ភាគទី63:សុខចិត្តចុះនរកឲតែបានអូន!!

2.2K 124 5
                                    


<<មែនហើយមានអីត្រូវខ្លាច ចាំមើលចុះអូននឹងរកប៉ាឲឃើញ>>ឆាងប៊ីន

លោកចនលឺចៅពោលនិយាយអះអាងដូចនេះក៏អស់សំណើចបន្តិចនឹងចរិករបស់គេទាំងពីរនេះបានហៅថាឈាមរត់រកឈាមមែនដូចជុងហ្គុកបេះមិនចេញតែម្ដងមិនថាមុខមាត់សូម្បីតែចរិកក៏ដូចដែរទាស់ថាថេយ៍លត់ដំបានល្អមិនកែកដូចជាជុងហ្គុក។

+ពីរថ្ងៃកន្លងផុតទៅ

ក្នុងភូមិគ្រឹះចនថ្ងៃនេះហាក់បីដូចមានរស្មីបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំហើយ។ថ្ងៃនេះជាខួបកំណើតកូនមាសកូនពេជ្យទាំងពីររបស់ចន ថេហ្យុងទើបមានការរៀបចំតុបតែងភូមគ្រឹះបន្តិចបន្តួចព្រោះមិនបានអញ្ជើញអ្នកដទៃក្រៅពីអ្នកស្គាល់គ្នាជិតដិតឡើយ។

ថេយ៍បានតុបតែងរៀបចំខ្លួនរួចរាល់យ៉ាងស្រស់ស្អាតមុននឹងនាំកូនភ្លោះដ៏គួរស្រឡាញ់ចុះមកខាងក្រោមជួបជុំសាច់ញាតិនឹងអ្នកស្គាល់គ្នា។
ថ្វីត្បិតថាកម្មវិធីនេះជួបជុំតែអ្នកជិតស្និតមែនតឬអ៊ូរអរសម្បើមណាស់ព្រោះថាលោកចនមានញាតិមិត្តច្រើនអ្វីដែលរឹតតែគួរឲចាប់អារម្មណ៍នោះគ្រួសារអតីតស្វាមីរួមទាំងអតីតស្វាមីគេក៏មកចូលរួមដែរ។

<<ថេយ៍!>>

<<អា៎!បងអាន់សួស្ដី>>ថេយ៍រត់ទៅរាក់ទាក់អតីតស្វាមីយ៉ាងរីករាយព្រោះតាំងពីរៀបការរហូតដល់ថ្ងៃប្រកាសចែកផ្លូវគ្នាគេមិនដែលបានជួបមុខអាន់ដ្រេយ៍ផ្ទាល់ឡើយ។

<<នឹកថេយ៍ណាស់សុំអោបមួយបានទេ!>>

<<ហេតុអីមិនបាន ខ្ញុំនឹកបងដូចគ្នា>>ថាចប់ពួកគេទាំងពីរធ្វើការអោបគ្នាយ៉ាងកក់ក្ដៅបង្ហាញពីការនឹករលឹកគ្នាទៅវិញទៅមកមើលហើយអត់ច្រណែនមិនបាន។

<<ចុះឯណាក្មួយបងនោះ?>>អាន់ដ្រេយ៍ទទូចសួររកអាល្អិតពីរនាក់នោះព្រោះតែមិនដែលបានឃើញមុខគេនិយាយតាមត្រង់ចុះតាំងពីដឹងថាថេយ៍មានផ្ទៃពោះរហូតដល់ចែកផ្លូវគ្នាគេក៏គេចទៅនៅបរទេសព្រោះតែធ្វើចិត្តមិនទាន់បានទើបតែប៉ុន្មានឆ្នាំមកនេះជួបមនុស្សថ្មីជាច្រើនទើបធ្វើឲគេចេះពិចារណាយល់ឃើញព្រមទាំងហ៊ានទទួលយកការពិតលែងភ័យខ្លាចរត់គេចដូចមុន។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Место, где живут истории. Откройте их для себя