ភាគទី52:លះបង់ឬ?

1.6K 80 3
                                    


#ភូមិគ្រឹះចន(យប់)

បន្ទាប់ពីសំណេះសំណាលជាមួយយ៉ុនហ្គីអស់មួយកំណាត់ថ្ងៃមកជុងហ្គុកក៏ត្រឡប់មកភូមិគ្រឹះវិញដូចធម្មតា។គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមលោកចនក៏ដើរមកស្កាត់មុខគេភ្លាមព្រោះគាត់ទាយដឹងមុនថាជុងហ្គុកប្រាកដជាទៅបន្ទប់ថេយ៍ជាក់ជាមិនខាន។

<<លោកប៉ាមានអីចង់និយាយក៏និយាយមក!>>ជុងហ្គុកងើបមុខឡើងព្រមទាំងពើងទ្រូងនិយាយដោយភាពក្លាហាន។

<<ប៉ាចង់ឲឯងបញ្ឈប់រឿងគ្រប់យ៉ាងដែលឯងកុំពុងធ្វើ>>

<<វាមិនមែនជារឿងដែលប៉ាគួរប្រាប់ខ្ញុំទេ!>>

<<ហេតុអី?ឯងទទួលយកមិនបានហេ៎ស?ទទួលស្គាល់ការពិតទៅថាឯងកុំពុងតែធ្វើខ្លួនជាជនទីបីហើយជុងហ្គុក>>

<<លោកប៉ាប្រាកដចិត្តម្លេះថាខ្ញុំជាជនទីបី!ការពិតជាវាទេដែលមកក្រោយខ្ញុំនោះ>>ជុងហ្គុកចង់សម្ដៅលើអាន់ដ្រេយ៍ដែលមកដណ្ដើមគ្រប់យ៉ាងពីគេ។

<<គេជិតរៀបការនឹងគ្នាហើយឯងនៅធ្វើជាឆ្អឹងទទឹងកគេដល់ណាទៀត?>>

<<គ្រប់យ៉ាងក្លាយជាបែបនេះព្រោះតែលោកប៉ា!ដោយសារតែចង់ឈ្នះខ្ញុំលោកប៉ាក៏ដឹងហើយថាទំនាក់ទំនងរវាងខ្ញុំនឹងថេយ៍វាទៅហួសពាក្យថាបងប្អូនហើយតែប៉ានៅតែចង់ឲគេរៀបការ>>ជុងហ្គុកចាប់ផ្ដើមតឹងសរសៃកនិយាយមិនត្រូវគ្នាក្រោយពេលលោកចនព្យាយាមនិយាយបំបាក់ស្មារតីគេ។

<<ឯងទេដែលមកក្រោយគេនោះ!ជាឯងទេចនជុងហ្គុកការពិតទៅថេយ៍នឹងអាន់ដ្រេយ៍គេផ្ដិតអនុស្សាវរីយ៍ជាមួយគ្នាតាំងពីតូចមកហើយ តាំងពីឯងនៅស្អប់ខ្ពើមគេមកម្លេះវាដល់ពេលហើយដែលឯងត្រូវទទួលស្គាល់ការពិតនោះ>>លោកចនមិនឲចាញ់ដាក់មួយប្រយោគឲជុងហ្គុកចាប់ផ្ដើមស្ពឹកមុខ គាត់ក៏ទើបតែដឹងក្រោយពេលដែលអាន់ដ្រេយ៍បានរៀបរាប់រឿងក្នុងចិត្តឲគាត់បានស្ដាប់ដែរធ្វើឲគាត់កាន់តែទុកចិត្តគេនិងចង់ឲថេយ៍រៀបការជាមួយ តែគេសុំឲគាត់លាក់សិនព្រោះគេតាំងចិត្តថានឹងប្រាប់ថេយ៍ក្រោយពេលរៀបការរួច។

<<ខ្ញុំមិនខ្វល់អ្វីទាំងអស់សំខាន់គេជារបស់ខ្ញុំហើយបើប៉ាមិនចង់ឃើញវិនាសកម្មកើតឡើងទេប៉ាបញ្ឈប់គំនិតចង់ដណ្ដើមគេចេញពីខ្ញុំទៅព្រោះខ្ញុំអាចនឹងធ្វើគ្រប់យ៉ាងឲតែបានគេ>>ពេលនេះជុងហ្គុកលែងមានមនសិកាក្នុងខ្លួនហើយគេនឹងដើរតាមគំនិតអាត្មានិយមរបស់គេដោយមិនខ្វល់ពីអ្នកណាទាំងអស់។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now