ភាគទី51:បងទៅសិនហើយ!!

1.7K 84 1
                                    


<<ថេយ៍~~~>>ជុងហ្គុកហៅថេយ៍ស្រាលហាក់អស់កម្លាំង។

<<ខ្ញុំចង់សម្រាក!!>>ថាតែមួយមាត់ថេយ៍ក៏ប្រាស់ខ្លួនគេងបែរខ្នងដាក់គេព្រមទាំងបិតភ្នែកគេងយ៉ាងស្ងៀមស្ងាត់។ចំណែកឯជុងហ្គុកវិញគេមិនហ៊ានរំខានថេយ៍តទៀតបានត្រឹមលូកដៃយឺតៗទៅក្រសោបអោបថេយ៍ពីក្រោយមុននឹងបិតភ្នែកគេងទៅជាមួយគ្នា មួយសន្ទុះក្រោយមកខ្យល់ដង្ហើមរបស់ជុងហ្គុកប្រែជាស្មើរថេរបញ្ជាក់ថាគេបានគេងលក់ទៅហើយ
ហើយវាក៏ជាពេលវេលាដែលថេយ៍បើកភ្នែកផងដែរការពិតទៅគេមិនបានគេងលក់ទេគ្រាន់តែមិនចង់ឲជុងហ្គុកនិយាយដេញដោលគេច្រើនតែប៉ុណ្ណោះ។

<<បើបងមកលឿនជាងនេះបន្តិចប្រហែលជាល្អក៏ថាបាន>>នេះជាសម្ដីរបស់ថេយ៍ក្រោយបែរមុខមករកជុងហ្គុកព្រមទាំងអង្អែលសក់គេថ្មមៗពេញដោយក្ដីស្រឡាញ់ តែវាគួរឲស្ដាយដែលមិនមានឱកាសបានបង្ហាញទៅកាន់គេផ្ទាល់។តាមការពិតទៅបើអាចគេក៏ចង់បញ្ចប់ពិធីមង្គលការនេះចោលដែរប៉ុន្តែគ្រប់យ៉ាងវាមិនអាចទៅរួចព្រោះការរៀបការមួយនេះត្រូវបានគេដឹងឮអស់ទៅហើយមិនថាសារពត៌មានឬបណ្ដាញសង្គមទេគេសុទ្ធតែបានចុះផ្សាយរួចរាល់អស់ហើយ បើនៅសុខៗស្រាប់តែមានពត៌មានចេញផ្សាយថាកូនប្រុសពៅរបស់លោកដេសាន់ ចន រត់ចោលរោងការតើឲលោកប៉ាគេយកមុខទៅទុកនៅឯណាតើគ្រួសារខាងនោះអាម៉ាស់ប៉ុណ្ណាដែលត្រូវគេយកកិត្តយសមកជាន់ឈ្លីបែបនេះនោះ។ថេយ៍គិតវែងឆ្ងាយច្រើនរឿងគិតដល់គ្រប់គ្នាដែលរងផលលំបាកបើសិនគេសម្រេចចិត្តខុសវាមិនបានផ្ដល់ផលល្អដូចដែរយើងគិតទេវាជារឿងកិត្តយសជារឿងដែលសូម្បីលុយក៏មិនអាចយកលុយមកស្រោចស្រង់បានដែរ។

<<សុំទោសដែរអាត្មានិយមតែបើមានឱកាសខ្ញុំនិងឲគេបានជួបបងទោះមិនមែនក្នុងនាមជាឪពុកនិងកូនក៏ដោយ>>ថេយ៍និយាយតិចៗទាំងអង្អែលពោះថ្មមៗព្រមជាមួយនិងពាក្យសុំការអភ័យពីមនុស្សជាទីស្រឡាញ់ដែលមិនអាចឲគេបានស្គាល់កូន។

~~~ព្រឹកថ្ងៃ

ថេយ៍ងើបពីព្រលឹមដោយទុកឲជុងហ្គុកគេងម្នាក់ឯងលើពូកយ៉ាងទូលាយគ្មានក្នើយសាច់អោប។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Wo Geschichten leben. Entdecke jetzt