ភាគទី57:ខ្ញុំមានរឿងចង់ប្រាប់បង!!

1.7K 83 8
                                    

<<ទីបំផុតឯងយល់ពីក្ដីស្រឡាញ់ហើយ!>>ស្របពេលដែលជុងហ្គុកចាកចេញទៅបាត់លោកចនស្រាប់តែពោលពាក្យមួយឃ្លាយ៉ាងខ្លីមុននឹងស្រក់ទឹកភ្នែកមួយដំណក់ចុះមកដោយមិនបានព្រៀងទុក វាជាដំណក់ទឹកភ្នែកដែលបង្កប់ទៅដោយអារម្មណ៍ជាច្រើនដែលមិនអាចបរិយាយបាន។

ចុងក្រោយគាត់ក៏ប្រាកដចិត្តថាក្ដីស្រឡាញ់គឺជាការលះបង់ ដូចជាជុងហ្គុកពេលនេះអញ្ចឹងទោះបីជាការចាកចេញរបស់គេធ្វើដោយបង្ខំចិត្តក៏ដោយតែវាបានបញ្ជាក់ថាគេគឺពិតជាស្រឡាញ់ថេយ៍កម្រិតណាព្រោះតែពាក្យថាស្រឡាញ់ទើបជ្រើសចាកចេញ ព្រោះតែស្រឡាញ់ទើបមិនហ៊ានរំខាន គ្រប់យ៉ាងតែងតែចង់ឲមនុស្សដែលខ្លួនស្រឡាញ់បានល្អមិនថាស្ថិតនៅចំណុចណាក៏ដោយសុំត្រឹមឲគេមានមនុស្សល្អនៅជាមួយទោះមិនបានថ្នាក់ថ្នមដោយផ្ទាល់ក៏ដោយ។

ចំណែកឯជុងហ្គុកវិញបន្ទាប់ពីចេញពីបន្ទប់លោកចនហើយគេក៏មិនបានទៅណាឆ្ងាយក្រៅពីមុខបន្ទប់ថេយ៍ដែរ។ទោះជានឹកខ្លាំងកម្រិតណា ចង់ជួបខ្លាំងយ៉ាងណាក៏មិនអាចទៅរួចដែរព្រោះតែដឹងថាប្រសិនបើបានឃើញមុខគេហើយខ្លួនប្រាកដជាឈានជើងដើរចេញមិនរួចឡើយទើបជ្រើសរើសការឈរនៅមុខបន្ទប់គេអស់ពេលជាយូរ ជំនួសដោយការចូលទៅក្នុងបន្ទប់ជុងហ្គុកបានត្រឹមពោលពាក្យខ្សឹបៗម្នាក់ឯង!

<<ពេលបងមិននៅថែរខ្លួនផងណា៎!ព្រោះបងអស់តួនាទីហើយ>>គេពិតជាស្ដាយក្រោយនូវពេលវេលាកន្លងទៅដែលមិនបានយកចិត្តទុកដាក់មើលថែរថេយ៍ឲបានល្អជាងនេះ តែសង្ឃឹមថារាប់ចាប់ពីវិនាទីដែលគេចាកចេញថេយ៍អាចនឹងមានសេចក្ដីសុខទៅចុះ។

<<.......>>ស្ងាត់បន្តិចមុននឹងនិយាយបន្ត

<<សង្ឃឹមថាពេលវេលាកន្លងមកដែលយើងបាននៅជាមួយគ្នាធ្វើឲអូនចងចាំបងខ្លះ>>បបូរមាត់ដែលញ័រទទ្រើតខំប្រឹងនិយាយតែគេមិនហ៊ានសម្រក់ទឹកភ្នែកចុះមកឡើយបានត្រឹមខាំបបូរមាត់ទុកជាការឃាត់ឃាំងភាពឈឺផ្សាព្រោះបន្ទាប់ពីនេះគេនឹងលែងបានជួបមុខតូចច្រមិចដែលចូលចិត្តហៅគេថា បងប្រុសទៀតហើយមិនយូរទេគេម្នាក់នោះក៏ប្រហែលជានឹងភ្លេចវត្តមានចន ជុងហ្គុកដូចគ្នា។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now