ភាគទី4:បងប្រុស...

2K 98 0
                                    


  
ក្រោយពីជជែកលេងជាមួយជុងហ្គុកហើយពួកគេទាំងពីរក៏លាជុងហ្គុកត្រឡប់ទៅវិញ

<<យើងគិតលាសិនហើយ>>យ៉ុនហ្គី

<<ចាំបន្តិចទៀតទៅហី យើងមិនទាន់ចង់ទៅទេ>>ហូសុកនិយាយទាំងមិនអស់ចិត្ត ចំណែកឯភ្នែកចេះតែដៀងមើលទៅមាត់ទ្វារហូត

<<បើឯងមិនទៅយើងទៅមុនហើយ>>

<<ចាំបន្តិចសិនទៅ ណា យើងមិនងាយបានមកលេងផ្ទះអាជុងទេ>>

  <<បើពួកឯងនៅលេងបន្តទៀតក៏នៅទៅយើងឡើងទៅបន្ទប់ហើយ>>ស្មានតែគេមិនដឹងចរិកវាមែនទេ ក្នងចិត្តគ្មានចង់នៅលេងផ្ទះគេអីទេ គឺចាំមើលមុខប្អូនគេច្រើនជាង

និយាយចប់ក៏លើងទៅលើបន្ទប់បាត់ទុកឲយ៉ុនហ្គី និង ហូសុកមើលមុខគ្នា

<<ឯងចង់នៅបន្តទៀតក៏នៅចុះយើងទៅមុនហើយ>> 

<<ទៅក៏ទៅដែរ ហឹ ចាំមើលពេលបបួលយើងទៅរកអូនៗវា ណាយើងនឹងធ្វើឲដឹងម្ដង>>ម៉ាត់ថាទៅតែភ្នែកក្រឡាប់ក្រឡើត អើតរកមនុស្សមិនឈប់រអ៊ូរផងអីផងចិត្តគេមិនចង់ទៅបង្ខំៗ

ឡានចេញទៅផុតមុខរបងជុងហ្គុកក៏បើកវៀងនោនមើលឡានដែលបើកចេញទៅទាំងគ្រវីក្បាលហួសចិត្តជាខ្លាំង។

    #ពេលយប់

ថេយ៍រៀបចំប្ដូរកម្រាលពូកថ្មីព្រោះនេះជាទម្លាប់របស់គេ រាល់មួយអាទិត្យម្ដងគេតែងប្ដូរវាជានិច្ចដើម្បីឲអារម្មណ៍គេស្រស់ស្រាយម្យ៉ាងគេចង់ឲវាមានផាសុកភាពពេលគេគេង។
   
ក្រោយរៀបចំប្ដូរកម្រាលពូករួចគេក៏ទាញកន្សែងចូលបន្ទប់ទឹក។រៀបនិងចូលក៏ឃើញខ្លួនឯងនៅក្នុងកញ្ចក់ គេមើលខ្លួនឯងនៅក្នុងកញ្ចក់ដោយយកចិត្តទុកដាក់ គេឆ្ងល់ខ្លួនឯងថាមិចក៏ញាំបាយច្រើនហើយនៅតែមិនមានមាឌធំ ក្រែងលោកប៉ាធ្លាប់ប្រាប់ថា ពេលញាំបាយច្រើននិងមានមាឌធំហើយរឹងមាំនោះអី។ថេហ្យុងឈរគិតតែម្នាក់ឯង បន្តិចក្រោយមកក៏ប្ដូរការគិតមកងូតទឹកអាលនិងបានចូលគេង។

គ្រូកៗ គ្រូក ៗ >>

<<ហឺយ ចំមែនហើយ មកឃ្លានអីស្មានេះ>>កំពុងដេកអានសៀវភៅសុខៗក៏ឃ្លានឫមកពីល្ងាចញាំបាយបានតិចពេក
ថេយ៍ចុះមកលបដូចជាចោរព្រោះខ្លាចជួបនិងបងប្រុសព្រោះគាត់មិនងាយចូលគេងទេបើតាមគេចាំមិនខុស

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Tahanan ng mga kuwento. Tumuklas ngayon