម៉េម៉ាយវិញភ្លាមៗព្រោះតែត្រូវប្ដីស្លាប់ចោល>>ជុងហ្គុកដាក់មួយឃ្លាដោយក្រសែភ្នែកកំណាចទៅកាន់លោកចនធ្វើឲដៃដែលលោកចនដាក់លើស្មាគេត្រូវទម្លាក់ចុះវិញដោយស្វ័យប្រវត្តិស្របជាមួយនិងទឹកមុខស្រឡាំងកាំង។

<<កុំចង់ប្រកាសសង្គ្រាមជាមួយប៉ាឲសោះជុងហ្គុកឯងក៏ដឹងថាប៉ាក៏មិនមែនជាមនុស្សល្អប៉ុន្មានដែរ>>

<<ខ្ញុំក៏ចង់ឲប៉ាដឹងដូចគ្នាថារបស់ដែល ចន ជុងហ្គុកចង់បានហើយគ្មានពាក្យថាយកមិនបាននោះទេ>>គេជាអ្នកផ្ដើមគ្រប់យ៉ាងមុនហេតុអីត្រូវចុះចាញ់នោះ។

<<ឯងគិតថាឈ្នះយើងហេ៎សឯងក៏ដឹងថាសព្វថ្ងៃនេះថេយ៍គេតាមចិត្តយើងយ៉ាងណាយល់ល្អឯងតាមយើងទៅថាមិនត្រូវយើងអាចរកមនុស្សស្រីល្អម្នាក់រៀបការឲឯងក៏ថាបាន>>

<<ប៉ាគិតថាខ្ញុំជាក្របីហេ៎ស!ខ្ញុំប្រាប់ប៉ាទៅចុះបើខ្ញុំមិនបានគេទេអ្នកណាក៏យកគេមិនបានដូចគ្នា>>គេមិនមែនជាប្រភេទមនុស្សជួបអ្នកណាស្រឡាញ់អ្នកនោះទេបើគេចង់មែននោះខ្វះអីពួកស្រីៗមកចោមរោមគេនោះតែគេដឹងថាវាជាអំណាចទឹកលុយទើបគេរអើមមិនយកខ្លួនបៀតបានត្រឹមលេងសើចម្ដងម្កាលប៉ុណ្ណោះ។

<<យើងក៏ចង់ដឹងដែរថាថេយ៍គេជ្រើសអ្នកណា>>លោកចននិយាយទាំងជឿជាក់គាត់មិនខ្លាចក្នុងការភ្នាល់ទេតែអ្វីដែលគាត់ខ្លាចនោះគឺជុងហ្គុកគេលេងផ្លូវកាត់ដូចដែលគេនិយាយគាត់ដឹងចរិកកូនប្រុសគាត់ច្បាស់ណាស់តាំងពីតូចដល់ធំជុងហ្គុកមិនដែលចុះញ៉មនិងរឿងអ្វីទេ នេះហើយជារឿងដែលគាត់ព្រួយបារម្ភបំផុត។

<<ប៉ាប្រាកដចិត្តហើយហេ៎សដែលចង់ធ្វើបែបនេះដាក់ខ្ញុំ>>

<<យើងនិងធ្វើឲឯងដឹងថាភាពមានះរបស់ឯងមិនអាចធ្វើអីយើងបានទេវាមានតែធ្វើឲខ្លួនឯងលំបាកទៅថ្ងៃក្រោយប៉ុណ្ណោះ>>

<<ប៉ាចង់ធ្វើអីក៏ធ្វើចុះតែកុំយកគុណបុណ្យរបស់លោកប៉ាទៅចងជើងគេទុកប៉ាក៏ដឹងថាខ្ញុំមិនត្រឹមតែពាលទេថែមទាំងតិរៈច្ឆានទៀតឲតែប៉ាបង្ខំខ្ញុំ>>ជុងហ្គុកគេដឹងថាប៉ាគេពិតជាមាន
អទិភាពចំពោះថេយ៍តែគេមិនចង់ឲគាត់ប្រើគុណបុណ្យរបស់គាត់ទៅគ្របលើអ្នកណាម្នាក់ទេបើគិតថាចង់ជួយគេហើយមិនត្រូវចង់បានការតបគុណដោយរបៀបនេះទេ

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now