ភាគទី24+25:ឈឺ...!!

1.9K 81 6
                                    

  ក្រោយពីធ្វើដំណើរយូរគួរសមក៏បានមកដល់សណ្ឋាគារជាស្ថាពរឃើញថាគ្រាន់តែចុះពីលើឡានភ្លាមមានភ្ញៀវមកស្វាគមន៍ជាច្រើនភាគច្រើនសុទ្ធតែជាអ្នកស្គាល់គ្នាក្នុងនោះក៏មានលោកចន អ្នកស្រីឡានី លោកវីលៀម និងអ្នករួមមូលនិធិផ្សេងទៀត

<<សួរស្ដីលោក មីន អ្នកស្រីសារ៉ា មកដល់ហើយហេ៎សចុះឯណាក្មេងៗនោះ>>អ្នកស្រីឡានី

<<ចាស៎សួរស្ដី ហីយ៉ា!អ្នកស្រីឡានីនេះមិនចេះចាស់មែននៅតែស្រស់ស្អាតដូចក្រមុំ និយាយចឹងក្មេងគេចូលមកហើយអម្បិញមិញតែមិនដឹងជាទៅដល់ណាទេ ចុះឯណាក្មួយអាន់>>អ្នកស្រីសារ៉ា រាក់ទាក់គ្នាយ៉ាងរីករាយព្រោះតែធ្លាប់ចូលរួមកម្មវិធីសង្គមជាមួយគ្នាជាញឹកញាប់ម្យ៉ាងទៀតគាត់ទាំងពីរចុះសម្រុងគ្នាល្អណាស់ជាពិសេសចំណង់ចំណូលចិត្តដូចគ្នាទៀត។

<<កូនអាន់នៅទទួលរាក់ទាក់ជាមួយនិងលោកចៅហ្វាយខេត្តនិងណា៎បន្តិចទៀតគេមកដល់ហើយតោះចូលទៅក្នុងនិងបានជួបក្មេងណែនាំឲគេស្គាល់គ្នា>>អ្នកស្រីឡានី
និយាយចប់ក៏ដឹកដៃគ្នាចូលទៅក្នុងជួបជុំសុំណេះសំណាលគ្នាតាមបែបមនុស្សដែលចូលដល់វ័យចំណាស់អ្នកខ្លះក៏អួតសរសើរពីកូន អ្នកខ្លះក៏បង្អាប់គ្នាលរឿងកាលពីនៅរៀន។

ងាកមកមើលជុងហ្គុកឯនេះវិញកំពុងតែដើរតាមឪពុកក្នុងនាមជាកូនច្បងស្នងដំណែងក្រុមហ៊ុននាពេលអនាគត ដំបូងឡើយលោកចនក៏មិននឹកស្មានថាគេមកដែរនឹកថាខ្យល់មកពីខាងណាបក់គេមកឫគ្រូខាងម្ដាយគេចូលបានជាចេះមកលេចខ្លួននៅសណ្ឋាគារដូចជាខ្មោចគ្មានអ្នកសែនអញ្ជើញ តែក៏ត្រេកអរមិនស្ទើរពេលដែលឃើញកូនប្រុសបង្ហាញខ្លួនព្រោះនៅក្នុងកម្មវិធីគេអួតតែពីកូនប្រុសចំណែកឯគាត់បើកុំតែមានថេយ៍មកជាមួយហើយគ្រប់គ្នាស្ញើញសរសើរពីសម្ថភាពដ៏ពូកែរបស់គេរហូតភ្លេចសួររកកូនច្បងទេមិនចឹងមិនដឹងទៅជាយកមុខទៅទុកនៅឯណាទេ។

គាត់ក៏រអៀសចិត្តដែរ ដែលចិញ្ចឹមជុងហ្គុកមិនបានល្អដូចក្មេងដទៃតែឲធ្វើមិចបើគាត់គ្មានពេលវេលាគ្រប់គ្រាន់ម្យ៉ាងទៀតគាត់ក៏គ្មានភរិយានៅផ្ទះចាំមើលថែប្រដៅកូនដូចគេបានជាជុងហ្គុកមានចរឹកទំនើងពាលបែបនេះគាត់ជឿថាបើគេមានម៉ាក់គេស្ដីប្រដៅគេប្រហែលជាមិនដល់ថ្នាក់នេះទេទោះជាមិនបានល្អណាស់ណាក៏អាចថានិយាយគ្នាស្ដាប់បានដែរ សំណាងហើយដែលថេយ៍មានចរិកល្អពីកំណើតនោះអាចថាគេកាត់ទៅរកម្ដាយឪពុកគេផងក៏ថាបាន ទើបគេមិនរឹងរូសពិបាកប្រដៅដូចជាជុងហ្គុក គាត់ក៏មិនចាំបាច់ហត់មាត់ប្រដៅច្រើនដូចក្មេងដទៃ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now