ភាគទី60:ចាំខ្ញុំមើលថែអ្នកប្រុសថេយ៍ជំនួស

1.7K 82 1
                                    

<<អាពីរនាក់ឯងជូនវាទៅៗបើមិនចឹងទេវាប្រកាច់ដាច់ខ្យល់ស្លាប់មិនខានទេ>>យ៉ុនហ្គីទាស់ភ្នែកពេកក៏លូកមាត់មួយមាត់ទៅព្រោះតែទាស់ភ្នែកនឹងរឹកពារច្រង៉េងច្រង៉ាងរបស់មហាមិត្តពេក។

<<អឺគឺថា-ខ្ញុំថាដូចជាមិនចាំបាច់ទេ>>ជេយ៍ប្រញាប់បដិសេដយ៉ាងលឿនព្រោះដឹងថាចៅហ្វាយគេគ្រាន់តែត្រូវស្រាបញ្ជាប៉ុណ្ណោះបើគាត់មានសតិប្រាកដជាមិនធ្វើដូច្នេះទេ។

<<អើ!យើងមិនដឹងទេស្រេចតែគ្នាឯងទៅ យើងជូនអាសុកទៅសិនហើយ>>ដឹងបំណងល្អរបស់ជេយ៍ដែលមានចំពោះជុងហ្គុកយ៉ុនហ្គីខ្ជិលតវ៉ាច្រើនកក៏គ្រាហូសុកទៅបន្ទប់សម្រាកបាត់ព្រោះមិនហ៊ានបើកបរទាំងមានជាតិស្រវឹងនៅក្នុងខ្លួន។

#Skip

មួយម៉ោងៗតែងតែកន្លងផុតទៅជារឿយៗរហូតធ្វើឲគ្រប់គ្នាស្មានមិនដល់ថាពេលវេលាគឺតែងតែនៅប្រកៀកនិងខ្លួនយើងជានិច្ចគ្រាន់តែពេលខ្លះយើងមិនបានយកចិត្តទុកដាក់ប្រើវាឲបានល្អតែប៉ុណ្ណោះ។វាកន្លងទៅអស់រយៈពេលជាច្រើនថ្ងៃហើយដែលជុងហ្គុកមិនបានត្រឡប់ទៅភូមិគ្រឹះពោលចាប់តាំងតែពីថ្ងៃដែលគេបានសន្យាថានឹងព្យាយាមកាត់ចិត្តពីថេយ៍មកម្លេះ។ធ្មេចបើកៗថ្ងៃស្អែកនេះគឺជាថ្ងៃមង្គលការរបស់ថេយ៍ទៅហើយវាពិតជាលឿនខ្លាំងណាស់ ខ្លាំងដល់ថ្នាក់អ្នកដែលត្រូវរងចាំមើលមង្គលការរបស់មនុស្សដែលខ្លួនស្រឡាញ់មិនបានសុខចិត្តចាកចេញមុនថ្ងៃកំណត់ព្រោះតែមិនចង់ឃើញអ្វីដែលធ្វើឲខ្លួនរំជួលចិត្ត។

ថ្ងៃនេះជុងហ្គុករៀបចំខ្លួនរួចរាល់សម្រាប់ការហោះហើរទៅកាន់ប្រទេសក្រិចនាពេលប៉ុន្មានម៉ោងទៀតនេះ តែការហោះហើររបស់គេលើកនេះវាខុសពីលើកណាទាំងអស់អាចថាវាជាព្រឹត្តការណ៍កម្រដែលគេប្រទះឃើញទាយាទច្បងរបស់លោកចនធ្វើការហោះហើរដោយមិនប្រើយន្តហោះផ្ទាល់ខ្លួនព្រោះគេតែងសង្គេតឃើញថាគ្រប់ការហោះហើរទាំងអស់របស់គ្រួសារនេះមិនដែលជិះយន្តហោះសារធារណៈឡើយ។

+ម៉ោង11ព្រឹក
វេលាដែលគេមិនចង់ឃ្លាតក៏បានឈានមកដល់តែទោះជាបែបនេះក៏ដោយក៏គេនៅតែសម្រេចចិត្តថាចាកចេញព្រោះវាអាចជាការសម្រេចចិត្តដ៏ប្រសើរសម្រាប់ក្ដីសុខនឹងសុភមង្គលរបស់មនុស្សម្នាក់ ដើម្បីឲមនុស្សម្នាក់នោះមានអនាគតល្អនឹងមានសេចក្ដីសុខគេសុខចិត្តលះបង់បំណងប្រាថ្នារបស់ខ្លួនឲសាបសូន្យទៅតាមខ្យល់ព្រោះតែចង់ដូរយកក្ដីសុខជូនមនុស្សម្នាក់នោះ ហើយម្នាក់នោះប្រហែលមានតែចន ថេហ្យុងតែម្នាក់ប៉ុណ្ណោះ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now