ភាគទី23:មិត្តភាព&បេះដូង

1.8K 100 8
                                    

     
       #ពេលព្រឹក

ជុងហ្គុករើខ្លួនតិចៗតែដូចជាមានអ្វីធ្ងន់នៅលើខ្លួនពេលបើកភ្នែកឡើងឃើញកូនដង្កូវសក់ពណ៌ទង់ដែងគេងកើយលើដៃគេ។

ជុងហ្គុកយកដៃទៅអង្អែលបបូរមាត់ថេយ៍តិចៗ កន្លែងនេះហើយជាកន្លែងដែលគេហួងហែងបំផុតគេប្រាថ្នាក្នុងចិត្តហើយថាទោះបីជាមានកូនក៏គេមិនឲកូនគេថើបកន្លែងនិងដែរបើជាកូនប្រុសនោះថាគេកំណាញ់ចិត្តអាក្រក់ក៏បានតែបបូរមាត់មួយនេះជារបស់គេហើយ។

បានបន្តិចក្រោយមកជុងហ្គុកក៏ព្យាយាមដោះខ្លួនចេញពីថេយ៍យឺតៗដើម្បីកុំឲគេភ្ញាក់ហើយទីបំផុតក៏ដូចបំណងមិនត្រឹមតែមិនភ្ញាក់ទេនៅមិនបម្រាស់ទៀត ។ ជុងហ្គុករើសសម្លៀកបំពាក់មកស្លៀករួយក៏ទាញទូរស័ព្ទទៅរកជេភ្លាម

<<ចាត់ការកាំមេរ៉ាសុវត្ថិភាពនៅទីនេះទាំងអស់កុំឲដំណើរការគ្រប់កន្លែង>>

<<បាទចៅហ្វាយតែវាត្រូវការពេលមួយម៉ោងឯណោះទាន!>>ព្រោះខាងផ្នែកនេះទាល់តែអ្នកជំនាញទើបអាចធ្វើបានតែវាត្រូវការពេលយូរគួរសម

<<យើងឲពេលមួយម៉ោងទៅឯងតែត្រូវធ្វើឲរួចរាល់>>

<<បាទទាន>> ជេក៏ប្រញាប់ទៅចាត់ការបន្ទាប់ពីទទួលបញ្ជាពីចៅហ្វាយ

បន្ទាប់ពីនិយាយចប់ជុងហ្គុករៀបនិងដើរចេញទៅហើយស្រាប់តែគេងាកក្រោយមកថើបមាត់ថេយ៍បន្តិចក៏ស្ទុះចេញយ៉ាងលឿនទៅបន្ទប់ដែលឲជេកក់ទុក។

#back hs &yg

គ្រួសារយ៉ុនហ្គីចេញដំណើរមកដេហ្គូតាំងតែពីព្រលឹមស្រាងៗដើម្បីមានពេលជជែកគ្នាយូរចំណែកឯហូសុកវិញមិនឲខកសន្យាគេមកចាំយ៉ុនហ្គីតាំងពីម៉ោង4ទាបភ្លឺឯណោះខ្លាចក្រែងយ៉ុនហ្គីចេញដំណើរចោលគេ។

តាមផ្លូវធ្វើដំណើរម្នាក់ៗស្ងាត់ជ្រាបខុសតែហូសុកធម្មតាគេជាមនុស្សលេងសើចច្រើនដល់តែពេលឲអង្គុយគេស្ងៀមៗបែបនេះគេពិតជាមិនទម្លាប់សោះ។បានមួយសន្ទុះក៏សង្ងំគេងលក់ព្រោះគេងបានតិចម្យ៉ាងមិនទម្លាប់ក្រោកពីព្រលឹមទៀតក៏សង្ងំយកកម្លាំងសិន។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Donde viven las historias. Descúbrelo ahora