<<ឃើញពួកឯងមានក្ដីសុខខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាមេអំបៅដែលទើបតែចេញពីសម្បកយ៉ាងអញ្ចឹង!>>ហូសុកនិយាយតិចៗព្រមទាំងញញឹមយ៉ាងមានក្ដីសុខមុននឹងកាន់កែវស្រាដើរទៅមាត់សមុទ្រលំហែរកាយបាត់ទៅ។
#ក្នុងបន្ទប់
<<តិចៗមើល អ្ហឹស>>
<<បងថ្នមហើយតើ!>>
<<ថ្នមអីបែបនេះនោះអ្ហឹស~ខឹងអូនមិនឲមែនទេបានជាច្របាច់ខ្លាំងម្លឹងៗ>>ក្នុងបន្ទប់ផ្សំដំណេកឮតែសំឡេងប្រកែកគ្នាល្វើយៗមិនដាច់សូរ។
<<អូនហា៎!>>
<<យ៉ាងមិច>>
<<បងគិតថាចង់ទៅលេងប៉ាម៉ាក់ក្មេកម្ដងយកកូនយើងទៅឲគាត់បានឃើញផង>>ជុងហ្គុកធ្វើសសៃឲប្រពន្ធបណ្ដើរនិយាយបណ្ដើរមើលទៅគេមិនហត់មាត់ទាល់តែសោះ។
<<អូនក៏គិតអញ្ចឹងដែរ!តែបងមិនជាប់ការងារទេ?>>ថេយ៍
<<បងឈ្លៀតពេលបានសម្រាប់អូននឹងកូន បងមិនមែនរវល់រហូតឯណា>>
<<តាមចិត្តបងចង់ទៅពេលណា៎?ទៅប៉ុន្មានថ្ងៃ?>>
<<ទៅថ្ងៃឈប់សម្រាករបស់វីន នឹង ប៊ីនល្អទេកូនមិនបាច់ខាតរៀនផង?>>ជុងហ្គុកច្របាច់ចង្កេះឲប្រពន្ធតិចៗព្រមទាំងសួរដោយទឹកមុខមានក្ដីសុខ។
<<អូនតាមបងចុះ!>>ថេយ៍តបស្វាមីទាំងបិតភ្នែកព្រឹមៗព្រោះមានអារម្មណ៍ធូរខ្លួនដែលស្វាមីធ្វើសរសៃឲ។
<<អូនគេងទៅចាំបងលាបលេ នឹង បិតម៉ាសឲ>>ជុងហ្គុកប្រាប់ប្រពន្ធដោយសម្ដីថ្មមៗមុននឹងដើរទៅយកគ្រឿងសំអាងនៅលើទូរមកលាបលើមុខថេយ៍។
<<ប្ដីអូនល្អណាស់!មិនដូចមុនទេ>>
<<បងពីមុនយ៉ាងម៉េច?យ៉ាប់ណាស់ឬ?>>ជុងហ្គុកសួរបណ្ដើរបិតម៉ាសមុខឲថេយ៍បណ្ដើរ។<<មិនដឹងទេ!តែបងអីឡូវនេះមិនដូចពីមុនទេជាពិសេសគួរឲស្រឡាញ់ថែមទៀត>>មែនហើយជុងហ្គុកអីឡូវនេះនឹងជុងហ្គុកប៉ុន្មានឆ្នាំមុនខុសគ្នាឆ្ងាយណាស់អីឡូវនេះគេចេះធ្វើគ្រប់យ៉ាងមិនថាកិច្ចការផ្ទះមើលកូនទៅធ្វើការភាគច្រើនសុទ្ធតែបន្ទុករបស់គេទាំងអស់តែគេមិនដែលត្អូចត្អែរឬមើលបំណាំថេយ៍ឡើយមានតែយកខ្លួនពាំងការងាររបស់ថេយ៍ថែមទៀត។