ភាគទី56:ខ្ញុំនឹងចាកចេញ!!

1.7K 91 8
                                    

<<ខ្ញុំចាញ់ហើយប៉ា!អ្ហឹកៗ~~>>សំឡេងនៃភាពឈឺចាប់បង្ហាញតាមរយៈកែវភ្នែករួមជាមួយនឹងដំតក់ទឹកភ្នែកដែលស្រក់ចុះមកធ្វើឲលោកចនសែនក្ដុកក្ដួលនឹងសម្ដីកូនប្រុសរបស់ខ្លួននៅពេលនេះតែក៏ហាស្ដីមិនរួច។

<<ឯងដឹងទេនេះជាហេតុផលតែមួយគត់ដែលយើងតែងតែប្រាប់ឯងឲរៀនទទួលយកការពិត>>លោកចនលើកកូនប្រុសឡើងមុននឹងនាំគេចូលក្នុងបន្ទប់។

<<ហេតុអីលោកប៉ា?>>ជុងហ្គុក

<<ព្រោះប៉ាដឹងថាចុងក្រោយអ្នកដែលឈឺចាប់ជាងគេគឺជាឯង>>លោកចន

<<.....>>ជុងហ្គុកឱនមុខចុះម្ដងទៀតបន្ទាប់ពីត្រូវឱនមុខចុះពេញមួយថ្ងៃហើយ មែនពេលនេះគេឈឺចាប់ណាស់តែក៏មិនប្រាថ្នាឲមនុស្សដែលគេស្រឡាញ់ត្រូវមកដឹងរឿងបែបនេះដែរ។

<<ប៉ាថាឯងគួរតែទៅឲឆ្ងាយពីប្អូនមួយរយៈទៅ កាន់តែឆ្ងាយកាន់តែល្អកុំលួចតាមដាន កុំលួចតាមមើលប្អូនអីចាត់ទុកថាប៉ាសុំចុះ>>លោកចនស្នើសុំកូនប្រុសដោយចេញពីចិត្តក្នុងក្រសែភ្នែកគាត់បានបញ្ជាក់ថាមានរឿងជាច្រើនដែលគាត់មិនទាន់បានដោះស្រាយ។

<<ខ្ញុំសុំត្រឹមតែមើលពីចម្ងាយ!មិនទៅពាក់ព័ន្ធឲថេយ៍ឃើញមុខបានទេប៉ា?>>ជុងហ្គុកនិយាយអង្វរ កទៅកាន់អ្នកជាឪពុកឲគាត់សន្ដោសប្រណីខ្លះ។

<<បើឯងធ្វើបែបនេះរឹតតែពិបាកទៅវិញទេយល់ល្អស្ដាប់ប៉ាវិញល្អជាង>>លោកចន

<<ខ្ញុំសុំនៅក្បែរគេជាលើកចុងក្រោយបានទេត្រឹមតែពីថ្ងៃប៉ុណ្ណោះ?>>ជុងហ្គុកនៅតែទទូចអង្វរដដែលៗ។

<<ស្ដាប់ប៉ា!បើឯងនៅតែចចេសរឹងរូសបែបនេះទៀតប៉ាមិនធានាទេថាថេយ៍អាចដឹងរឿងនេះរឺក៏អត់ទេ>>លោកចន គម្រាមជុងហ្គុកយ៉ាងដាច់ធម៌មេត្តាព្រោះតែគាត់ដឹងថាការដែលជុងហ្គុកមកទីនេះគ្មានអ្វីក្រៅពីសុំគាត់ឲជួយលាក់រឿងនេះទេ ហើយវាក៏ពិតមែន!

<<កុំអី-ខ្ញុំនឹងចាកចេញ>>មិនឲឪពុកឃ្នាស់ចិត្តជុងហ្គុកក៏សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ។

<<ល្អសម្រេចអញ្ចឹងចុះ!>>លោកចន

<<តែមុននឹងចាកចេញប៉ាជួយប្រាប់ពីដើមហេតុគ្រប់យ៉ាងឲខ្ញុំដឹងផងកុំឲខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងយល់សប្តិ>>ជុងហ្គុកស្នើរសុំលោកចនជាលើកចុងក្រោយមុននឹងសម្រេចចិត្តចាកចេញពីទឹកដីនេះហើយការចាកចេញលើកនេះគ្មានការរំពឹងទុកថាអាចត្រឡប់មកវិញម្ដងទៀតឬក៏អត់ទេ។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now