ភាគទី39:អសមត្ថភាព!!

1.5K 87 2
                                    


<<ត្រឡប់ទៅវិញជាមួយយើងសល់ប៉ុន្មាននាក់នៅចាត់ការទីនេះឲស្អាត>>ជុងហ្គុកចូលឡានទាំងម៉ូវចិត្តនិងប៉ារបស់គេ បើពង្រាត់ធម្មតាវាមិនសូវអីទេតែនេះពង្រាត់ប្រពន្ធគេឲទៅជួបប្រុសផ្សេងអ្នកណាមិនខឹង?បើស្មើរនេះម៉ាក់គេនៅគេនឹងនាំម៉ាក់គេទៅជួបសង្សារចាស់គាត់ចង់ដឹងថាប៉ាគេធ្វើមុខយ៉ាងមិច?។

<<ទៅដល់និងដឹងគ្នាមិនខាន>>គេស្បថទាំងម៉ួម៉ៅខឹងផងភ័យផងណារឿងអាចង្រៃនោះវាដណ្ដើមប្រពន្ធគេនៅមានរឿងលោកប៉ាគម្រាមទៀតគេឆ្កួតស្លាប់មិនខានទេឲតែម៉ាកៗនេះនោះ។

ជុងហ្គុកត្រូវប្រញាប់ចេញដំណើរឲបានលឿនបំផុតនិងសើបរកកន្លែងដែលថេយ៍ត្រូវស្នាក់នៅនិងអាលគេបានតាមដានគ្រប់សកម្មភាពរបស់ថេយ៍ម្យ៉ាងទៀតគេមិនសូវមានពេលច្រើនសម្រាប់ស្នាក់នៅអាមេរិកទេគេត្រូវប្រញាប់ទៅប្រទេសរុស្សីចាត់ការជាមួយនិងបន្លាក្នុងភ្នែកតែពេលនេះត្រូវចាត់ការបន្លាក្នុងទ្រូងសិន។

+នៅលើយន្តហោះ

<<អាជេយ៍!!>>

<<បាទចៅហ្វាយ>>

<<ឯងថាទៅមើលជាធម្មតានៅជាមួយគ្នាប៉ុន្មានដងទើបអាចមានកូន>>ជុងហ្គុកចាល់តម្រឹះដែលខ្លួនមិនអាចស្រាយចម្ងល់ឲខ្លួនឯងបានក៏សួរទៅជេយ៍ព្រោះឮថាវារៀនពូកែខាងជីវៈវិទ្យា។

<<នៅជាមួយគ្នាមិនអាចមានកូនទេ ទាល់តែមានសម្ព័ន្ធភាពរាងកាយទើបអាចមានចៅហ្វាយ>>

<<ឯងនិយាយចេញមកគិតថាយើងជាមនុស្សល្ងីល្ងើមែនទេ?>>នៅជាមួយគ្នាគឺមានន័យថាខ្លួនតែមួយជាមួយគ្នាហើយ ឬមួយន័យរបស់វាចង់ថាគេល្ងង់ដប់គត់មិនដឹងអី។

<<មិនមែនចឹងទេចៅហ្វាយ!ជាធម្មតាមួយដងពីរដងក៏អាចមានហើយទានខ្លាចក្រែងតែមេជីវិតអ្នកខ្លះអន់បើអន់ទោះជាដប់ដងក៏មិនអាចមានដែរទាន>>គេដឹងថាចៅហ្វាយប្រាកដជាមានរឿងអីហើយបានជាសួរសំនួរគេបែបនេះឆ្លៀតឱកាសនេះញ៉ោះជុងហ្គុកម្ដងចុះ

<<ឯងមើលមកយើងមក!សុំជាមនុស្សអសម្ថភាពទេ?>>សំឡេងមិនពេញចិត្តបានបន្លឺឡើងយ៉ាងខ្លាំងៗសួរទៅកាន់ជេយ៍ ចោទប្រកាន់គេរឿងផ្សេងបានតែចោទថាគេអសម្ថភាពគេសុំមិនទទួលយកទេដាក់ម្ដងៗកូនដង្កូវគេស្លើរភ្នែករកតែដង្ហើមចង្រឹតមកថាគេអសម្ថភាពសមទេ?

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now