ភាគទី30:ប៉ាក៏មិនធម្មតាដែរ!!

1.6K 91 2
                                    

<<ប៉ាធ្វើដើម្បីឯងតែប៉ុណ្ណោះថេយ៍សង្ឃឹមថាឯងនិងមិនជំទាស់និងបំណងរបស់ប៉ាទេ>>លោកចនពោលតិចៗម្នាក់ឯងបន្ទាប់ពីសុងហ៊ីវចេញផុត។

ឡានមួយគ្រឿងបានមកឈប់និងមុខភូមិគ្រឹះដោយក្នុងនោះមានថេយ៍និងហូសុកផងដែរ

<<អរគុណបងប្រុសហើយដែលបានកំដរខ្ញុំដើរលេងនៅមានជូនមកផ្ទះទៀត>>

<<មិនអីទេមានការអីឫមួយក៏ចង់ដើរលេងទៀតកុំភ្លេចខលមកបងណាបងទំនេរ24ម៉ោងសម្រាប់ថយ៍>>

<<អា៎ អា៎ បានហើយឈប់សម្ដីផ្អែមទៅខ្ញុំចូលផ្ទះហើយធ្វើដំណើរដោយសុវត្ថភាពណាបងប្រុស>>

<<បាទ !ថេយ៍ចូលផ្ទះសិនទៅ>>ហូសុកនិយាយទាំងញញឹមឈរមើលថេយ៍ពីចម្ងាយរហូតដល់ថេយ៍ចូលដល់ក្នុងផ្ទះ។សកម្មភាពទាំងនេះត្រូវបានមើលឃើញដោយលោកចនដែលឈរមើលមកពីលើផ្ទះតាមបង្អួចគាត់ឈរមើលដោយស្ងៀមស្ងាត់មិនបង្ហាញឲឃើញពីអារម្មណ៍គាត់បន្តិចសោះ។

ថេយ៍ចូលមកដល់ក្នុងបន្ទប់ក៏ឮសំឡេងកោះទ្វារ
តុ តុ [សំឡេងគោះទ្វារ]

<<មានការអីបងឫបងជី>>

<<លោកម្ចាស់ឲហៅអ្នកប្រុសទៅជួបនៅបន្ទប់ធ្វើការ ចាស៎>>

<<បាទបងបន្តិចទៀតខ្ញុំនិងទៅ>>

+បន្ទប់ការងារ

ថេយ៍គោះទ្វារតិចៗបន្ទាប់ពីបានទទួលការអនុញ្ញាតិពីលោកចនហើយក៏ចូលមកក្នុងបន្ទប់

<<លោកប៉ាមានរឿងអីសំខាន់ជាមួយថេយ៍មែនទេបានជាឲបងជីទៅតាមដល់បន្ទប់>>

<<គ្មានអីទេកូន! ប៉ាគ្រាន់តែចង់ហៅថេយ៍មកកំដរប៉ាជជែកគ្នាលេងនិងណា៎ ប៉ាយល់ថាពាក់កណ្ដាលជីវិតរបស់ប៉ាបានប្រគល់ពេលវេលាឲការងារច្រើនពេកហើយភ្លេចៗខ្លួនថេយ៍របស់ប៉ាធំល្មមអាចមានគូរស្រករហើយ>>លោកចននិយាយទាំងសោកសៅព្រោះតែគាត់ពិតជាមានអារម្មណ៍ថាសោកស្ដាយដែលមិនបានចំណាយពេលវេលាឲបានច្រើនសម្រាប់គ្រួសារ។

<<តែគ្រប់យ៉ាងដែលប៉ាធ្វើគឺសុទ្ធតែដើម្បីកូននិងបងប្រុសដូចច្នេះហើយប៉ាកុំបន្ទោសខ្លួនឯងអី>>

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now