ភាគទី45+46:តំណក់ឈាម

1.8K 78 3
                                    

#មួយសប្ដាហ៍កន្លងផុតទៅ

ចាប់តាំងពីថ្ងៃដែលថេយ៍ចាកចេញពីអាផាតមិនរបស់ជុងហ្គុកនៅអាមេរិកថ្ងៃនោះមកវាមានរយៈពេលមួយសប្ដាហ៍ហើយដែលពួកគេមិនបានជួបមុខគ្នា ការរក្សាគម្លាតមួយនេះវាមិនបានធ្វើឲជុងហ្គុកធូរស្រាលឡើយផ្ទុយទៅវិញគេបែរជាពិបាកក្នុងខ្លួនទៅវិញប្រៀបដូចជាមនុស្សខ្វះវីតាមីនយ៉ាងអញ្ចឹង។

គេតែងតែគិតគុណគូរគណនាថ្ងៃរៀបការរបស់ថេយ៍ដែលជិតមកដល់ ថ្ងៃខ្លះក៏យល់សប្តិអាក្រក់ឃើញថេយ៍អង្គុយយំ ថ្ងៃខ្លះទៀតគេស្រាប់តែនឹកថេយ៍មួយរំពេចប្រៀបដូចមនុស្សខូចសតិអារម្មណ៍យ៉ាងអញ្ចឹង គេឆាប់ឆេវឆាវនិយាយបន្តិចក៏ប៉ះពាល់អារម្មណ៍ធ្វើការងារមិនដឹងម៉ោងសម្រាកឡើយគេមិនអាចហាមអារម្មណ៍ខ្លួនឯងបានទេ ពេលខ្លះគេចង់សួរអ្នកគ្រប់គ្នាដែលធ្លាប់មានស្នេហាថាដូចគ្នាជាមួយគេពេលនេះឬអត់?ឬមានតែគេទេដែលទទួលបានអារម្មណ៍បែបនេះ?

ដោយសារតែអារម្មណ៍មិនល្អផង ស្រ្តេសផងបានធ្វើឲជុងហ្គុកបបួលជីយ៉ុងមកអង្គុយផឹកស្រាកំដរព្រោះនាយជេយ៍ទៅបំពេញការងារថ្មីបាត់ទៅហើយ ការពិតទៅគេស្រឡាញ់ពីរនាក់នេះដូចគ្នាគ្រាន់តែបែកចែកតួនាទីពួកគេខុសគ្នា
ជីយ៉ុងជាមនុស្សឆាប់យល់ដឹងលឿននិងរៀនឆាប់ចេះពីមនុស្សជុំវិញខ្លួនប៉ុន្តែគេមិនសូវមានទំនុកចិត្តជាមួយខ្លួនឯងទេចូលចិត្តស្ងៀមស្ងាត់ គិតវែងឆ្ងាយដូចមនុស្សចាស់ ជាពិសេសគេជាទីប្រឹក្សាដ៏ល្អសម្រាប់ជុងហ្គុកកន្លងមក និងចូលចិត្តព្រួយបារម្ភតាមរយៈទឹកមុខ។
ចំណែកឯគីនជេយ៍គេជាមនុស្សមត់ហ្មត់ច្បាស់លាស់និងការងារ ជាពិសេសគេក៏កាចណាស់ដែរចូលចិត្តលេងសើចបន្តិច តែនៅជាមួយហើយក៏មានអារម្មណ៍ថាកក់ក្ដៅមិនធម្មតាដែរ។

<<ជីយ៉ុង!!>>ផឹកអស់ជាច្រើនកែវជុងហ្គុកក៏ចាប់ផ្ដើមបើកឆាកសន្ទនាមុន

<<បាទចៅហ្វាយ>>

<<ឯងយល់ថាក្ដីស្រឡាញ់អាចកើតមាននៅពេលណាទើបសាកសម?>>

<<គ្មានពាក្យថាសាកសមឬមិនសាកសមទេទានឲតែយើងយល់ថាគ្រប់គ្រាន់វាអាចទៅបានហើយ>>ព្រោះបើជាក្ដីស្រឡាញ់ពិតមែនយើងមិនអាចវាស់វែងតាមរយៈពេលវេលាឬទីកន្លែងបានទេឲតែយល់ថាមានក្ដីស្រឡាញ់ពិតយើងអាចបន្តទៅមុខបានហើយមិនចាំបាច់ពឹងលើសមឬមិនសមនោះទេ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Место, где живут истории. Откройте их для себя