ភាគទី3:មន្តស្នេហ៍.....

2.1K 108 0
                                    

#សកលវិទ្យាល័យ

   សិស្សទាំងអស់ត្រូវបានសម្រាកពីម៉ោងសិក្សា អ្នកខ្លះក៏ទៅរកអីញាំ នៅកង់ទីន អ្នកខ្លះក៏ញាំ ជាមួយមិត្តភក្តិ ក្រោម ដើមឈើ 

ខុសតែថេហ្យុងដែលអង្គុយក្នុង ថ្នាក់របស់គេម្នាក់ឯង គេមិនមានមិត្តភក្តិទេ ដូច្នេះទើបគេមិនចេញទៅក្រៅថ្នាក់ រាល់ពេលដល់ម៉ោងបាយគេតែងតែញាំអាហារដែលខ្លួនបានយកមកពីផ្ទះ។ ក្រោយញាំអីហើយបានមួយសន្ទុះក៏ដល់ម៉ោងចូលរៀនបន្ត គេរៀនដោយយកចិត្តទុកដាក់ និងស្ដាប់គ្រូពន្យល់ដោយផ្ចិតផ្ចង់។

 
       #ពេលល្ងាច

សិស្សទាំងអស់ដល់ម៉ោងត្រូវទៅផ្ទះអស់ហើយ ក៏ ឃើញមាន ទាំងសិស្សប្រុស និង ស្រី ដើរបណ្ដើរគ្នាយ៉ាងហូរហែរ មើលទៅពិតជាគួរឲច្រណែនគេណាស់ ថេហ្យុងដើបណ្ដើរគិតបណ្ដើរ ធ្វើឲគេនឹកដល់អតីតកាលរបស់គេ កាលគ្រាមួយនោះគេក៏ធ្លាប់មានមនុស្សម្នាក់ល្អនិងគេដែរ តែក្រោយមក គេក៏ចាកចេញទៅបាត់ ទើបមកដល់ពេលនេះហើយគេនៅតែឯការដដែល គ្មាននរណាម្នាក់អាចយល់នោះទេ។
តាំងតែពីតូចដល់ធំមកគឺមានតែលោក ចន ម្នាក់គត់ដែលស្រឡាញ់ថ្នាក់ថ្នមគេ គេមិនហ៊ានស្រមៃទេ ថាបើគ្មានគាត់តើជីវិតគេនិងទៅជាយ៉ាងណា។

 
     កំពុងតែដើរបណ្ដើរគិតបណ្ដើរក៏ដើរដល់ចំណតឡានក្រុងបាត់ទៅហើយ ព្រោះតែប៉ាមានធុរៈប៉ុន្មានថ្ងៃនៅក្រៅប្រទេសទើប ប្រាប់ខ្លួនឲទាក់ទងទៅជុងហ្គុក ឲមកទទួលតែដូចដឹង ស្រាប់ហើយថាគេគ្មានសូម្បីតែលេខទូរស័ព្ទរបស់ជុងហ្គុក ដូចច្នេះហើយមានតែពឹងលើឡានក្រុងប៉ុណ្ណោះ។

  #ភូមិគ្រះ ចន

ថេហ្យុងដើរអូស ទ្រនាប់ជើងប៉ាតាពណ៌ស ចូលមកភូមិគ្រិះមកដល់មុខរបងក៏ឃើញមានឡានចម្លែកមួយគ្រឿងតែខ្លួនមិនបានចាប់អារម្មណ៍  ចូលមកដល់ក្នុងផ្ទះ ក៏ឡើងទៅក្នុងបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់អាលនិងបានជួយរៀបចំអាហារម៉ែដោះ។

ចុះមកដល់ខាងក្រោមក៏ប្រទះភ្នែកនឹងបងប្រុស និង មនុស្សប្រុសប៉ុន្មាននាក់អង្គុយក្នុងបន្ទប់ទទួលភ្ញៀវឃើញដូចនេះខ្លួនក៏ធ្វើជាដើរទៅផ្ទះបាយធម្មតាដោយមិនចាប់អារម្មណ៍ពីក្រសែភ្នែកប៉ុន្មានគូរដែលសម្លឹងមកកាន់ខ្លួនឡើយ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now