ភាគទី48+49:ប្រយ័ត្នកូនកាត់តាមអាឆ្កែនេះ

1.9K 90 0
                                    

<<គេរៀបការសប្ដាហ៍ក្រោយនេះហើយ>>ម្ដងនេះទាំងអ្នកនិយាយទាំងអ្នកស្ដាប់គឺខូចចិត្តមិនចាញ់គ្នាឡើយជុងហ្គុកខូចចិត្តរឿងថេយ៍ចំណែកឯជេយ៍ខូចចិត្តរឿងដែលខ្លួនជួយចៅហ្វាយមិនបាន។

<<ចៅហ្វាយ!ចង់ខ្វេះបេះដូងខ្លួនឯងចោលមែនទេ?>>ន័យរបស់គេគឺចង់ឲជុងហ្គុកដណ្ដើមថេយ៍មកវិញ។

<<ព្រោះយើងគ្មានជម្រើស!>>

<<ហេតុអីថាគ្មាន!អ្នកប្រុសថេយ៍ជារបស់ចៅហ្វាយស្រាប់ហើយ>>

<<ហឺយ!!ខ្ញុំមិនគួរឲបណ្ដោយឲចៅហ្វាយនៅក្បែរអាជីយ៉ុងសោះអីឡូវកាត់តាមវាហើយបើចៅហ្វាយនៅតែតាំងចិត្តបុណ្យទៀតប្រពន្ធកូនចៅហ្វាយបានទៅគេហើយ>>

<<ឯងមិនយល់ពីយើងទេ!!>>

<<ខ្ញុំមិនយល់ពីចៅហ្វាយទេក៏មិនដឹងថារឿងវាបែបណាដែរខ្ញុំគ្រាន់តែដឹងថាបន្តិចទៀតចៅហ្វាយនឹងស្ដាយក្រោយដោយសារតែគ្មានភាពក្លាហាន>>ជេយ៍និយាយក៏ត្រូវម្យ៉ាងដែររឿងខ្លះបើយើងមិនសាកល្បងក៏មិនដឹងថាឈ្នះឬក៏ចាញ់ឲពិតប្រាកដដែរ។

<<ឯងចង់ឲយើងធ្វើយ៉ាងម៉េច?>>

<<សារភាពទៅចៅហ្វាយ!សារភាពប្រាប់លោកម្ចាស់ទៅថាចៅហ្វាយស្រឡាញ់អ្នកប្រុសថេយ៍>>

<<ប៉ារបស់យើងដឹងរឿងនេះយូរហើយដឹងតាំងពីថ្ងៃធ្វើមូលនិធិសង្គមម្លេះបែបនេះហើយបានជាគាត់ប្រញាប់រៀបចំពិធីមង្គលការ>>ជុងហ្គុកគេក៏មិនយល់ដែរហេតុអីប៉ារបស់គេដឹងរឿងហើយតែគាត់ធ្វើធម្មតាទៅវិញទើបតែពេលទាស់សម្ដីគ្នានៅថ្ងៃនោះទើបគេដឹងថាការពិតប៉ាគេដឹងរឿងគ្រប់យ៉ាងយូរមកហើយ។

<<បើដូចច្នេះធ្វើឲអង្ករក្លាយជាបាយទៅចៅហ្វាយ!!>>

<<ន័យរបស់ឯងមិនមែនចង់ឲយើង......??>>ជុងហ្គុកសួរបញ្ជាក់ខ្លាចក្រែកគេគិតខុសប៉ុន្តែវាមិនបានខុសពីអ្វីដែលគេគិតឡើយ។

<<បាទទាន!!>>ជេយ៍ញញឹមឆ្លើយតប។

#Skip

+ភូមិគ្រឹះចន

កណ្ដាលអាធ្រាតុស្ងាត់ឆឹងមនុស្សម្នាគេងលក់ក្នុងសុបិនយ៉ាងស្កប់ស្កល់តែភូមិគ្រឹះចននៅតែមានអ្នកយាមកាមយ៉ាងតឹងរឹងល្អិតល្អន់ជាពិសេសសុទ្ធតែជាអង្គរក្សដែលរើសដោយលោកចនផ្ទាល់ថែមទៀតផងព្រោះតែចង់រក្សារសុវត្ថភាពកូនប្រុសពៅពីចោរដាច់ដាបភ្នែកខ្មៅ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Hikayelerin yaşadığı yer. Şimdi keşfedin