ភាគទី9:ប្អូនឯងក៏ដូចប្អូនយើង..

1.9K 97 3
                                    

         

រៀបនិងចេញទៅហើយស្រាប់តែ
<<សួរស្ដីក្មេងតូចទៅរៀនឫ>>ហូសុក មិនដឹងជាមកតាំងពីពេលណាស្រែកសួរដល់ថ្នាក់គេភ្ញាក់អស់រលីង

<< អរ ប..បាត បងប្រុស តែថាបងមករកបងប្រុសរឺ
មិនដឹងថាគាត់ភ្ញាក់ហើយរឺនៅទេ>>ថេហ្យុង ហេតុតែជាមនុស្សវិញ្ញាណតិច តែក៏ប្រឹងឆ្លើយទាំងរដាក់រដុប

<<មិនអីទេបងមិនបានមានការអ្វីទេគ្រាន់តែចង់មកលេងនឹងណា តែថាបើមិនយល់ទាស់ទេចាំបងជូនទៅសាលារៀនក៏បានដែរ>>

<<មិនរំខានបងប្រុសទេ អរគុណហើយ>>ថេយ៍តបយ៉ាងគួរសមទោះដឹងថាមិនគួរបដិសេធក៏ដោយតែដោយសារតែពាក្យថាក្រែងចិត្តទើបបដិសេធបែបនេះ

<<ហៅបងថាបងប្រុសតែប្រើពាក្យថារំខាន ហឺយ អន់ចិត្តដល់>>

<<មិនមែនចឹងទេ បងប្រុសយល់ច្រលំហើយ>>ថេយ៍ប្រកែកទាំងគ្រវីក្បាលផងគ្រវីដៃផងខ្លាចអ្នកខាងនោះយល់ច្រលំមកលើខ្លួន

<<បើមិនមែនចឹង បែបណាវិញរឺថេយ៍មិនចូលចិត្តបងទេ>>ហូសុកឃើញកូនដង្កូវតូចរបស់ជុងហ្គុកភ័យក៏ប្រឹងនិយាយឲអាល្អិតកាន់តែភ័យថែមទៀត

<<អឺ.. អឺ គឺ ថាមិន........

<<ឯងគ្មានការងារធ្វើទេហេ៎សបានជាមកដល់ផ្ទះយើងទាំងព្រលឹមអុលបែបនេះ រឺ ប្ដូរអាជីពធ្វើជាអ្នករត់ឡានហើយ>>ថេហ្យុងនិយាយមិនទាន់ទាំងចប់ផងជុហ្គុកតបជំនួសថេយ៍
មិនដឹងជាគេស្ដាប់ឮតាំងពីពេលណា
ចំណែកឯថេយ៍បានត្រឹមឈរនៅកណ្ដាលរាងក្រាស់ទាំងពីរនិយាយគ្នា

<<គ្មានទេយើងមកមើលឯងនិងណាថាក្រោករួចរឺអត់ខ្លាចក្រែងយប់មិញដាក់ជ្រុលក្រោកមិនរួច>>ហូសុកដោះសារទាំងមិនទាក់មាត់
ឃើញជុងហ្គុកមិនមាត់តបហូសុកថេយ៍ក៏និយាយ

<<ខ្ញុំលាអ្នកទាំងពីរទៅសាលារៀនសិនហើយខ្លាចក្រែងទៅមិនទាន់>> បើនៅឈរស្ដាប់មុនដឹងជាពេលណាចប់ទេ ទើបថេយ៍និយាយលាទៅទាំងគួរសមតែ
<<មោះបងជូនទៅ>>ហូសុកមិនដឹងជាកើតថីក៏ស្រាប់តែចាប់ដែអាល្អិតដើរសម្ដៅទៅឡានខ្លួនបាត់ជាហេតុធ្វើឲថេយ៍ត្រៀមខ្លួនសឹងតែមិនទាន់និយាយមិនចេញ។
ចំណែកឯជុងហ្គុកស្រាប់តែក្រហមស្លឹកត្រចៀកយកតែម្ដង

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now