ភាគទី55:ម៉ាក់កូនហត់ណាស់!!

1.7K 95 15
                                    

<<ចៅហ្វាយលទ្ធផលចេញមកហើយទាន!>>បន្ទាប់ពីអង្គុយរងចាំទូរស័ព្ទអស់រយៈពេលជាង10ម៉ោងកន្លងផុតទៅជុងហ្គុកក៏ទទួលបានការហៅចូលពីជេយ៍។

<<.........>>ជុងហ្គុកមិនតបតែចង្វាក់បេះដូងហាក់ឆ្លើយជំនួស។

<<ចៅហ្វាយ!>>មិនលឺសំឡេងឆ្លើយតបមកកាន់ខ្លួនជេយ៍ក៏លើកទូរស័ព្ទមកមើលតែឃើញថានៅលោតនាទីធម្មតាទើបហៅម្ដងទៀត។

<<លទ្ធិផលយ៉ាងមិចដែរ>>ជុងហ្គុកឆ្លើយតបបន្ទាប់ពីស្ងាត់មួយស្របក់។

<<DNAទាំងពីរគឺដូចគ្នាចៅហ្វាយ>>
<<ក្ដុក>>ពាក្យតែប៉ុន្មានម៉ាត់ដែលចេញពីមាត់ជេយ៍វាបានធ្វើឲបេះដូងរបស់អ្នកកម្លោះធ្លាក់ដល់ដី ជុងហ្គុកគាំងដូចរូបចម្លាក់វាហាក់ដូចជាសុបិន្តអាក្រក់សម្រាប់គេ មិនពិតទេមែនទេ?ហេតុអីគេមិនអាចជឿថាវាជាការពិត?ព្រោះតែគេរំពឹងវាខ្ពស់ពេករឺ?

<<ឯងច្បាស់ហើយរឺថាលទ្ធផលចេញមកបែបនោះ?>>បំពង់កអួលណែនប្រៀបដូចស្លាក់ឆ្អឹងបូករួមទាំងអណ្ដាតមិនចង់ដំណើរការវាបានធ្វើឲសំឡេងរបស់ជុងហ្គុកខុសប្រក្រតី។

<<លទ្ធិផលដែលខ្ញុំទទួលបានគឺបីមន្ទីរពេទ្យហើយចៅហ្វាយ!>>គេក៏មិនចង់ជឿដែរថាលើលោកនេះមានរឿងចៃដន្យជាច្រើនដែលយើងគ្រប់គ្នាគិតមិនដល់នឹងមិនយល់បែបនេះ។

<<ត្រួតពិនិត្យឡើងវិញសរុបលទ្ធិផលរួចចាំយកមកឲយើងមើលដោយផ្ទាល់>>ជុងហ្គុក
<<ដំបូងក៏ខ្ញុំគិតថាមិនច្បាស់ដែរទាន!តែនេះបីមន្ទីរពេទ្យហើយគឺលទ្ធផលដូចគ្នាទាំងអស់>>សំឡេងស្រាលស្ងើករបស់ជេយ៍រឹតតែធ្វើឲជុងហ្គុកហឹងត្រចៀកស្ដាប់អីលេងលឺ។

<<ធ្វើតាមបញ្ជាយើង!>>

<<បាទទាន!លទ្ធផលDNAខ្ញុំផ្ញើរឲចៅហ្វាយហើយ>>មិនហ៊ានបញ្ជេញមតិលើសលួសជេយ៍ក៏ខាំមាត់ធ្វើតាមបញ្ជាទាំងក្នុងចិត្តសែនស្រណោះស្រណោកដល់ចៅហ្វាយរបស់ខ្លួន។

<<តឺត តឺត>>

ក្រោយពីដាក់ទូរស័ព្ទចុះជុងហ្គុកយកដៃជ្រោងសក់ដោយអារម្មណ៍តប់ប្រមល់។
បន្ទាប់ពីជើងទាំងគូរមិនអាចទប់ជំហរខ្លួនជាប់ជុងហ្គុកក៏សម្រេចចិត្តអង្គុយលើកៅអីមុននឹងបើកប្រអប់សារដែលជេយ៍បានផ្ញើរមក។អ្វីដែលគេបានឃើញធ្វើឲដៃទាំងគូរចាប់ផ្ដើមញ័រមុននឹងទឹកថ្លាមួយតំណក់ស្រក់ចុះមកពីប្រឡង់ភ្នែកទាំងគូរដោយមិនដឹងខ្លួន វាអាចជាលើកទីមួយនៅក្នុងឆាកជីវិតរបស់គេហើយដែលមានអារម្មណ៍ថាលែងចង់ប្រាថ្នាអ្វីក្រៅពីសុភមង្គលតែគួរឲសោកស្ដាយដែលបំណងប្រាថ្នាមួយនេះវាបានបរាជ័យបាត់ទៅហើយវាបរាជ័យទាំងដែលគេមិនទាន់នឹងបានកសាងផង។
តើមាននរណាម្នាក់ធ្លាប់ឆ្លងកាត់ទេឆាកជីវិតមួយដែលមិនសមបំណងគ្រប់យ៉ាងខ្វះការលើកទឹកចិត្ត ខ្វះភាពកក់ក្ដៅ ខ្វះក្ដីស្រឡាញ់ ខ្វះការយល់ចិត្តតែនៅតែអាចងើបឈរបានព្រោះតែពាក្យមួយមាត់ថា "ខ្ញុំអាចធ្វើបានទោះជាគ្មានអ្នកណាម្នាក់នៅក្បែរក៏ដោយ"តែមិនយូរប៉ុន្មានស្រាប់តែបានប្រទះនឹងក្ដីសុខមួយដ៏ធំជាក្ដីសុខមួយដែលគិតថានឹងលះបង់គ្រប់យ៉ាងឲតែបានគេមកនៅក្នុងរង្វង់ដៃប៉ុន្តែ...គ្រប់យ៉ាងវាមិនដូចបំណងផ្ទុយទៅវិញបែរជាប្រគល់វិប្បដិសារីឲគេទៅវិញ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now