ភាគទី54:ចៅហ្វាយលទ្ធិផលចេញមកហើយ!

1.6K 89 7
                                    

<<តែបើព្រះមិននៅខាងបងទេ!ថ្ងៃនេះអាចជាថ្ងៃចុងក្រោយហើយដែលអូនអាចឃើញមុខបងហើយវាក៏ប្រហែលជាយប់ចុងក្រោយដែលបងមានក្ដីសុខបំផុតដូចគ្នាព្រោះបន្ទាប់ពីវេលានេះបងប្រហែលជាមិនអាចមានក្ដីសុខទៀតឡើយ>>បើគ្រប់យ៉ាងវាមិនសមបំណងគេក៏នឹងព្រមទទួលស្គាល់គ្រប់យ៉ាងទោះបីជាដឹងថាមិនងាយស្រួលក៏ដោយគេនឹងព្យាយាមឲបានចាត់ទុកថាគេមានកម្មទៅចុះគេនឹងទៅឲឆ្ងាយតាមដែលអាចធ្វើបានហើយគ្រប់យ៉ាងវានឹងបញ្ចប់ដោយភាពសោកសៅសម្រាប់គេពេញមួយជីវិតនេះ។

+ព្រឹកថ្ងៃថ្មី

ថ្ងៃថ្មីឈានមកដល់គ្រប់គ្នាចាត់ទុកថាវាជារឿងធម្មតាព្រោះវាជាដំណើរការនៃរង្វិលរបស់ផែនដីតែអ្វីដែលមិនធម្មតានោះគឺជុងហ្គុកងើបតាំងពីព្រលឹមដើម្បីយកខោអាវថេយ៍ដាក់បោកក្នុងម៉ាស៊ីនព្រមទាំងហាលបានយ៉ាងស្អាតមុនពេលចេញទៅក្រៅ។ងើបធ្វើការតាំងពីព្រឹកបែបនេះមិនមែនខុសប្រក្រតីអីទេគឺមកពីគេគេងមិនលក់បន់ឲតែភ្លឺអាលនឹងបានទៅធ្វើរឿងខ្លះឲជ្រះស្រឡះក្នុងចិត្តតែក៏ប្រទះឃើញខោអាវកូនដង្កូវនៅពេញកន្រ្តកទើបយកមកបោកឲព្រោះឃើញថាមួយរយៈនេះគេមិនមានកម្លាំងកំហែងទេតែឡើងសាច់សម្បើមណាស់។

ជុងហ្គុកចេញពីភូមិគ្រឹះចនដើម្បីត្រឡប់ទៅខុនដូររបស់គេព្រោះជេយ៍ស្នាក់នៅទៅនោះ។ជិះឡានតាមផ្លូវបណ្ដើរក្នុងចិត្តគិតដល់ថេយ៍បណ្ដើរខ្លាចតែក្រោកមកមិនឃើញគេនិងគិតថាគេទុកចោលមិនខ្វល់ជាក់ជាមិនខានទោះរាល់ដងថេយ៍មិនដែលនិយាយតែគេអាចមើលដឹងថាថេយ៍មានអារម្មណ៍បែបណា។

ក្នុងចិត្តគេពេលនេះមានតែពាក្យថាអន្ទះសារនឹងភ័យខ្លាចតែប៉ុណ្ណោះព្រោះសល់ពេលតែបួនថ្ងៃទៀតប៉ុណ្ណោះថេយ៍រៀបការហើយ បើមិនប្រញាប់រកការពិតឲឃើញទេថេយ៍ប្រាកដជាបានទៅលើអ្នកផ្សេងជាមិនខាន។

<<ងឺត~~~>>សំឡេងចាប់ហ្រ្វាំងបន្លឺឡើង។
រាងក្រាស់មាំក្រអាញស្មាបើកទូលាយយ៉ាងហំហួនតែគេហាក់មិនបាននៅរៀបរឹកពាឲទាក់ទាញឡូយសង្ហារឡើយគ្រាន់តែចុះពីលើឡានភ្លាមគេកញ្ឆក់ខ្លួនវឹងសម្ដៅទៅខុនដូរជាន់លើបង្អស់ដោយជិះជណ្ដើរយន្ដដ៏ប្រណិត។
ឡើងមកដល់បន្ទប់ជុងហ្គុកធ្វើការវាយលេខ
កូដបញ្ជូលយ៉ាងរហ័សរហួនដើម្បីបានជួបនឹងជេយ៍។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]حيث تعيش القصص. اكتشف الآن